ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ជាង​១០​លើក

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ជាង​១០​លើក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ជនសង្ស័យ ទេព បូរ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​តា​កេរ្ត៍​ថ្មី សង្កាត់​កំបូល ខណ្ឌ​កំបូល ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១៨:១០​នាទី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​តាសេក សង្កាត់​កំបូល បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ នៅ​ចំណុច​ផ្លូវ​បេតុង​ជិត​សាលាសង្កាត់​កំបូល កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក ឌ្រី​មសង់​ស៊េរី​០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-7239 (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ឆក់​)​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ ទេព បូរ៉ា បាន​សារភាព​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ រូប​ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ អា​ទីង ពិតជា​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ឌ្រី​មសង់​ស៊េរី​០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1FM-7239 ធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទ​០១​គ្រឿង​ម៉ាក OPPO បានសម្រេច នៅ​ចំណុច​ផ្លូវ​បេតុង ជិត​សាលាសង្កាត់​កំបូល ខណ្ឌ​កំបូល ពិតប្រាកដ​មែន ហើយ​កន្លងមក រូប​ខ្លួន​ជាមួយ​បក្ខពួក​ផ្សេងទៀត ធ្លាប់​បាន​ឆក់​ទូរស័ព្ទ យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​ក្នុង​ទឹកដី​ខណ្ឌ​កំបូល និង​ពោធិ៍​សែន​ជ័យ ក្នុងនោះ​មានដូចជា​៖
*​លើក​ទី​១ និង​លើក​ទី​២ ឆក់​ទូរស័ព្ទ​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ជាមួយ​ឈ្មោះ តុលា បាន​ទូរស័ព្ទ OPPO ចំនួន​២​គ្រឿង លក់​បាន​លុយ (២៦​ម៉ឺន​),
*​លើក​ទី​៣ និង លើក​ទី​៤ ឆក់​នៅមុខ​កន្លែង​លក់​សាច់ក្រក ក្នុង​ខណ្ឌ​កំពូល ជាមួយ​បក្ខពួក (​មិន​ស្គាល់​ឈ្មោះ​) បាន​ទូរស័ព្ទ​២​គ្រឿង ម៉ាក VIVO (​លក់​បាន​លុយ​៥៥​ម៉ឺន​រៀល​),
*​លើក​ទី​៥ ឆក់ នៅ​កន្លែង​ដី​វាល​ភូមិ​គល់ សង្កាត់​កន្ទោក បាន​ទូរស័ព្ទ ១​គ្រឿង ម៉ាក OPPO លក់​បាន​លុយ (៦​ម៉ឺន​រៀល​) ជាមួយ​ឈ្មោះ អា​ទីង​,
*​លើក​ទី​៦ ឆក់ នៅ​បុរី​កំបូល​១ បាន​ទូរស័ព្ទ ១​គ្រឿង ម៉ាក​OPPO បាន​លុយ (១០​ម៉ឺន​) ជាមួយ​ឈ្មោះ អា​ទីង​,
*​លើក​ទី​៧ ឆក់ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ទូរស័ព្ទ​១​គ្រឿង​ម៉ាក OPPO លក់​បាន​លុយ​(១០​ម៉ឺន​រៀល​) ជាមួយ​ឈ្មោះ អា​ទីង​,
*​លើក​ទី​៨ ឆក់ នៅ​ម្តុំ​ចោមចៅ បាន​ទូរស័ព្ទ​១​គ្រឿង​ម៉ាក VIVO លក់​បាន​លុយ​(២៤​ម៉ឺន​រៀល​) ជាមួយ​បក្ខពួក មិន​ស្គាល់​ឈ្មោះ​,
*​លើក​ទី​៩ ឆក់​នៅ​ម្តុំ​ផ្លូវ​វេ​ង​ស្រេង បាន​ទូរស័ព្ទ ១​គ្រឿង​ម៉ាក OPPO លក់​បាន​លុយ (៨​ម៉ឺន​រៀល​) ជាមួយ​បក្ខពួក មិន​ស្គាល់​ឈ្មោះ​,
*​លើក​ទី​១០ ឆក់​នៅ​ម្តុំ​ថ្នល់​ទទឹងបាន​ទូរស័ព្ទ ១​គ្រឿង​ម៉ាក VIVO ជាមួយ​បក្ខពួក មិន​ស្គាល់​ឈ្មោះ​,
*​លើក​ទី​១១ ឆក់ នៅ​ផ្សារ​ព្រៃ​ផ្តៅ បាន​ទូរស័ព្ទ ០១​គ្រឿង​ម៉ាក OPPO លក់​បាន​លុយ (១១​ម៉ឺន​រៀល​) ជាមួយ​បក្ខពួក មិន​ស្គាល់​ឈ្មោះ និង​
*​លើក​ទី​១២​នេះ បានធ្វើ​សកម្មភាព​ឆក់​បាន​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក OPPO នៅ​ចំណុច​ផ្លូវ​បេតុង ជិត​សាលាសង្កាត់​កំបូល កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ជាមួយ​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ អា​ទីង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រីឯ​បក្ខពួក​ជនសង្ស័យ ដែល​បាន រត់គេចខ្លួន កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បន្ត​៕

Filed in: ព័ត៌មានជាតិ