ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​លោក នូ សុ​គុណ អនុប្រធាន​គណ​:​កម្មា​ធិ​ការ ជា​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​សាលា​ក្រៅ បាន​នាំ​សមាជិក​យក​អំ​​ណោ​យ​មនុស្សធម៌​ជូន​ពលរដ្ឋ​ដោយ​ខ្យល់​​កន្ត្រាក់​ចំនួន​០៨​នាក់​

​លោក នូ សុ​គុណ អនុប្រធាន​គណ​:​កម្មា​ធិ​ការ ជា​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​សាលា​ក្រៅ បាន​នាំ​សមាជិក​យក​អំ​​ណោ​យ​មនុស្សធម៌​ជូន​ពលរដ្ឋ​ដោយ​ខ្យល់​​កន្ត្រាក់​ចំនួន​០៨​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​÷ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​មាឃ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្ត​ប៉ៃលិន លោក នូ សុ​គុណ អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ សមាជិក​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក និង​មាន​ការចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន ចំនួន ៨ នាក់ ស្រី ២ នាក់ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

​កាលពី​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មាន​ករណី​ខ្យល់​កន្ត្រាក់​ផ្ទះ​ពលរដ្ឋ​១​ខ្នង ,​ម្ចាស់​ឈ្មោះ មុំ ចាប ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជឿន ស​រឿន អាយុ ៤៦​ឆ្នាំ រស់នៅ​ក្នុងភូមិ អូរ​ឈើ​ក្រំ ឃុំ ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​, អំណោយ​ដែល​អនុសាខា​ចែក​ជូន​រួមមាន ដូច ទី​១ ស័ង្កសី ២០ សន្លឹក​(​ប្រវែង ២,៥០​ម៉ែត្រ​) អង្ករ ៥០ គីឡូក្រាម ទឹក​សុទ្ធ ៥ យួរ ។​

​ក្នុង​ឱកាស​នេះ លោក​អនុប្រធាន​អនុសាខា​ស្រុក បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខ ទុក្ខ​ពី​សំណាក់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្ត​ប៉ៃលិន ដែល​ជានិច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​ដោយ​,​សេន ត​
​

Filed in: ព័ត៌មានជាតិ