ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ក្រុមចោរឆក់​យ៉ាងសកម្ម​០៥​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

ក្រុមចោរឆក់​យ៉ាងសកម្ម​០៥​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុម​ជនសង្ស័យ​ចំនួន​០៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​ឆក់​យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​០៥​នាក់ មានឈ្មោះ ៖ ១.​ឈ្មោះ ផៃ ជី​វ័ន្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ២.​ឈ្មោះ ឡាង ចាន់​សា​វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៣.​ឈ្មោះ ផា សីហា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​, ៤.​ឈ្មោះ រ៉ា​ន ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​, ៥.​ឈ្មោះ ទៀង រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំង​០៥​នាក់​នេះ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយពេល​ពិនិត្យ​ឃើញថា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច អាវុធហត្ថ​ចាប់យក​វត្ថុតាង ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២, ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង​ម៉ាក​Iphone​។​

​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បានឲ្យដឹងថា កាលពី​វេលា​ម៉ោង ៩:២០​នាទី ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​កំបូល បានដាក់​គោលដៅ​ពួនស្ទាក់​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ទួល​តា​ឡាត់ សង្កាត់​កំបូល ដោយ​មាន​ការសង្ស័យ​ក៏​បាន​ធ្វើ​ការឃាត់​ម៉ូតូ​ជនសង្ស័យ​ចំនួន​០២​នាក់ មានឈ្មោះ ផៃ ជី​វ័ន្ត និង ឈ្មោះ ឡាង ចាន់​សា​វី ដើម្បី​សួរនាំ​។

​ក្រោយពេល​ស្តាប់​ចម្លើយ ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​សារភាព​ថា ពួកខ្លួន​បាន​លួច​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​Iphone១៣ ពី​សង្សា​របស់​ប្អូនប្រុស​ខ្លួន​ដើម្បី​យកទៅលក់ និង​បាន​សារភាព​បន្ថែមទៀតថា​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នៅ​ខេត្ត​កំពង់ចាម​ចំនួន​០២​លើក​(​មិន​ចាំ​ថ្ងៃ​) ជាមួយ​ឈ្មោះ ឡាង ចាន់​សា​វី និង​បក្ខពួក​៤​នាក់​ទៀត មិន​ស្គាល់​ឈ្មោះ ដោយ​ឆក់​លើក​ទី​១ បាន​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​oppo លក់​បាន​តម្លៃ ៣​ម៉ឺន​រៀល​, លើក​ទី​២ (​ថ្ងៃ​ដដែល​) បាន​ទូរស័ព្ទ​១​គ្រឿង​ទៀត​ម៉ាក​oppo​លក់​បាន​តម្លៃ ១០​ម៉ឺន​រៀល និង​នៅ​អំឡុង​ពាក់កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២២ ពួកខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​oppo ពី កម្មករ​រោងចក្រ នៅ​មុខ​វត្ត​ជម្ពូរ​វ័ន យកទៅ​លក់​បាន​តម្លៃ​១២​ម៉ឺន​រៀល​, លុះ​រំលង​បាន​ពីរ​ថ្ងៃក្រោយ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​០១​គ្រឿង​ទៀត​ម៉ាក​Iphone6 នៅ​ចំណុច​ផ្សារ​ព្រៃទា យក​ទៅ​បញ្ចាំ​បាន​ប្រាក់​ចំនួន​២០​ដុល្លារ ចំណែក​បក្ខពួក​ដែល​ធ្លាប់​ចូលរួម​ធ្វើ​សកម្មភាព​ជា​មួយ​ពួកខ្លួន​មាន​ឈ្មោះ អា​លក អាសា អា​ឆាន់ អា​ធា អា​រិទ្ធ អា​ញ៉ា អា​ដា អា​សែ​ប​។

​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំបូល បន្ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​បក្ខពួក​ចំនួន​០៣​នាក់​បន្ថែមទៀត មានឈ្មោះ ផា សីហា , ឈ្មោះ រ៉ា​ន ដា​រ៉ា និង​ឈ្មោះ ទៀង រ៉ា​ឆាន់ ។

​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ទាំង​បី​នាក់​បានឲ្យ​ដឹង​ដូចគ្នាថា ពួកខ្លួន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ឆក់ កាបូប ទូរស័ព្ទ ជាច្រើន​លើក​មក​ហើយ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​នៅ​ក្នុង​ខណ្ឌ​កំបូល​ធ្វើ​សកម្មភាព​ឆក់​ចំនួន​០៣​លើក​, នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​០៣​លើក និង​ខណ្ឌ​សែន​សុខ​ចំនួន​០៦​លើក ជាមួយ​បក្ខពួក​ជាច្រើន​នាក់​ទៀត​មិន​ចាំ​ឈ្មោះ​។​

​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ