ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

ពលរដ្ឋ​ខ្មែរ​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត យ៉ាង​ពេញទំហឹង​

ពលរដ្ឋ​ខ្មែរ​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ក្នុង​ក្រុង​ប៉ោយ​ប៉ែត យ៉ាង​ពេញទំហឹង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ពង្ររ សង្កា​ត​អូរឫស្សី​ក្រុង​ប៉ោយប៉ែត​បាន​បង្ហើប​ឲ្យដឹងថា ស៊ីសង​ប្រចាំ​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ថ្មី​) បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង បៀ យូគី និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញទំហឹង​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​រយៈពេល​១​ខែ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) កាន់តែ​ច្រើនឡើងៗ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​នោះទេ​។ រី​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​លោក អភិបាលក្រុង​ប៉ោយប៉ែត​បើកដៃ​ឲ្យ​មេ​ល្បែង​សុីសង​ក្នុងការ​សុីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) បើក​លេង​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​អូរ​នាង​ហៅ (​ឆៃ​ណា​ថោ​ន​ថ្មី​) មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ក្រុង​ប៉ោយប៉ែត ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​នេះ​ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​កំរោល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ល្បែង​សុីសង​ក្នុង​កាសុីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ចេះ​តែ​មិន​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ពង្ររ សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត សូម​អំពាវនាវ​ដល់​លោក​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូមមេត្តា​ជួយ​ទប់ស្កាត់​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅ​ក្នុង​កាស៊ីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ជាបន្ទាន់​។ ដោយហេតុ​ថា​នៅពេលដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ទឹក​ដី​ភូមិ​ទួល​ពង្ររ​សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។ ប៉ុន្តែ​លោក​វរសេនីយយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត និង​លោក អភិបាលក្រុង​ប៉ោយប៉ែត បែរជា​បណ្ដោយ​ឲ្យ​មេ​ល្បែងស៊ីសង​ក្នុងការ​សុីណូ​អូរ​នាង​ហៅ​(​ឆៃ​ណា​ថោ​ន​ថ្មី​) ស្រេច​តែ​អំពើ​ចិត្ត​មិន​ចាត់វិធានការ​ទប់ស្កាត់​ទៅវិញ​៕​ដោយ ព្រំ ហន​

Filed in: ព័ត៌មានជាតិ