ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​កម្មវិធី ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ ឆ្នាំ​២០២៣

​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​កម្មវិធី ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ ឆ្នាំ​២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​កម្មវិធី ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ពង្រឹង​ការផ្តល់សេវា​សុខភាព​បន្ត​ពូជ សុខភាព​មាតា ទារក និង​កុមារ និង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​មាតា​កំពុង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​» នៅ​អាហា​រដ្ឋា​ន ហេង ស៊ី​ដា ឃុំ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូនតូច និង​កុមារកំព្រា ចាស់ជរា និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​មកពី ៤​ឃុំ ចំនួន ២៤០​នាក់​។​

​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ក៏​បាន​ពាំនាំ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូនតូច កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅក្នុង​ស្រុក​ស្ទឹង​ហាវ ព្រមទាំង​បាន​អាន​សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ទាក់ទង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១​កុម្ភៈ ឆ្នាំ​២០២៣ ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​មន្ត្រី​សាខា និង​អនុសាខា​កាកបាទ​ក្រហម​ស្រុក​ស្ទឹងហាវ រៀបចំ​ការជួបជុំ​នាពេល​នេះ ទាក់ទង​សុខភាព​មាតា និង​ទារក​។ សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តោត​សំខាន់​ការរៀបចំ​ផែនការ​សកម្មភាព ស្តី​ពី​ការថែទាំ​សុខភាព​មាតា និង​ទារក ហើយ​ចំពោះ​បងប្អូន​មាន​ឯកសារ​ក្នុង​ដៃ​មាន​សារៈប្រយោជន៍ មាន​ការយល់ដឹង​ពី​របៀបរបប​ថែទាំ​សុខភាព​មាតា និង​ទារក អ្វី​ដែល​យើង​ចង់បាន គឺ​សុខភាព​មាតា និង​ទារក​ឱ្យមាន​សុខភាព​ល្អ​។ កន្លង​មក​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​បាន​ធ្វើ​ការផ្សព្វផ្សាយ​ស្តីពី​សុខភាព​មាតា និង​ទារក ធ្វើឱ្យ​អត្រា​មរណ​មាន​ការថយចុះ ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​សមត្ថភាព និង​ការគាំទ្រ​ពី​ដៃគូ​នានា ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ម្ចាស់​ការថែទាំ​សុខភាព​តម្រូវ​ធ្វើ​ផែនការ​ជាក់លាក់ មានដូចជា ការពន្យា​កំណើត​ជាដើម ទន្ទឹម​នោះ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន ៤​ដង​មុនពេល​ឆ្លងទន្លេ ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​សុវត្ថិភាព​មាតា និង​ទារក ហើយ​ក្រុម​គ្រូពេទ្យ​របស់​យើង​នៅ​ចាំ​ជួយ​បងប្អូន​ទៅ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​។​

​ឯកឧត្តម ប្រធាន​សាខា បាន​សំណូមពរ​ឱ្យ​នាំ​កូន​តូច​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ និង​គ្រប់ដូស ទន្ទឹម​នោះ​ក្រុមគ្រូពេទ្យ​ផ្តល់ឱកាស​ជម្រុញ​ការផ្តល់​សេវា​ពិនិត្យ​ពិគ្រោះ​យោបល់​កាន់តែ​ល្អ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទៅ​ទទួល​សេវា​សុខភាព​។ រាជរដ្ឋាភិបាល​បានកំណត់​គោលនយោបាយ​លើកកម្ពស់​ធនធានមនុស្ស​ឱ្យមាន​ចំណេះដឹង មាន​សុខភាព​ល្អ ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ សម្រាប់​បងប្អូន​ទៅពិនិត្យ​សុខភាព​ដោយ​មិន​យក​លុយ ហើយ​ពេល​បងប្អូន​ទៅពិនិត្យ​ផ្ទៃពោះ ៤​ដង​មុន​ពេល​សម្រាល គ្រុមគ្រូពេទ្យ​ព​នឹង​ផ្តល់​លុយ​ថែមទៀត នៅ​ពេល​ចាប់​ពី​មាន​ផ្ទៃពោះ សម្រាល និង​រហូត​ដល់​កូន​អាយុ ២​ឆ្នាំ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​មាតា និង​ទារក​ឱ្យបាន ១០​ដង រដ្ឋ​ត្រូវ​ចំណាយ​ថវិកា ៧៦​ម៉ឺន​រៀល ដោយ​ផ្តោត​សំខាន់​ទៅលើ​សុខភាព​មាតា និង​ទារក តាម​ការ​ណា​ត់របស់​ក្រុមគ្រូពេទ្យ ហើយ​នេះ​ជា​គុណ​តម្លៃ​នៃ​សន្តិភាព ដើម្បី​ឱ្យ​អត្ថប្រយោជន​នៅ​ជាមួយ​បងប្អូន ត្រូវ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព​នេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែកជូន​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​មាន​កូន កុមារកំព្រា ជនពិការ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​មកពី ៤​ឃុំ ក្នុង​ស្រុក​ស្ទឹង​ហាវ​ចំនួន ២៤០​នាក់ ក្នុង​ម្នាក់​ទទួលបាន​អង្គរ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ កន្ទេល​១ ឃី​ត​១​កញ្ចប់ (​សា​រ៉ុង​១ ក្រមា​១ មុង​១ ភួយ​១) និង​ឃី​ត​ទារក​១​កញ្ចប់​មាន​ដូចជា (​កន្សែងពោះគោ​ធំ​១ ខោ​ទារក​២​សម្រាប់ ស្រោមដៃ​ស្រោមជើង​២​គូរ ប្រេងខ្យល់​១​ដប ម្ស៉ៅ​១​កំប៉ុង សាប៊ូ​ដុស​ខ្លួន​១​ដប សាប៊ូ​បោកគក់​១​កញ្ចប់ ខោ​ទឹកនោម​១​កញ្ចប់ សម្រាប់​ស្តី្ក​សម្រាលកូន និង​មាន​ផ្ទៃពោះ​) និង​និង​ថវិកា ៥​ម៉ឺន​រៀល និង​យុវជន​កាកបាទក្រហម ២៦​នាក់ ក្នុង​ម្នាក់​១០​ម៉ឺន​រៀល​។​

Filed in: ព័ត៌មានជាតិ