ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ម៉ែន អេង អញ្ជើញ​ជា​អធិបតី​នៅក្នុង ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ការតែងតាំង​ប្រគល់​ភារកិច្ច និង​ការផ្លាស់ប្ដូរ​កន្លែងធ្វើកា​រងារ​មន្ត្រីរាជការ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​

លោក ម៉ែន អេង អញ្ជើញ​ជា​អធិបតី​នៅក្នុង ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​ការតែងតាំង​ប្រគល់​ភារកិច្ច និង​ការផ្លាស់ប្ដូរ​កន្លែងធ្វើកា​រងារ​មន្ត្រីរាជការ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​): លោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​ការ​តែង តាំង​ប្រគល់​ភារកិច្ច​និង​ការផ្លាស់ប្ដូរ​កន្លែងធ្វើកា​រងារ​មន្ត្រីរាជកា​រម​ន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​នៅ​សាលប្រជុំ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កុម្ភ​: ឆ្នាំ​២០២៣ ។​

​នៅក្នុង​ឱកាស​នោះ​លោក អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ឲ្យដឹងថា​: ជាទូទៅ​ការផ្លាស់ប្ដូរ​ក្តី​ការតែ​ង​តាំង មុខតំណែង​របស់​មន្ត្រី​រាជការ​ក្តី វា​ជា​កិច្ចការ​ធម្មតា​ទៅ​តាម​តម្រូវការ​ចាំបាច់​របស់​ស្ថាប័ន​នីមួយៗ ក៏ដូចជា​ទៅតាម​ស្ថានភាព​របស់​គ្រួសារ​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត ក៏​សូម​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ នៃ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​មនសិការ ឆន្ទៈ ក្រមសីលធម៌ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​គោលការណ៍​ផែនការ​យុទ្ធសាស្ដ្រ​របស់​ក្រសួង ទិសដៅ​ការងារ​របស់​រដ្ឋបាល​ខេត្ត និង​ផែនការ​ការងារ​របស់​មន្ទីរ ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ជា​បន្តបន្ទាប់ ។​

​លោក ម៉ែន អេង ក៏​បាន​ធ្វើការ​ក្រើនរំលឹក ចំពោះ​អស់លោក​.​លោកស្រី ដែល​ត្រូវបាន ផ្លាស់ប្តូរ​មក​បម្រើការ​ងារ​កន្លែង​ថ្មី ត្រូវ​បន្ត​ការសហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ដែល​ទាំងអស់​នេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល ក្រសួង និង​រដ្ឋបាល​ខេត្ត ក្នុង​ការលើកកម្ពស់​សុ​វត្ថិ​ភាព​ដែល​ជា​បច្ច័យ​ជួយ​ជំរុញ​នូវ​កំណើន​កំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយ​និរន្តរ៍ភាព និង​សុខដុម​នីយកម្ម និង​សូម​យក​ឱកាស​នេះ ជូនពរឲ្យ​លោក​ទទួលបាន​នូវ​ជោគជ័យ និង​សម្រេចបាន​នូវ​ស្នាដៃ លទ្ធផល និង​សមិទ្ធផល​ល្អៗ​បន្ថែមទៀត​ក្នុង​មុខនាទី​នេះ​នៅ​កន្លែង​ថ្មី​នាពេលខាងមុខ ដើម្បី​បម្រើឲ្យ​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា : នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការពិនិត្យ​លើ​សំណើ​ការសុំ​ផ្លាស់ប្ដូរ​កន្លែងធ្វើកា​ររ​បស់​មន្ត្រីរាជការ​របស់ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ទាំងអស់​ចំនួន ៩​នាក់ នៅក្នុង​នោះ​សុំ​ទៅ​ក្រៅ​ខេត្ត​១​នាក់​៕

Filed in: ព័ត៌មានជាតិ