ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

ចោរ​ឆក់​ខ្សែ​-​ក ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ​សម្រេចបាន​៥​ថ្ងៃ មិនទាន់​បាន​លក់​ចេញ​ជា​លុយ​ផង ត្រូវ​ជាប់​ខ្នោះដៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ចោរ​ឆក់​ខ្សែ​-​ក ក្មេង​កំពុង​លេង​នៅ​មុខ​ផ្ទះ​សម្រេចបាន​៥​ថ្ងៃ មិនទាន់​បាន​លក់​ចេញ​ជា​លុយ​ផង ត្រូវ​ជាប់​ខ្នោះដៃ អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវ​លេខ​៩២ ស្ថិតនៅ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក​Nex ធ្វើ​សកម្មភាព ឆក់​ខ្សែ​-​ក ពី​ក្មេង​កំពុង​លេង​នៅមុខ​ផ្ទះ​បាន​សម្រេច រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ឪពុក​ក្មេងរងគ្រោះ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ក្រោយពេល​ទទួល​បណ្តឹង​បាន​៥​ថ្ងៃ កម្លាំង​ជំនាញ​អាវុធហត្ថ ខណ្ឌ​សែន​សុខ បាន​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច ភូមិ​ច្រេស សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ ឈ្មោះ សេង នី ហៅ​ធូ អាយុ ៤០​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ឆក់​ខ្សែក​ពី​ក្មេងរងគ្រោះ​ពិតប្រាកដ​មែន ក្នុងនោះ​អាវុធហត្ថ បាន​ចាប់យក​វត្ថុតាង ខ្សែ​-​ក ១​ខ្សែ ដែល​ជា​របស់​ក្មេងរងគ្រោះ ប្រគល់​អោយ​ម្ចាស់​ដើម​វិញ​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ