ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រដ្ឋមន្ត្រី​វប្បធម៌​៖ ការងារ​អប់រំ គឺជា​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន​យកចិត្តទុកដាក់​កសាង​មូលដ្ឋាន​សិក្សា​នៅ​គ្រប់​ភូមិ​សិក្សា

រដ្ឋមន្ត្រី​វប្បធម៌​៖ ការងារ​អប់រំ គឺជា​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន​យកចិត្តទុកដាក់​កសាង​មូលដ្ឋាន​សិក្សា​នៅ​គ្រប់​ភូមិ​សិក្សា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង បាន​ថ្លែងថា ការងារ​អប់រំ​គឺជា​គោលនយោបាយ​អទិភាពរ​បស់​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន​យកចិត្តទុកដាក់​កសាង​មូលដ្ឋាន​សិក្សា​នៅ​គ្រប់​ភូមិ​សិក្សា នៅ​ទូទាំង​ប្រទេស​។​

​ក្នុង​ពិធី​សម្ពោធ​បើក​ដាក់ឲ្យ​ប្រើប្រាស់​មត្តេយ្យ​សិក្សា​សហ​គ​មន៍ ឃុំ​ស្វាយ​រំ​ពារ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោកស្រី​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការងារ​អប់ រំ​គឺជា​គោលនយោបាយ​អទិភាពរ​បស់​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន​យកចិត្តទុកដាក់​កសាង​មូលដ្ឋាន​សិក្សា​នៅ​គ្រប់​ភូមិ​សិក្សា នៅ​ទូទាំង​ប្រទេស​។ ជាក់ស្ដែង​ថ្ងៃនេះ​មូលដ្ឋាន​របស់​យើង ត្រូវបាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​រួមជាមួយ​នឹង​មាតាបិតា​អាណាព្យាបាល ព្រះសង្ឃ​ចូលរួម​ស្ថាបនា​ផ្ដល់​ទីតាំង​ឲ្យ​កូនៗ​ក្មួយៗ​បាន​ចូល​សិក្សា​រៀនសូត្រ ដើម្បី​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​រឹងមាំ​នៃ​ប្រទេស​ជាតិ​»​។​

​លោកស្រី​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ នៅ​ទូទាំង​ស្រុក​ដែល​កន្លងមក​បាន​រួម​ចំណែក​កសាង​ធនធានមនុស្ស តាមរយៈ​បង្ហាត់បង្រៀន​សិស្ស​ដោយ​មិន​គិត​ពី​កម្លាំងកាយ​ចិត្ត បើ​ទោះ​ជា​មូលដ្ឋាន​សិក្សា​ខ្លះ​មិនទាន់​សមស្រប​ទៅតាម​និយាម​គរុកោសល្យ និង​ឧបទ្ទេស​សិក្សា​ក៏ដោយ សិស្សានុសិស្ស​នៅ​តែ​បាន​ឆ្លង​ផុត​ទៅ​បន្ត​សិក្សា​នៅ​ឯ​គ្រឹះស្ថាន​ផ្សេងៗ​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​លោកស្រី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ថែរក្សា​សុខសន្តិភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នាំមក​នូវ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ បន្ថែម​លើស​ពីនេះ​ត្រូវ​រួមគ្នា​ថែរក្សា​សមិទ្ធផល​ដែល​កើតមាន​នៅក្នុង​តំបន់ ពិសេស​ម​តេ្ត​យ្យ​សិក្សា​ដែល​ទើបនឹង​សម្ពោធ​បើក​ដាក់ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​នេះ​ឲ្យបាន​គង់វង្ស​សម្រាប់​ឲ្យ​កូនចៅ​បន្ត​សិក្សា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មួយទៀត​។​

​តំណាង​មាតាបិតា អាណាព្យាបាល​សិស្ស បាន​សម្តែង​ការអបអរសាទរ​សប្បាយ​រីករាយ ចំពោះ​ក្រុម​ការងារ​ចុះជួយ​ស្រុក​បាន​ជួយ​កសាង​សាលារៀន​ឲ្យ​កូនចៅ​របស់​គាត់​បាន​ចូល​សិក្សា​រៀនសូត្រ​ផងដែរ​។​

​សូមបញ្ជាក់​ថា អាគារ​សាលា​មត្តេយ្យ​សហគមន៍​មាន​ទទឹង ៥ ម៉ែត្រ និង​បណ្ដោយ​បណ្ដោយ ១០ ម៉ែត្រ ស្ថាបនា​ពី​បេតុង​ដំបូល​ប្រក់​សង្ក​សីមា​ន តុ គ្រូ និង ក្តា​ខៀន បន្ទប់​អនាម័យ ចំណាយ​អស់​ថវិកា​សាងសង់​ចំនួន ២៥៩៨០​ដុល្លារ​៕RT

 

Filed in: ព័ត៌មានជាតិ