ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

លោក ឌិត ទីណា រដ្ឋមន្ត្រី​កសិកម្ម​៖ មិនមែន​ជា​លើក​ទី​១​ទេ ដែល VOD សរសេរ​លើស​, សង្ឃឹម​ថា​មេរៀន​លើក​នេះ នឹង​លើក​កំពស់​វិជ្ជាជីវៈ​សារព័ត៌មាន​បន្ថែ​ម​ទៀត នៅ​កម្ពុជា

លោក ឌិត ទីណា រដ្ឋមន្ត្រី​កសិកម្ម​៖ មិនមែន​ជា​លើក​ទី​១​ទេ ដែល VOD សរសេរ​លើស​, សង្ឃឹម​ថា​មេរៀន​លើក​នេះ នឹង​លើក​កំពស់​វិជ្ជាជីវៈ​សារព័ត៌មាន​បន្ថែ​ម​ទៀត នៅ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រោយ​ក្រសួង​ព័ត៌មាន​ចេញ​សេចក្តីប្រកាស សម្រច​លុ​បអាជ្ញា​បណ្ណ​ការផ្សាយរ​បស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​មជ្ឈមណ្ឌល​គ្រប់គ្រង​ការផ្សាយ​របស់​សារព័ត៌មាន VOD នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​, រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ឌី​ណា បាន​បង្ហោះ​សារ​តាមរយៈ Facebook ផ្លូវការ​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បំភ្លឺ​ធ្លាប់​ផ្ញើ​ទៅកាន់ VOD ដោយ​លើកឡើង​ថា នេះ​មិនមែន​ជា​លើក​ទី​១ ដែល​សារព័ត៌មាន VOD សរសេរ​លើស ហើយ​លោក​សង្ឃឹម​ការ​លុប​អាជ្ញា​បណ្ណ​នេះ នឹង​ក្លាយជា​មេរៀន​មួយ ជួយ​លើកកម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​មិនមែន​ជា​លើក​ទី​១​ទេ ដែល VoD សរសេរ​លើស​។ ខ្ញុំ​សង្ឃឹមថា មេរៀន​លើក​នេះ​នឹង​លើក​កំពស់​វិជ្ជាជីវៈ​សារព័ត៌មាន​បន្ថែ​ម​ទៀត នៅ​កម្ពុជា​។ ប្រជាជន​កម្ពុជា​ត្រូវការ​ព័ត៌មាន​ពិត ដោយ​គ្មាន​ការដាក់​សក​បន្ថែម​តាម​អារម្មណ៍​»​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួង​កសិកម្ម បាន​ផ្ញើលិខិត​មួយ ទៅកាន់​និពន្ធ​នាយក​សារព័ត៌មាន VOD ជា​ភាសា​អង់គ្លេស ដោយ​ប្រាប់​អំពី​កង្វះខាត​ខាង​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​របស់​សារព័ត៌មាន​នេះ ដែល​បាន​ដកស្រង់​ខ្លឹមសារ​មិន​បាន​ត្រឹមត្រូវ និង​ប្រាសចាក​ពី​អត្ថន័យ​ដើម​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ទាក់ទង​នឹង​ដំណោះស្រាយ​លើ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​។​

ក្រៅ​ពី​រៀបចំ​លិខិត លោក​រដ្ឋមន្ត្រី​ក៏​បាន​រៀបចំ​នូវ​វេទិកា​ជួប​ជាមួយ​ស្ថាប័ន​ព័ត៌មាន​មួយចំនួន ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ខ្លឹមសារ ដែល​ផ្សាយ​ដោយ VOD និង​បាន​ពន្យល់​ពី​ស្ថានភាព​វិស័យ​កសិកម្ម​ផងដែរ​។​
​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តីប្រកាស សម្រច​លុ​បអាជ្ញា​បណ្ណ​ការផ្សាយរ​បស់​សារព័ត៌មាន VOD ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​សេចក្តីសម្រេច​របស់​ក្រសួង​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ កញា​រី​ទ្ធ ប្រការ​១៖ «​លុប​លិខិត​លេខ​១៦៥​ព​.​ម​.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អាសយដ្ឋាន​ទីស្នាក់ការ​នៅ​ផ្ទះ​លេខ​១៤A ផ្លូវ​លេខ​៣៩២ ភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​ការងារ​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អង្គភាព​សារព័ត៌មាន​នេះ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​វិជ្ជាជីវៈ​សារព័ត៌មាន ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មិន​ព្រម​ធ្វើ​ការកែសម្រួល តាម​បទ​ប្ប​ញ​តិ្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​»​។​

សូម​ជំរាប​ថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ប្រើ​សិទ្ធិ​ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ស្ថាប័ន​ជាតិ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​លុប ចោល​អាជ្ញា​បណ្ណ​វិទ្យុ​វី​អូ​ឌី (VOD) និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅ​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ក្រោយ​សម្តេច​តេជោ និង​លោក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់ឱកាស​គ្រប់គ្រាន់​ដើម្បី​ថ្នាក់ដឹកនាំ​វិទ្យុ​នេះ ធ្វើការ​បង្ហាញ​ភស្តុតាង និង​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ក្នុង​ការផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចរិត​ញុះញង់ មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​លោក ហ៊ុន ម៉ា​ណែ​ត ថា បាន​ដើរតួនាទី​ជំនួស​សម្តេច​តេជោ ហ៊ុន សែន ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់ជំនួយ​ដល់​ប្រទេស​តួ​ក​គី ដើម្បី​ជួយ​ជនរងគ្រោះ​ក្នុង​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដែល​ការពិត​មិន​មាន​ការចុះហត្ថលេខា​ឡើយ​៕

Filed in: ព័ត៌មានជាតិ