ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សិស្ស​និទ្ទេស A

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​សិស្ស​និទ្ទេស A
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជួប សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២ សរុប​ជាង​១​ពាន់​នាក់​។ ជំនួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២ មាន​បេក្ខជន​ប្រលង​ជាប់​មាន​ចំនួន ៩០,៩៥០​នាក់ ស្មើ​នឹង​ប្រមាណ ៧២.៣៣% នៃ​បេក្ខជន​សរុប​។​

​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ១,០៤៩​នាក់​, និទ្ទេស B មាន​ចំនួន ៧,២៣២​នាក់​, និទ្ទេស C មាន​ចំនួន ១៩,០៥៣​នាក់​, និទ្ទេស D មាន​ចំនួន ៣១,១៦៦​នាក់ និង​និទ្ទេស E មាន​ចំនួន ៣២, ៤៥០​នាក់​។​

​នៅក្នុង​ឱកាស​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A រយៈពេល​ប្រមាណ​ជាង​២​ម៉ោង​, ខាងក្រោម​ជា​ខឹ្លម​សារសំខាន់ៗ​របស់​សម្តេច​តេជោ​៖
* សម្តេច​តេជោ ហ៊ុន សែន ចូលរួម​សម្តែង​ការរីករាយ​ជាមួយ​សិស្សានុសិស្ស​និទ្ទេស A ទាំងអស់​។​
* សម្តេច​តេជោ ហ៊ុន សែន សូម​ការយោគយល់​ពី​លោកគ្រូ អ្នកគ្រូ ចំពោះ​ការលើក​ពេល​ប្រលង ព្រោះ​ការប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​
* សម្តេច​តេជោ ហ៊ុន សែន សូម​ការយោគយល់​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្ស ចំពោះ​ការយឺតយ៉ាវ​នៃ​ជំនួប​សំណេះសំណាល ព្រោះ​រង់ចាំ​ការផលិត IPad ពី​រោងចក្រ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ការពេញចិត្ត​ចំពោះ​ការធ្វើ​កំណែទម្រង់​ប្រលង​បាក់​ឌុប ព្រោះ​ធ្វើឱ្យ​ផ្លាស់ប្តូរ​ឥរិយាបថ​លើ​ការរៀនសូត្រ និង​ការប្រលង​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កំណែទម្រង់​ប្រលង​បាក់​ឌុប​រយៈពេល​ជិត ១០​ឆ្នាំនេះ បានបញ្ចប់​នូវ​វប្បធម៌​អន្តរាគមន៍​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កំណែទម្រង់​បាក់​ឌុប បាន​ក្លាយទៅជា​ចលនា​ប្រកួតប្រជែង​នៃ​ការអប់រំ និង​សិក្សា​រៀនសូត្រ​នៅ​តាម​ខេត្ត​នីមួយៗ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កំណែទម្រង់​ប្រលង​បាក់​ឌុប នឹង​បន្ត​ជា​រៀងរហូត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សិស្ស​និទ្ទេស A បាន​បង្កើត​ឱកាស និង​កសាង​កិត្តិយស​ជូន​គ្រួសារ​ប្រកប​ដោយ​មោទនភាព​។​
* សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែល​បាន​រួមគ្នា​ជ្រោមជ្រែង​ការសិក្សា​របស់​សិស្ស​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សន្តិភាព​មិនអាច​មើលរំលង​នោះទេ មាន​សន្តិភាព​ទើប​មាន​ឱកាស​សម្រាប់​ការអប់រំ​ដូច​ពេលបច្ចុប្បន្ន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ភ្លើងសង្គ្រាម បានធ្វើឱ្យ​យុវជន​សម័យ​មុន​បាត់បង់​ឱកាស​សិក្សា​រៀនសូត្រ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​បាន​ចំណាយ​ថវិកា​ប្រមាណ ៤០០​លាន​ដុល្លារ សម្រាប់​សាងសង់​សាលា​ពេល​សម្តេច​ធ្វើ​ដំណើរ​ចុះ​តាម​ខេត្ត កាលពី​ឆ្នាំ​២០១៦​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​ជា​ឧបសគ្គ​សម័យថ្មី សម្រាប់​សិស្ស​។​
* សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​អត្រា​ជាប់​បាក់​ឌុប​របស់​សិស្ស​ប្រុស ដែល​មាន​កម្រិត​ទាប​ជាង​សិស្ស​ជា​នារី​។​
* សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឱ្យ​សិស្ស​និទ្ទេស A បន្ត​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត​។​
* សម្តេច​តេជោ ហ៊ុន សែន ប្រគល់​ភារកិច្ច​ជូន​អភិបាល​រាជធានី រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​ក្រីក្រ​មកពី​តាម​បណ្តា​ខេត្ត​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កាលពីមុន​មាន​អតុល្យភាព​រវាង​សេចក្តីត្រូវការ និង​ការខ្វះ​សាលា ខ្វះ​គ្រូ​បង្រៀន​។ តែ​បច្ចុប្បន្ន​អតុល្យភាព​ត្រូវបាន​កាត់បន្ថយ សាលា​កាន់តែច្រើន បាន​ទៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សម្តេច​តេជោ នឹង​ប្រកាស​ពី​នយោបាយ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។​
* សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។ សម្តេច​តេជោ បានបញ្ជាក់​ថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ អាច​នឹង​ចាប់ផ្តើម​ក្រោយ​បង្កើត​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​។​
* សម្តេច​តេជោ ហ៊ុន សែន រំពឹងថា ឆ្នាំ​២០២៣ អាច​ទទួល​អ្នកទេសច​រ​បរទេស​ចន្លោះ​ពី ៣​លាន ទៅ​៤​លាន​នាក់​។​
* សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ខ្មែរ​នៅ​បរទេស​ចូល​មក​លេង​ស្រុក ដើម្បី​ចៀសវាង​ការឃោសនា​បោកប្រាស់​។​
* សម្តេច​តេជោ ហ៊ុន សែន ប្រកាស​មិន​ប្រកាន់ទោស​អូស​ដំណើរ ចំពោះ​អ្នកគាំទ្រ​បក្សប្រឆាំង ដែល​ធ្លាប់បាន​ប្រមាថ​សម្តេច​នោះឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ខ្មែរ​នៅ​ក្រៅប្រទេស ឱ្យ​ឈប់​ចាញ់បោក​ការឃោសនា​របស់​ក្រុម​ប្រឆាំង​។​
* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សំណេះសំណាល​នៅវេលា​ម៉ោង​៩៖៥៣​នាទី​នា​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៣, ៕

Filed in: ព័ត៌មានជាតិ