ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ការប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ​ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​ជាថ្មី បន្ទាប់​ពី​អាក់ខាន​អស់​៣​ឆ្នាំ​!

ការប្រកួត​បាល់ទាត់​ពានរង្វាន់​មិត្តភាព យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ​ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​ជាថ្មី បន្ទាប់​ពី​អាក់ខាន​អស់​៣​ឆ្នាំ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ នៅ​បរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​មិត្តភាព តំណាង​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ ដែល​រៀន​នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយកខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកនាយក លោក​នាយករង សិស្សានុសិស្ស​សាលា​បាក់​ទូក និង​មាន​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីត​សិស្ស​ទស្សវត្ស​ទី​៨០ និង ព្រឹទ្ធាចារ្យ​អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក​ជាច្រើន​នាក់ ចូលរួម​យ៉ាងច្រើន​កុះករ​។

​ការរៀបចំ​ព្រឹត្តិការណ៍​នាពេលនេះ គឺជា​លើក​ទី​៤​ហើយ បន្ទាប់​ពី​មាន​ការអាក់ខាន​ចំនួន​៣​ឆ្នាំ​ជាប់​គ្នា ដោយសារ​ជំងឺ​កូវី​ដ​១៩ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ខេត្តបន្ទាយមានជ័យ មាន​ការចូលរួម​គាំទ្រ​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា និង​ឧបត្ថម្ភ​ការប្រកួត​ទាំងស្រុង​ដោយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​លើកឡើងថា ” ជា​ការពិត​ណាស់ កីឡា​នាំមក​នូវ​សុខភាព តែ​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បាន​នាំមក​នូវ មិន​ត្រឹមតែ សុខភាព​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​នាំ​មក​ជាមួយ​នូវ​មនោសញ្ចេតនា​ផ្សារភ្ជាប់​នឹក​ដល់​ស្រុក​កំណើត ព្រមទាំង សាមគ្គីភាព និង​មិត្តភាព​ជា​មាគ៌ា​មួយ​ជួយ​ឲ្យ​យុវវ័យ​ជៀ​ស​ឆ្ងាយ​អំពី អំពើ​អបាយមុខ គ្រប់​ប្រភេទ ជា​ពិសេស​គ្រឿងញៀន ហើយ​បាន​បង្ក​ឱកាស​ជា​ស្ពាន​ឆ្ពោះទៅរក​អាជីព​ការងារ ប្រកប​ដោយ​កិត្តិយស និង​ជា​ឱកាស​បង្កើត​នូវ​មនោសញ្ចេតនា​ស្និទ្ធស្នាល​មួយ រវាង​ប្អូនៗ ក្មួយៗ យុវវ័យ ដែល​រៀន​នៅ​សាលា​ផ្សេងគ្នា ស្រុក​ផ្សេងគ្នា បាន​មក​ស្គាល់ រាប់អាន​គ្នា​ប្រៀបដូចជា បងប្អូន​សាច់ញាតិ​។ ដូច​ខ្ញុំ​ធ្លាប់​លើក​ឡើង​ជារឿយៗ​មក​ហើយ​ថា កាល​ខ្ញុំ​នៅ​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ខ្ញុំ​បាន​ឧបត្ថម្ភ​គាំទ្រ​ពេញទំហឹង​លើ​វិស័យ​បាល់ទាត់ និង​បាន​ផ្តួចផ្តើម​បង្កើត​ក្លឹប​បាល់ទាត់ មានឈ្មោះ​ថា​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ ដោយ​មាន​ទាំង កីឡាករ​កុមារ អាយុ​ក្រោម​១៣​ឆ្នាំ និង​កីឡាករ​យុវវ័យ​ទាំង​បុរស និង​ស្ត្រី រហូតមកដល់​ថ្ងៃនេះ មាន​កីឡាករ​របស់​ក្លឹប​អធិរាជ​ភ្នំ​ស្វាយ​ចំនួន​១៦​នាក់ បាន​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ និង​លេងឲ្យ​ក្លឹប​ល្បីៗ​មួយចំនួន​ទៀត​ផង ដូច្នេះ​ទោះ​ខ្ញុំ​នៅ​ទីណា ខ្ញុំ​នៅតែ​មាន​មនោសញ្ចេតនា​ផ្សាភ្ជាប់​ជាមួយ​កីឡាបាល់ទាត់​ជានិច្ច​។​

​សម្រាប់​ក្រុម​កីឡាករ​ដែល​ចូលរួម​ប្រកួត​ក្នុងថ្ងៃនេះ មាន​ចំនួន​០៩​ក្រុម តំណាង​យុវ​និស្សិត​ខេត្ត​បន្ទាយមានជ័យ​ម​ករៀន​នៅ​ភ្នំពេញ ទាំង​០៩​ក្រុង​ស្រុក បែងចែក​ជា​២​ពូ​ល ប្រកួត​ឆ្លាស់គ្នា រាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​បើក​ការប្រកួត​នេះ រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​៕

Filed in: ព័ត៌មានជាតិ