ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម​រដ្ធមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី​អនុប្រធាន​រង​មូលនិធិ​អភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD

ឯកឧត្តម​រដ្ធមន្ដ្រី ឌិ​ត ទីណា អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី​អនុប្រធាន​រង​មូលនិធិ​អភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ទទួល​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី Jyotsna Puri អនុប្រធាន​រង​មូលនិធិ​អភិវឌ្ឍ​កសិកម្ម​អន្ដរជាតិ IFAD​។​

​ចាប់តាំងពី​ឆ្នាំ​២០១៤​មក មូលនិធិ IFAD បាន​ផ្ដល់​ហិរញ្ញប្បទាន​និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការអនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE ដែល​មាន​រយៈពេល​៧​ឆ្នាំ​។​

​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​សម្ដែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រវាង​មូលនិធិ IFAD និង​ក្រសួង​កសិកម្ម តាមរយៈ​កម្មវិធី ASPIRE​។ កម្មវិធី ASPIRE ដែល​បាន​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ខ្មែរ តាមរយៈ​ការផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ចាំបាច់​នានា​នៅក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​កសិកម្ម​ទំនើប​ដល់​កសិករ​ខ្មែរ​ចំនួន​រាប់ម៉ឺន​គ្រួសារ​។​

​គួរ​ជម្រាបជូន​ថា បន្ទាប់​ពី​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​បិទ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ មូលនិធិ​អភិវឌ្ឍន៍​កសិកម្ម​អន្ដរជាតិ IFAD បានសម្រេច​បន្ត​គាំទ្រ​នូវ​ការអនុវត្ត​កម្មវិធី​ផ្ដល់​សេវាកម្ម​កសិកម្ម ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជនបទ និង​ពាណិជ្ជកម្ម​កសិកម្ម​ប្រកប​ដោយ​បរិ​យាប​ន្ន (ASPIRE-AT) ក្នុង​គោលបំណង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​កសិករ និង​ពលករ​នៅ​ជនបទ តាមរយៈ​កំណើន​វិស័យ​កសិកម្ម​ប្រកបដោយ​និរន្ដរភាព និង​បរិ​យាប​ន្ន ដោយ​ផ្អែក​លើ​ការនាំចេញ​និង​ទីផ្សារ​ក្នុងស្រុក​។​

​បើ​តាម​ការរំពឹងទុក កម្មវិធី ASPIRE-AT នឹង​ផ្ដល់​ផល​ដល់​គ្រួសារ​កសិករ​ខ្នាត​តូច​ចំនួន ១២៥ ០០០ ដែល​មាន​ភាពក្រីក្រ ឬ​ក្បែរ​ក្រីក្រ និង​ងាយ​ធ្លាក់​ក្នុង​ភាពក្រីក្រ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ទីផ្សារ​កសិកម្ម ឬ​ផលវិបាក​ផ្សេងៗ ព្រមទាំង​អ្នក​ដែល​មាន​លទ្ធភាព​ទាញ​យក​កាលានុវត្តភាព​ពី​វិស័យ​កសិកម្ម​។ ប្រជាជន​ដែល​ទទួល​ផល​ពី​កម្មវិធី ASPIRE-AT មាន​ស្ដ្រីប្រមាណ ៥០% យុវជន ២០% និង​ជនជាតិដើម​ភាគតិច​ចំនួន ១,៥%៕

Filed in: ព័ត៌មានជាតិ