ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​មហាផ្ទៃ ដែល​ពិធី​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​ក្រសួងមហាផ្ទៃ គឺជា​សេនាធិការ​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ដោយ​មាន​បេសកម្ម​ដឹកនាំ គ្រប់គ្រង​រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់ លើ​វិស័យ​នយោបាយ​រដ្ឋបាល គ្រប់គ្រង​កងកម្លាំង​នគរបាល​ជាតិ​លើ​វិស័យ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ សន្និបាត​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការពិនិត្យ​ឡើងវិញ​លើ​ការងារ​ទាំងឡាយ​របស់​ស្ថាប័ន និង​អង្គភាព​នានា ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​ដាក់​ចេញ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំ ២០២៣​នេះ កម្ពុជា​នឹង​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​សំខាន់ៗ ដូចជា ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោត​ជា​ដើម ដូច្នេះ​សម្ដេច​បាន​ឱ្យ​ក្រសួង​មហាផ្ទៃ​ត្រូវ​ខិតខំ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រក្សា​នូវ​សុខ​សុវត្ថិភាព និង​សន្ដិសុខ​សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និង​ច​រារណ៍​ឱ្យបាន​ល្អប្រសើរ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ការ​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩ គឺ​បាន​ឆ្លើយតប​ទាន់​ពេលវេលា​លើ​គ្រោះមហន្តរាយ​នានា គឺជា​លទ្ធផល​បាន​មក​ពី​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុងក្រោយ​នេះ ការផលិត​គ្រឿងញៀន មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដូច្នេះ​សម្ដេច​តេជោ​ឱ្យ​មាន​ការពិនិត្យ​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ ពិសេស​ការផលិត​គ្រឿងញៀន​កែឆ្នៃ និង​ត្រួតពិនិត្យ​លើ​ការ​ចរាចរណ៍​ចេញចូល​លើ​បញ្ហា​គ្រឿងញៀន​នេះ​។ ជាមួយគ្នា​នេះ​សម្ដេច​សុំ​ឱ្យ​គ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស​ឱ្យ​បាន​ល្អប្រសើរ និង​ឱ្យ​មាន​ការចូលរួម ពី​គ្រប់ភាគី​ពិសេស​ពលករ​បរទេស​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ននេះ ការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក គឺ​នៅ​មាន​ស្ដ្រី​តិចពេក​។​សម្ដេច​តឹ​ជោក៏​បាន​ណែនាំ​ឱ្យ​មាន​ការតែងតាំង​ស្ដ្រី​ជា​អភិបាលរង​យ៉ាងតិច​២-៣ នាក់​បន្ថែមទៀត​។ សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ផ្ដល់​អំណាច​ដើម្បី​ឱ្យ​មូលដ្ឋាន​អាច​ជ្រើសរើស ប៉ុន្ដែ​ការស្នើ​មក​នោះ មិន​មាន​ស្ដ្រី​ច្រើនឡើយ​។ សម្ដេច​បញ្ជាក់ថា មន្ដ្រី​មូលដ្ឋាន​មិន​គួរ​មាន​ការខ្វះខាត​ស្ដ្រី​នោះ​ទេ​។ គ្រូបង្រៀន សាស្ដ្រាចារ្យ គឺជា​មូលដ្ឋាន ក្នុង​ការជ្រើសរើស​ជា​អភិបាលរង​ខេត្ត ស្រុក ដែល​ការងារ​នេះ​អាច​ផ្លាស់ប្ដូរ​ក្របខណ្ឌ​បាន​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា កា​ជ្រើសរើស​មន្ដ្រី គឺ​សុំ​ស្នើ​ឱ្យ​យក​មន្ដ្រី​ក្របខណ្ឌ​ស្រាប់ ដូច​ជា​សាស្ដ្រាចារ្យ គ្រូបង្រៀន ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​ទី​១២ បូក​២ ជាដើម​។ សម្ដេច​បញ្ជាក់ថា បើ​ចង់ឱ្យ​មាន​ការលើកតំកើន​ស្ដ្រី​នៅ​គ្រប់​តួនាទី គឺ​ត្រូវតែ​ចូលរួម​ដោយ​ខ្លួនឯង​មន្ដ្រី​នៅ​ថ្នាក់​មូលដ្ឋាន​។

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​សារជាថ្មី​អំពី ការរួម​គ្នា​កម្ចាត់​ចោល​នូវ​រាល់​ព័ត៌មាន​ក្លែងបន្លំ ដែល​ព័ត៌មាន​ក្លែងបន្លំ​នេះ វា​អាក្រក់ និង​សាហាវ ដែល​ផ្ទុយ​ពី​សិទ្ធិ​បញ្ចេញមតិ ដូច្នេះ​ការបង្កើត​ឆា​ណែ​ល​តេ​ឡេ​ក្រាម គឺជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទាន់​ពេល​ចំ​ពោះ​ករណី​មាន​ព័ត៌មាន​ក្លែងក្លាយ​កើតឡើង​។ សម្ដេច​តេ​ជោក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​នីមួយៗ​អាច​បង្កើត​ជា​គ្រុប តេ​លេក្រា​ម ដើម្បី​ងាយស្រួល​ក្នុង​ការទទួលបាន​ព័ត៌មាន​លឿន រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធភាព ជាពិសេស​ដើម្បី​លុបបំបាត់​ចោល​នូវ​ព័ត៌មាន​ក្លែងក្លាយ​ផ្សេងៗ​ឲ្យទាន់​ពេលវេលា​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុង​កិច្ច​គាំពារ​ដើម្បី​រក្សា​លំនឹង​ដល់​ជីវភាព​គ្រួសារ​ក្រីក្រ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ ការ ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ដែល​ងាយ​រងគ្រោះ និង​រង​ហានិភ័យ​នានា​ផង​ដែរ​ដើម្បី​ជួយ​ដល់​ប្រជា​ពល​ដ្ឋ ដែល​មក​ដល់ពេលនេះ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ជាង ១ ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​ដែរ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជូនពរ​ឱ្យ​មន្ត្រីក្រោមឱវាទ​ក្រសួងមហាផ្ទៃ​ទាំងអស់​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ផែនការ​សកម្មភាព​ការងារ​នៃ​ឆ្នាំ​បន្ទាប់​។​

​បន្ទាប់មក​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ​មួយ​ចំនួន ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន និង​ការងារ​បម្រើ​ប្រជាជន​នា​ពេលកន្លងមក ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ