ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ថវិកា រួម​នឹង​អំណោយ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ថវិកា រួម​នឹង​អំណោយ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​តំណាង ដែល​មាន​លោក ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ថវិកា​ចំនួន ៥​លាន​រៀល​, អង្ករ​ចំនួន ០៤​ការុង​, ភេសជ្ជៈ ទឹក​សុទ្ធ ចំនួន​០៨​កេស របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រគល់ជូន​ក្រុមគ្រួសារ​សព លោក​អនុសេនីយ៍ឯក ឈួន សុផេន អតីតមន្ត្រី កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូល​សោធន​និវត្តន៍ ដែល​បាន​ទទួលមរណៈភាព ដោយ​រោគាពាធ កាលពី​វេលា​ម៉ោង​២២៖៤០​នាទី ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣ នៅផ្ទះ​លេខ​២៤​អឺ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

​ព្រម​ជាមួយ​គ្នា​នោះ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ពី​សំណាក់​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ផងដែរ​។ តំណាង​គ្រួសារ​សព ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់ របស់ លោកនាយ​ឧត្តមសេនីយ៍ និង​បាន​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ ក្នុង​លោក តាម​ជួយ​បីបាច់​ថែរក្សា ប្រោស​ព្រំ​ប្រសិទ្ធិ​ពរ​ជ័យ ជូន​ដល់ លោកនាយ​ឧត្តមសេនីយ៍ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន ព្រម​ជាមួយ​ពុទ្ធពរ ទាំង ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
#PhnomPenhGRK​

Filed in: ព័ត៌មានជាតិ