ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD)

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត សូម​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការសម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD) ចាប់ពី​ពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ជា​កំហិត​។​

ចំណាត់ការ​សម្រេច​ឱ្យ​លុប​អាជ្ញា​បណ្ណ​វី​អូ​ឌី (VOD) នេះ គឺជា​ការ​កែ​ទំរង់​ដ៏​ល្អ​ប្រសើរ​បំផុត​មួយ និង​ជា​ការអនុវត្ត​ច្បាប់ និង​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា​ទាំងមូល​រួម​គ្នា​បំបាត់ចោល​នូវ​ពត៌មាន​ក្លែងក្លាយ ដែល​បំពាន​អ្នកដទៃ បំភ្លៃ​ការពិត ដែល​ជា​គ្រោះថ្នាក់​បង្ក​នូវ​ភាព​ច្របូល​ច្រ​បល់ និង​ហានិភ័យ​ដល់​ស្ថេរភាព​សង្គម និង​សន្តិសុខ​ជាតិ​។​
​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់បាន​ផ្តល់​នូវ​ពាក្យស្លោក​ដល់​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​ជា​ការ​ពង្រឹក​វិជ្ជាជីវៈ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​គឺ «​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»​។​

សូម​គាំទ្រ​ចំពោះ​សារព័ត៌មាន​ភាគច្រើន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ប៉ុន្តែ​មិន​គាំទ្រ​ចំពោះ​សារព័ត៌មាន​ដែល​និយាយ មិន​ទទួលខុសត្រូវ​នោះទេ ជាពិសេស​មិន​គាំទ្រ​សារព័ត៌មាន​ដែល​បង្កើតឡើង​ដោយ​បុគ្គល​មួយចំនួន​តូច​ជ្រក​ក្រោម ផ្លាក​សារព័ត៌មាន​ក្នុង​គោលបំណង​ញុះញង់​បង្ក​ការបែកបាក់​ឯកភាព​ជាតិ​។​

សូម​ជំរាប​ថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ប្រើ​សិទ្ធិ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ស្ថាប័ន​ជាតិ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​លុប ចោល​អាជ្ញា​បណ្ណ​វិទ្យុ​វី​អូ​ឌី (VOD) និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោយ​សម្តេច​តេជោ និង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ដើម្បី​ថ្នាក់ដឹកនាំ​វិទ្យុ​នេះ​ធ្វើការ​បង្ហាញ​ភស្តុតាង និង​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ថា បាន​ដើរតួនាទី​ជំនួស​សម្តេច​តេជោ ហ៊ុន សែន ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់ជំនួយ​ដល់​ប្រទេស​តួ​ក​គី ដើម្បី​ជួយ​ជនរងគ្រោះ​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដែល​ការពិត​មិន​មាន​ការចុះហត្ថលេខា​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ