ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ក្រុមចោរឆក់​០៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្រុមចោរឆក់​០៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រុម​ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១៧៖៥០​នាទី ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់ គ្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជា​ជនជាតិ​ចិន កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវ​ស​ហព​ន្ធ័​រុស្សី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​០៣​នាក់ មានឈ្មោះ ៖
១-​ឈ្មោះ ឆន ប៊ុន​ឆាយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ប​ច្ច​ប្បន្ន ភូមិ​ត្រពាំង​មាស ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ វ៉ាន់ ថា​រ៉ាត់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ន្ន ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ សូ ដេវីត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ប​ច្ច​ប្បន្ន ភូមិ​សហគមន៍​កៃ​ណ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច អាវុធហត្ថ​ចាប់យក​វត្ថុតាង ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក ៖ ១.​សង់​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1JK-4885 (​ម៉ូតូ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​), ២.​សង់​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ JQ-1276 (​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​), រួម​នឹង​សម្ភារ​មួយចំនួនទៀត​។

​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៥ ពួកខ្លួន មាន​គ្នា​០៤​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ចំនួន​៣​គ្រឿង ចេញ​ធ្វើ​សកម្មភាព​ឆក់ លុះ​ពេល​ជិះ​ហួស​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បន្តិច ពួកខ្លួន​បាន​ឃើញ​ស្ត្រី​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ម្នាក់ កំពុង​ដើរ​តាមផ្លូវ មាន​ស្ពាយ​កាបូប ពួក​ខ្លួន​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទៅលើ​ស្ត្រី​ជនរងគ្រោះ​នោះ ចំនួន​០២​លើក​ទើប​បាន​សម្រេច ដោយ​ដំបូង​ឡើយ ចូល​ធ្វើ​សកម្មភាព ០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង តែ​ពុំ​បាន​សម្រេច​ព្រោះ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ឃើញ​ដូចនេះ បក្ខពួក​ម្នាក់​ទៀត​ដែល​នៅ​ពីក្រោយ ជិះ​ម៉ូតូ​០១​គ្រឿង​ម្នាក់ឯង បាន​បន្ត​ធ្វើ​សកម្មភាព​ឆក់​ម្តងទៀត រហូត​បាន​សម្រេច រួច​ក៏​នាំគ្នា​ជិះ​គេចខ្លួន​រៀងៗ​ខ្លួន​។ លុះ​មកដល់​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៦​និង​០០​នាទី ខណៈ​ពេល​ពួក​ខ្លួន​កំពុង​ជួបជុំគ្នា​នៅ​ផ្ទះ​មិត្តភក្តិ ក៏​ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ ចុះ​មក​ឃាត់​ពួកខ្លួន​តែម្តង​។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ឈ្មោះ ឆន ប៊ុន​ឆាយ បានបញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១៩ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល​មួយ​ឆ្នាំ ពីបទ​លួច​ទូរស័ព្ទដៃ និង ជនសង្ស័យ​ឈ្មោះ វ៉ាន់ ថា​រ៉ាត់ បានបញ្ជាក់​ថា កាលពី​អំឡុង ឆ្នាំ​២០២០ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស រយៈពេល​មួយ​ឆ្នាំ​កន្លះ ពី​បទ​ឆក់​កាបូប​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ