ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

​លោក សៅ សុខា អញ្ជើញ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​រមាស​ហែក

​លោក សៅ សុខា អញ្ជើញ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​រមាស​ហែក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ លោក សៅ សុខា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេចចិត្ត​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​គណបក្ស​ប្រជាជន​។ ពិធី​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​រមាស​ហែក​។​

​លោក សៅ សុខា បានលើកឡើង​ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​សមទ្ធិ​ផល​ធំធេង​ជា​បន្តបន្ទាប់ និង​ធ្វើឱ្យ​សង្គមជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

​លោក​បន្ដ​ទៀត​ថា រាជរដ្ឋាភិបាល​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន ទាំង​កិច្ចការ​ការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កសិកម្ម ពាណិជ្ជកម្ម វិស័យ​ការងារ សុខុមាលភាព​សាធារណ​: និង​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត ជាពិសេស ការគ្រប់គ្រង​បាន​នូវ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ សមិទ្ធផល​ទាំងនេះ​អាច​សម្រេចបាន​លុះត្រាតែ​មាន​កត្តា​សំខាន់​បំផុត​គឺ​សន្តិភាព​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​សុខទុក្ខ ជីវភាព សុខភាព​ប្រជាពលរដ្ឋ សុខុមាលភាព​សាធារណៈ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​លោក សៅ សុខា បាន​ស្នើ​ឲ្យ​សមាជិក សមាជិក​របស់​គណ​ប្រជាជន​កម្ពុជា​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​ភារកិច្ច និង​សូម​កុំ​អើត​ក្រ​ទ​ម ត្រូវតែ​គោរព​ស្រឡាញ់​គ្នា​ឱ្យបាន​ច្រើន បើ​ទោះបី​មាន​និន្នាការ​ខុសគ្នា​ក៏ដោយ​។ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ចុះ​ឲ្យដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដើម្បី​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​ពួក​គាត់ ហើយ​ត្រូវ​រាយការណ៍​បន្ត​ភ្លាម​ប្រសិនបើ​បញ្ហា​នោះ​ហួស ពី​សមត្ថភាព​ក្នុង​ការដោះស្រាយ​តាម​ថ្នាក់​របស់​ខ្លួន​នីមួយៗ​៕

Filed in: ព័ត៌មានជាតិ