ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន​ប្រជុំ​ត្រៀម​រៀបចំ​ការធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​

លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន​ប្រជុំ​ត្រៀម​រៀបចំ​ការធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​៖ នៅ​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​មីនា​ឆ្នាំ​២០២៣ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ​ខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​ការធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នាពេល​ខាងមុខ​នេះ ដើម្បី​បង្ក​បរិយាកាស សប្បាយរីករាយ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត មក​លេង​កំសាន្ត​នៅ​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ថោះ ចត្វា​ស័ក​ព​.​ស ២៥៦៧ គ​.​ស ២០២៣ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ ក្រោម​ម្លប់​សន្តិភាព ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​អោយ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទៅលេង​អង្គរ​សង្ក្រាន្ត និង​ថ្នាក់ដឹកនាំ​ខេត្ត រៀបចំ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​អោយ​បាន​អធិក​អាធ​ម សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម​លេង​កម្សាន្ត​សប្បាយ​តាម​ខេត្ត​រៀងៗ​ខ្លួន ដូច្នេះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​នឹង​រៀបចំ​ធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្ត ដូចជា​៖ បរិវេណ​វិមាន​ឯករាជ្យ និង​ដងស្ទឹង​តា​រាប ។​

​លោកជំទាវ អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​កង កម្លាំង​ទាំង ៣​ប្រភេទ ត្រូវ​សហការ​គ្នា​ត្រៀម​រៀបចំ តាម​តួរ​នាទី​ភារៈកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ប៉ៃលិន ជាពិសេស​ការរៀបចំ​ស្តង់​តាំង​ពិ​ព័ណ៌​តាម​មន្ទីរ​អង្គភាព ការតុបតែង​លម្អ​ភ្លើង​ពណ៌ នៅ​តាម​សួនច្បារ តាម​អង្គភាព និង​ទីសាធារណៈ អោយ​មាន​សោភ័ណ្ឌភាព ហើយ​នៅ​គ្រប់​វត្ត​អារាម និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ត្រូវ​រៀបចំ​កន្លែង និង​ទីធ្លា​អោយបាន​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កំសាន្ត ជាពិសេស​តំបន់​ទេសចរណ៍​សំខាន់ៗ​រួមមាន​៖ ភ្នំ​យ៉ាត ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដងស្ទឹង​តា​រាប និង ផ្សារ​ព្រំ​ជាដើម ។​

​លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ សែន ជា​នាយករដ្ឋមន្ត្រី បាន​អនុវត្ត​វិធានការ​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ បាន​ដោយ​ជោគជ័យ ដែល​ធ្វើ អោយ ស្ថានភាព​ប្រទេស​មក​ល្អប្រសើ​ឡើងវិញ ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំនេះ អាច​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង មក​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​ប៉ៃលិន​យើង​ច្រើន ដូច្នេះ​សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សហការ​ជាមួយ​សមត្ថកិច្ច​ទាំង ៣​ប្រភេទ ធ្វើ​យ៉ាងណា​ត្រូវ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​គ្រប់​គោលដៅ ជា​ពិសេស​តាម​ទី​វត្ត​អារាម កន្លែង​កម្សាន្ត រមណីយដ្ឋាន​នានា និង​កន្លែង​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ផងដែរ ។

​សូមបញ្ជាក់​ថា​៖ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ថោះ ចត្វា​ស័ក ព​.​ស ២៥៦៧ គ​.​ស ២០២៣ នេះ គឺ​នឹង​ប្រព្រឹត្តិ​ទៅ​រយះពេល ៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ១៤-១៥​និង ១៦ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​មាន​ទេពធីតា ព្រះនាម កិ​មិរា​ទេវី ជា​បុត្រី​ទី​៦ របស់​កបិល​មហាព្រហ្ម ទ្រង់​គង់​នៅ​ចា​តុម្ម​ហោរា​ជិការ​ទ្រង់​អម្ពរ​ពណ៌ សេត លម្អ​នៅ​ព្រះ​កាណ៌ ដោយ​បុប្ផា ចង្កុរ​ណី អ​ភ​រណៈ កែវ​បុស្ស​រាគ័ម ភក្សាហារ​ទញ​រង់ ចេក​ណាំវ៉ា ព្រះហស្ដ​ស្ដាំ​ទ្រង់ ព្រះខ័ន្ធ ព្រហស្ដ​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​ផ្ទំ​បិទ​ព្រះ​នេត្រ​លើ​ខ្នង ម​ហឹង្សា (​ក្របី​) ជាព​ហនៈ ៕

Filed in: ព័ត៌មានជាតិ