ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ថ្ងៃនេះ ខួប​លើក​ទី​៤៤​ឆ្នាំ​នៃ​ការជួប​គ្នា​ឡើងវិញ​រវាង​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាមួយនឹង​កូនប្រុស ហ៊ុន ម៉ា​ណែ​ត !

ថ្ងៃនេះ ខួប​លើក​ទី​៤៤​ឆ្នាំ​នៃ​ការជួប​គ្នា​ឡើងវិញ​រវាង​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជាមួយនឹង​កូនប្រុស ហ៊ុន ម៉ា​ណែ​ត !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ ជា​ខួប​លើក​ទី​៤៤​ឆ្នាំ (២៤ កុម្ភៈ ១៩៧៩ ដល់ ២៤ កុម្ភៈ ២០២៣) នៃ​ការជួបគ្នា​ឡើងវិញ រវាង​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាមួយនឹង​កូន​ប្រុស គឺ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា សម្តេច​បាន​បែក​ជាមួយ​ភរិយា នៅ​ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ មុន​២​ថ្ងៃ​ដែល​សម្តេច​ចេញ​ដឹកនាំ​ការតស៊ូ វាយ​ពួក ប៉ុល ពត នៅ​ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​១៩៧៧​។​

​សម្តេច​បញ្ជាក់ថា ដើម្បី​រំលឹក​ដល់​រឿង​អតីកាល សម្តេច​សូម​ផ្សាយ​ចេញ​នូវ​សៀវភៅ «​គូព្រេង​មិន​ព្រាត់​» ដែល​អាន​ដោយ​កញ្ញា ម៉ង់ ចាន់​កញ្ញា តាម Channel Telegram របស់​សម្តេច ខណៈ​ខ្សែភាពយន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៍​មី​» ក៏​នឹង​ត្រៀម​ចាក់​ផ្សាយ​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៣​ខាងមុខ​។​

​តាមរយៈ Facebook សម្តេច​បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ ២៤​កុម្ភៈ ២០២៣​នេះ ជា​ខួប​លើក​ទី ៤៤​ឆ្នាំ​នៃ​ការជួប​គ្នា​ឡើង​វិញ រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ​ជាមួយ​នឹង​កូនប្រុស ដែល​មិន​ដែល​បាន​ស្គាល់​មុខ​គ្នា (២៤ កុម្ភៈ ១៩៧៩ ដល់ ២៤ កុម្ភៈ ២០២៣) បន្ទាប់​ពី​ការជួបគ្នា​ចុង​ក្រោយ​នៅ​ថ្ងៃ​១៨ មិថុនា ១៩៧៧ មុន​២​ថ្ងៃ​ដែល​ខ្ញុំ​ចេញ​ដឹកនាំ​ការតស៊ូ​វាយ​ពួក ប៉ុល ពត នៅ​ថ្ងៃ​២០ មិថុនា ១៩៧៧​។​

​ខ្ញុំ និង​ភរិយា​ក៏ដូចជា​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស សុទ្ធ​តែ​ជួប​រឿង​ប្រហាក់ប្រហែលគ្នា នៅក្នុង​របប ប៉ុល ពត​។ ដើម្បី​រំលឹក​ដល់​រឿង​អតីកាល ខ្ញុំ​សូម​ផ្សាយ​ចេញ​នូវ​សៀវភៅ​គូព្រេង​មិន​ព្រាត់​ដែល​អាន​ដោយ​កញ្ញា ម៉ង់ ចាន់​កញ្ញា តាម Channel Telegram នេះ​។​
​ខ្ញុំ​សូម​បញ្ជាក់​ផងដែរ​ថា Channel Telegram នេះ​ក៏​នឹង​ចាក់​ផ្សាយ​ផងដែរ​នូវ​ខ្សែភាពយន្ត​ភាគ​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៍មី​ចាប់ពី ២០ មិនា ២០២៣​ខាងមុខ គឺ​ផ្សាយ​ក្រោយ​ទូរទស្សន៍​បាយន្ត ផ្សាយ​រយៈពេល​ក្នុង​រង្វង់​មួយ​ម៉ោង​ក្រោយ​ទូរទស្សន៍​បាយន្ត​»​។​

​សូមជម្រាបថា កាល​ពី​ខួប​លើក​ទី​៤៣​ឆ្នាំ​នៃ​ជួប​គ្នា​ឡើង​វិញ សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​បង្ហោះ​សារ​រៀបរាប់​រឿងរ៉ាវ​ក្រោយ​ការជួបជុំ​ភរិយា និង​កូនប្រុស ហ៊ុន ម៉ា​ណែ​ត ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖
​ជា​រៀងរាល់ឆ្នាំ ខ្ញុំ​តែង​បង្ហោះ​នូវ​ដំណើរ​រឿង​នេះ ដើម្បី​រំលឹក​ខ្លួនឯង​នូវ​រឿង​ឈឺ​ចាស់​ផង និង​ចែករំលែក​ពី​ប្រវត្តិ​ដ៏​លំបាក​របស់​ខ្ញុំ និង​ភរិយា​ជូន​បងប្អូន​ដែល​ចង់​ដឹង​ផង​។ ខ្ញុំ​បាន​ក្លាយជា​បុរស​ពោះម៉ាយ​មួយរយៈ ឬ​និយាយ​មួយ​បែប​គឺ (​ទុក្ខ​ប្តី ស្រី​ព្រាត់​)​។ រីឯ​ភរិយា​ខ្ញុំ​បាន​ក្លាយជា​ស្ត្រី​មេម៉ាយ​កូន​១​មួយរយៈ ឬ​និយាយ​មួយ​បែប​គឺ (​ទុក្ខ​ស្រី ប្តី​ព្រាត់​)​។​

ថ្ងៃនេះ ខ្ញុំ​គួរ​និយាយ​រឿង​ដែល​ខ្ញុំ​ពុំទាន់​បាន​និយាយ​ក្រោយ​ការជួបគ្នា​។ ល្ងាច​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំ​បាន​ជួប​ជាមួយ​ភរិយា និង​កូន​ខ្ញុំ​វិញ ក្រោយ​បែក​គ្នា​កាលពី​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ដែល​ពេលនោះ​កូន​របស់​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​៥​ខែ​ប៉ុណ្ណោះ​។ ការជួប​គ្នា​គឺជា​រឿង​សប្បាយ​ណាស់ ព្រោះ​យើង​នៅរស់​ទាំងអស់គ្នា និង​បាន​ជួប​គ្នា​ឡើង​វិញ​។ សម្រាប់​រូប​ខ្ញុំ​កាន់តែ​សប្បាយ​ដោយ​បាន​ដឹង​និង​ឃើញថា មានកូន​ប្រុស ហើយ​ខ្ញុំ​បាន​ក្លាយជា​ឪពុក​របស់​កូន​។ អកុសល​សម្រាប់​រូប​ខ្ញុំ គឺ​កូន​មិន​ព្រម​ហៅ​យើង​ថា​ជា​ឪពុក និង​កាន់តែ​លំបាក គឺ​កូន​មិន​ព្រម​អោយ​យើង​ទៅ​ជិត​ម្តាយ​គេ​ទៀតផង​។​

​ម៉ា​ណែ​ត ទើប​បាន​ផ្តាច់ដោះ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​មក​ជួប​ខ្ញុំ​។ រ៉ានី បាន​ប្រាប់​ខ្ញុំ​ថា ពេល​រសៀល​ក្នុង​ថ្ងៃ​ឆ្លង​សាឡាង​អ្នក​លឿង ក្នុង​ដំណើរ​មក​ភ្នំពេញ ម៉ា​ណែ​ត បាន​ក្រឡេកឃើញ​គេ​លក់​នំ​បុ័ង ម៉ា​ណែ​ត ឃ្លាន​ណាស់​ចង់​បាន​នំ​បុ័ង​ញាំ តែ​ទាំង​ភរិយា​ខ្ញុំ ស៊ី​ណាត ប្អូនស្រី​ខ្ញុំ និង​អតីត​យុទ្ធ​មិត្ត​២​នាក់ ដែល​ជិះ​ម៉ូតូ​ដឹក​ភរិយា និង​កូន​ខ្ញុំ​មក​កាន់​ទីក្រុង​ភ្នំពេញ​គ្មាន​ប្រាក់ ឬ​របស់​អ្វី​ដើម្បី​ដោះ​ដូរ​ជាមួយ​នំ​បុ័ង​នេះឡើយ​។​

ម៉ា​ណែ​ត កូន​កំសត់​មួយ​នេះ បាន​ត្រឹម​លេបទឹកមាត់​មើលមុខ​ម្តាយ ដែល​កំពុង​ហូរ​ទឹកភ្នែក​អាណិតកូន​។ បន្ទាប់​ពី​បាយល្ងាច និង​ក្រោយ​ដឹង​រឿង​នំ​បុ័ង នៅ​លើ​សាឡាង​អ្នក​លឿង ខ្ញុំរ​ក​បាន​ស្ករ​គ្រាប់​ប្រហែល​ជាង​១០​គ្រាប់​ប្រគល់អោយ​កូន​។ ម៉ា​ណែ​ត ទទួលយក តែ​គេ​យក​ទៅ​គប់​លេង ព្រោះ​គេ​មិន​ស្គាល់​ស្ករ​គ្រាប់​ទេ​។​

​ខ្ញុំ​បក​ស្ករ​គ្រាប់​ប្រគល់អោយ ម៉ា​ណែ​ត តែ​កូន​រុញ​ដៃ​ខ្ញុំ​ចេញ ដល់​ពេល​ខ្ញុំ​ហូប​ស្ករ​គ្រាប់​ទើប ម៉ា​ណែ​ត ដឹងថា​ជា​របស់​សម្រាប់​ញាំ ម្តងនេះ ម៉ា​ណែ​ត ញាំ​ស្ករ​គ្រាប់​ទាំង​សំបក​រហូត​ភរិយា​ខ្ញុំ​ឃើញ​ក៏​បកសំបក​ស្ករ​គ្រាប់​អោយ តែ​គាត់​អោយ​ញាំ​តែ​២​គ្រាប់​ប៉ុណ្ណោះ ព្រោះ​ខ្លាច​កូន​ក្តៅខ្លួន​។ នេះ​ហើយ​ជា​រសជាតិ​នៃ​កុមារ​ជំនាន់ ប៉ុលពត ដែល​មិន​ដែល​បាន​របស់​ហូប​ឬ​សម្ភារៈ​នៃ​ល្បែង​លេង​សម្រាប់​កុមារ​។​

ប្រហែល​ម៉ោង​៩​យប់​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយា​ខ្ញុំ​បានអោយ ម៉ា​ណែ​ត គេង​កើយ​ដៃ​នៅ​លើ​គ្រែ ដែល​អាច​ជា​ទម្លាប់​បែបនេះ​ពីមុនមក​។ មួយសន្ទុះ​ក្រោយមក​ខ្ញុំ​ឡើង ទៅ​ដេក​លើ​គ្រែ​ជាមួយ​ប្រពន្ធ​ខ្ញុំ​ស្រាប់តែ ម៉ា​ណែ​ត ស្រែកយំ​ហើយ​ដេញ​ខ្ញុំ​ចុះ​ពី​គ្រែ​។ ពេល​ខ្ញុំ​ចុះ​ពីលើ​គ្រែ​ទើប ម៉ា​ណែ​ត ឈប់​យំ​។ ខ្ញុំ​ត្រូវ​អង្គុយ​រង់ចាំ ម៉ា​ណែ​ត ដេក​លក់​ទើប​ហ៊ាន​ឡើងលើ​គ្រែ​។ ខ្ញុំ​បន្ត​ធ្វើ​បែប​នេះ​ប្រហែល​៣​សប្តាហ៍​។ ថ្ងៃមួយ ខ្ញុំ​សាកល្បង​លេងសើច​ជាមួយ​ប្រពន្ធ​ខ្ញុំ ដោយ​ធ្វើ​មិនដឹងមិនឮ​ជាមួយ ម៉ា​ណែ​ត ដោយ​ឡើង​ដេក​ទទូរ​ភួយ​ជិត​ទាំង​ពីរ​នាក់ ស្រាប់តែ​មិន​ឮ ម៉ា​ណែ​ត យំ​ទៀត​ទេ​ថែមទាំង​មិន​ឮ​សម្លេង​កូន​ទៀតផង​។​

ដោយ​មិន​ឮ​សម្លេង​កូន​ខំ​បើក​ភួយ​ឡើងវិញ ស្រាប់តែ​បាត់​កូន​ខំ​បើកទ្វារ​មក​រក​កូន​ខា​ង​ក្រៅ​បន្ទប់​រក​មិនឃើញ តែ​បែរជា​មក​រក​ឃើញ​កូន​សម្ងំ​គេង​ក្រោម​គ្រែ​ទាំង​ទឹកមុខ​មិន​សប្បាយចិត្ត​។ ថ្ងៃ​ក្រោយ​មក​យើង​សាកល្បង​លេង​ជាមួយ​កូន​ម្តងទៀត តែ​ម្តងនេះ ម៉ា​ណែ​ត មិន​យំ មិន​រត់​ពួន​ទៀត​ទេ គឺ​ឡើង​ជិះ​ឪពុកម្តាយ​ពីលើ​ភួយ​តែម្តង​។ ចាប់ពី​ពេល​នោះ​ហើយ​ដែល ម៉ា​ណែ​ត បាន​ហៅ​ខ្ញុំ​ថា​ពុក​។​

សូម​បញ្ជាក់​ជូន​ថា ខ្ញុំ និង​ភរិយា​ចិញ្ចឹម​កូន​ចំនួន​៥​នាក់ មិន​ដែល​មាន​មេដោះ​ទេ គ្រប់​យ៉ាង​យើង​ត្រូវ​ធ្វើ​ខ្លួនឯង​ដើម្បី​កូន​។ ដោយសារ​រឿង​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូរ​ណ​មី កំពុង​ត្រូវបាន​ថត ខ្ញុំ​សង្ឃឹម​ថា​វគ្គ​នេះ អាច​បង្កើតបាន​ជា​ឈុត​ឆាក​មួយចំនួន​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ