ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធី​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ ជា​ស្ត្រី និង​អបអរសាទរ​ពី​ធី​រំលឹក​ខួប​ទិវា អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣ ខួប​ទី​១១២ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌីជីថល​»​នៅ ឃុំ​អំពឹល ឃុំ​គគីរ​និង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​

ពិធី​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ ជា​ស្ត្រី និង​អបអរសាទរ​ពី​ធី​រំលឹក​ខួប​ទិវា អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣ ខួប​ទី​១១២ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌីជីថល​»​នៅ ឃុំ​អំពឹល ឃុំ​គគីរ​និង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: លោកស្រី ឈុន​សារឹម អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ ជា​ស្ត្រី​និង​អបអរសាទរ​ពី​ធី​រំលឹក​ខួប​ទិវា អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២៣ ខួប​ទី​១១២ ក្រោម​មូលបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ ក្នុង​យុគសម័យ​ឌីជីថល​» ចំនួន​៣​ឃុំ មាន​ឃុំ​អំពឹល និង​ឃុំ​គគីរ​និង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភ​:​ឆ្នាំ​២០២៣​។​

​ក្នុង​ឪ​កាស​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​អំពឹល លោក​ស៊ូ​ម៉ុល ប្រធាន​គណបក្ស​ប្រជាជន​ស្រុក លោកស្រី ទុំ​សារា​នី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​លោកស្រី​អភិបាលរង​ស្រុក​និង​ថ្នាក់ដឹកនាំ ជា​ស្ត្រី​មកពី​៣​ឃុំ សរុប​មាន​ចំនួន​១៣៩​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី ឈុន​សារឹម អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង​បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ស្រី​
​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ជូន​ដល់​អស់លោក​លោកស្រី ដោយ​ក្តី​នឹករលឹក និង​ការ គិតគូរ​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​រមាស​ហែក​ផងដែរ​។​

​លោកស្រី បាន​គូសបញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​យកចិត្តទុកដាក់​ខ្ពស់ លើ​ការលើកកម្ពស់​តម្លៃ​ស្ត្រី ដោយ​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ នឹង​ការងារ និង អត្ថប្រយោជន៍​របស់​ស្ត្រី នៅតាម​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យមាន​ការចូល​រួម​កាន់តែ​ច្រើន និង ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ការងារ​ពី​សំណាក់​ស្ត្រី ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ ម្យ៉ាងទៀត ស្ត្រី​គឺជា​ឆ្អឹងខ្នង នៃ​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ​និមួយៗ ដែល​ជា​មាតា​ពិភពលោក ។​

​សូមបញ្ជាក់​ថា ទិវាសិ​ទ្ទ​នារី​អន្តរជា​តិ (៨ មិនា​) គឺជា​ថ្ងៃ​ជា​សកល​មួយ​ដែល​អបអរ​ដល់​ស្នាដៃ​របស់​ស្ត្រី​ក្នុងសង្គម សេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ​។ ថ្ងៃ​នេះ​ទៀតសោធ​ក៏​ជា​ថ្ងៃ​ដែល​ត្រូវបាន​គេ​កត់សម្គាល់​ជាទូទៅ​ថា​ជា​ថ្ងៃ​អំពាវនាវ​ឱ្យមាន​សកម្មភាព​សម្រាប់​ការបង្កើន​សមភាព​យេនឌ័រ​។

​បន្ទាប់​ពី​បញ្ចប់​កម្មវិធី លោកស្រី ឈុន​សារឹម ក៏បាន នាំយក​នូវ​អំណោយ​រួមមាន ៖ ស៊ឹង ១ និង​ថវិកា ១​ម៉ឺន​រៀល ចែកជូន​ដល់​បងប្អូន​នារី​ដែល​បាន​ចូលរួម​ចំនួន​៣​ឃុំ​សរុប​១៣៩​នាក់ យ៉ាង​ភាព​ស្និត​ស្នាល ផងដែរ ៕

Filed in: ព័ត៌មានជាតិ