ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពលរដ្ធ​ខ្មែរ​សម្រុកចូ​លលេងល្បែង​ការស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត យ៉ាង​ពេញទំហឹង សង្ស័យ​ឆាំ្ន​បាយ​របស់​អាជ្ញាធរ​នៅក្នុង​មូលដ្ធាន​ហើយ​មើលទៅ​!!

ពលរដ្ធ​ខ្មែរ​សម្រុកចូ​លលេងល្បែង​ការស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត យ៉ាង​ពេញទំហឹង សង្ស័យ​ឆាំ្ន​បាយ​របស់​អាជ្ញាធរ​នៅក្នុង​មូលដ្ធាន​ហើយ​មើលទៅ​!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ពង្ររ សង្កា​ត​អូរឫស្សី​ក្រុង​ប៉ោយប៉ែត​បាន​បង្ហើប​ឲ្យដឹងថា ស៊ីសង​ប្រចាំ​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ថ្មី​) បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង បៀ យូគី និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញទំហឹង​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​រយៈពេល​១​ខែ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) កាន់តែ​ច្រើនឡើងៗ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​នោះទេ​។ រី​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​លោក អភិបាលក្រុង​ប៉ោយប៉ែត​បើកដៃ​ឲ្យ​មេ​ល្បែង​សុីសង​ក្នុងការ​សុីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) បើក​លេង​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​អូរ​នាង​ហៅ (​ឆៃ​ណា​ថោ​ន​ថ្មី​) មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​នេះ​ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​កំរោល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ចេះ​តែ​មិន​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ពង្ររ សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត សូម​អំពាវនាវ​ដល់​លោក​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូមមេត្តា​ជួយ​ទប់ស្កាត់​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅ​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ជាបន្ទាន់​។ ដោយហេតុ​ថា​នៅពេលដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ទឹក​ដី​ភូមិ​ទួល​ពង្ររ​សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។
​ប៉ុន្តែ​លោក​វរសេនីយយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​លោក អភិបាលក្រុង​ប៉ោយប៉ែត បែរជា​បណ្ដោយ​ឲ្យ​មេ​ល្បែងស៊ីសង​ក្នុងការ​ស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ស្រេច​តែ​អំពើ​ចិត្ត​មិន​ចាត់វិធានការ​ទប់ស្កាត់​ទៅវិញ​៕

 

   

Filed in: ព័ត៌មានជាតិ