ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង​, មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ ដាក់​ទិសដៅ​៧​ចំណុច ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​អនុវត្ត​ឲ្យបាន​ជោគជ័​យ​បន្ថែមទៀត​លើ​វិស័យ​អប់រំ

​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង​, មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ ដាក់​ទិសដៅ​៧​ចំណុច ឲ្យ​មន្ត្រី​ដែល​ពាក់ព័ន្ធ​អនុវត្ត​ឲ្យបាន​ជោគជ័​យ​បន្ថែមទៀត​លើ​វិស័យ​អប់រំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០២១-២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០២២-២០២៣ បានដាក់​ទិសដៅ​៧​ចំណុច ឲ្យ​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង អនុវត្ត​ឱ្យបាន​ជោគជ័យ​បន្ថែមទៀត​។​

​ពិធី​បិទ​សន្និបាត​នេះ​មាន​ការចូលរួម​ពី​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត និង​លោក ខៀវ សំអុល ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​, លោក លោកស្រី ជា​មន្ត្រី​មន្ទីរ​អប់រំ និង​លោក លោកស្រី ដែល​ជា​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ក្រុង​ទាំង​៨ នាយក​សាលា​គ្រប់​កម្រិត មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើន​អ្នក​ផងដែរ​។​

​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ បានដាក់​ទិសដៅ​ឱ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយរៀង អនុវត្ត​៧​ចំណុច​រួមមាន​៖
*​ទី​១៖ លើកកម្ពស់​ការធ្វើ​បដិវត្ត​ន៍​កម្ម​ការងារ​អប់រំ យុវជន និង​កីឡា​ជាប្រចាំ​។ បន្ត​ពង្រឹង​សេវា​អប់រំ​ឱ្យមាន​គុណភាព សមធម៌ និង​បរិយា​ប័ន្ន​ព្រម​ទាំង​លើ​កម្ពស់​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា និង​ដោះស្រាយ​ការរៀនសូត្រ របស់​សិស្សានុសិស្ស និង​យុវជន ដែល​ជួប​ការលំបាក​នានា​។​
*​ទី​២៖ បន្ត​លើកកម្ពស់ បរិស្ថាន​ស្អាត សេវា​ល្អ បន្ត​ថែទាំ​កែលម្អ ជួសជុល កសាង​អគារសិក្សា និង​បំពាក់​គ្រឿង សង្ហា​រឹម​ឲ្យបាន​គ្រប់គ្រាន់ យកចិត្តទុកដាក់​កសាង​បណ្ណាល័យ បន្ទប់ពិសោធន៍ រោង​ជាង បន្ទប់​គេហៈ​វិជ្ជា សួនច្បារ សួន​បន្លែ សួន​ជីវៈចំរុះ បរិស្ថាន​បៃតង ទីលាន​កីឡា​។ បន្ត​លើកកម្ពស់​ការអប់រំ​បរិស្ថាន ការដាំ​ដើមឈើ​ក្នុង​ទីធ្លា​សាលា ក្នុង​ថ្នាក់ និង​ការគ្រប់គ្រង​សំរាម​។​
*​ទី​៣៖ បន្ត​អភិវឌ្ឍន៍​សមត្ថភាព​គ្រប់គ្រង និង​ដឹកនាំ​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ ការកែទម្រង់​ការអនុវត្ត​បណ្ដុះបណ្ដាល​គ្រូ ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​ជា​ប្រចាំ​របស់​គ្រូបង្រៀន​ក្នុងទឹសស្លោ​ក គ្រប់គ្រង​ល្អ បង្រៀន​ល្អ រៀន​ល្អ​។​
*​ទី​៤៖ បន្ត​អភិវឌ្ឍ​ការអប់រំ​ឌីជីថល តា​រយៈ​ការធ្វើសមាហរណកម្ម​ប​ច្ចក​វិទ្យា​ឌីជីថល​ទៅក្នុង​គ្រប់​កម្រិត​កម្ម​វី​ធី​សិក្សា បំពាក់​បន្ទប់ពិសោធន៍​ឌីជីថល​នៅតាម​គ្រឹះស្ថានសិក្សា លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​ផ្នែក​ឌីជីថល ព្រមទាំង​ផ្សព្វផ្សាយ​ការងារ​នេះ​ឱ្យបាន​ទូលំទូលាយ​។​
*​ទី​៥៖ បន្ត​លើកកម្ពស់​ការចូលរួម​របស់​មាតាបិតា អ្នកអាណាព្យាបាល សហគមន៍​ដើម្បី​ជួយ​តាមដាន​ការសិក្សា​របស់​កូន​នឹង​ជួយ​អភិវឌ្ឍ​សាលារៀន​។​
*​ទី​៦៖ បន្ត​អនុវត្ត​កាន់តែ​សកម្ម​លើ​ការងារ​កាយ​រិទ្ធ និង​យុវជន​ដោយ​ប្រកាន់ខ្ជាប់​អំពើ​ល្អ​ក្នុង​សង្គម​តាមរយៈ​ការ​បំផុស​ចលនា កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ កម្មវិធី​យុវជន​ស្ម័គ្រចិត្ត នៅតាម​សហគមន៍​ជាមួយ ការបណ្ដុះបណ្តាល​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​ដល់​យុវជន ដើម្បី​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​ឱកាស​ការងារ​ក្នុងសង្គម​។​
*​ទី​៧៖ បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា ដោយ​យកចិត្តទុកដាក់​ការលក់ដូរ​ក្នុង​សាលា ការ​ហាត់ប្រាណ គាំទ្រ​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត​របស់​សិស្ស​។​

​លោក ខៀវ សំអុល បានឲ្យដឹងថា កិច្ច​ពិភាក្សា​ក្នុង​អង្គសន្និបាត បាន​សម្រេច​ដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ដូច​ខាងក្រោម​៖
*​មន្ត្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​គោរព​ច្បាប់ អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​ជា​ធរមាន ប្រមូល​កុមារ​ដល់​វ័យ​សិក្សា​ឲ្យចូល​រៀន​ប្រកបដោយ​សមធម៌ បង្កើន​អត្រា​ឡើង​ថ្នាក់​ឲ្យបាន​ខ្ពស់​នៅ​គ្រប់​កម្រិតសិក្សា ពិសេស​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ​ឲ្យទទួល​បាន​និទ្ទេស​ល្អ​ជាង​ឆ្នាំ​មុនៗ​។​
*​កាត់បន្ថយ​អត្រា​ត្រួត​ថ្នាក់ និង​អត្រា​បោះបង់​ការសិក្សា​គ្រប់​កម្រិត​កែ​លម្អ​និង​អភិវឌ្ឍ​សាលារៀន​ឲ្យក្លាយ​ជា​សាលា​កុមារ​មេត្រី​បរិស្ថាន​ល្អ ដើម្បី​ទាក់ទាញ​សិស្ស​ឲ្យ​ស្រឡាញ់​ការរៀនសូត្រ​។
*​ជំរុញ​ការថែទាំ​សុខភាព​តាម​រយៈ​ការលក់ដូរ​ចំណីអាហារ​មាន​សុខភាព និង​សុវត្ថិភាព​បន្ត​កិច្ចសហការ​ល្អ​ជា​មួយអង្គ​ការ​ដៃគូ​ជាតិ​អន្តរជាតិ ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​រីកចម្រើន​។​
​លោក ខៀវ សំអុល​បាន​បញ្ជាក់ថា បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២២-២០២៣ រួមមាន​៖
*​នៅក្នុង​ឆ្នាំ​សិក្សា​២០២២-២០២៣​នេះ គ្មាន​គ្រូបង្រៀន​ចេញ​ថ្មី ធ្វើ​ឱ្យ​ខ្វះ គ្រូ​មួយចំនួន​ចូលនិវត្តន៍ និង​ទទួលមរណៈភាព​ដោយសារ​ជំងឺ​។ សាលារៀន​មួយចំនួន​ខ្វះ​អគារសិក្សា អគារសិក្សា​ខ្លះ​ទ្រុឌទ្រោម និង​ខូចខាត ដែល​តម្រូវ ឱ្យមាន ការជួសជុល​ជាបន្ទាន់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ