ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អាមេរិក ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ និង​ផ្តល់​វ៉ែនតា​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អាមេរិក ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ និង​ផ្តល់​វ៉ែនតា​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ នៅក្នុង​សាលា​បឋមសិក្សា​ប្ញ​ស្សី​ក្រោក ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អាមេរិក បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ និង​ផ្តល់​វែន​តា​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ក្នុង​កម្ម​ពិធី​នេះ ក៏​មាន​ការចូលរួម​លោក លី សុវណ្ណ រិទ្ធិ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​, លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​វេជ្ជបណ្ឌិត រដ្ឋបាល​ស្រុក​មង្គលបុរី រដ្ឋបាល​ឃុំ និង ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អា​មេ​រិច​កាំ​ង​ចំនួន​១១៥​នាក់ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ក្នុងស្រុក​ជាច្រើន​នាក់​ផងដែរ​។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត បាន​ថ្លែងអំណរគុណ និង​សូម​សរសើរ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សមាគម​សុខាភិបាល​ខ្មែរ​អាមេរិក ដែល​បាន​ពួតដៃគ្នា​ទិញ​ថ្មាំពេទ្យ និង​វ៉ែនតា​រាប់ពាន់​សម្រាប់​មនុស្ស​ចាស់​ជូន​ប្រជាពលរដ្ឋ​ទូទាំង ៩​ក្រុង ស្រុក ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​មករា ដល់​ថ្ងៃ​ទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០២៣​។​

​ទីកន្លែង​សម្រាប់​ពិនិត្យ និង​ព្យាបាល​ជំងឺ មាន​៣​ទីកន្លែង រួមមាន​៖
*​ទី​១៖ នៅ​សាលាបឋមសិក្សា​ប្ញ​ស្សី​ក្រោក ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក​
*​ទី​២៖ នៅ​សាលាបឋមសិក្សា​សឿ មាន​រយ​:​ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២​ខែ​កុម្ភ​: ដល់​៣​ខែ​កុម្ភ​: ឆ្នាំ​២០២៣
*​ទី​៣៖ នៅ​ទល់មុខ​សាលាឃុំ​គោ​ក​បល្ល័ង្គ មាន​រយ​:​ពេល ២​ថ្ងៃ​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភ​: ដល់​៣ ខែ​កុម្ភ​: ឆ្នាំ​២០២៣ ចាប់ពី​ម៉ោង ៧:៣០​នាទី​ព្រឹក​ដល់​ម៉ោង ៤:៣០​នាទី​ល្ងាច​។​

​លោក លី សុវណ្ណរិទ្ធិ បាន​ថ្លែងថា ក្រុម​វេជ្ជបណ្ឌិត​សមាគម​សុខាភិបាល​ខ្មែរ​អាមេរិក បាន​ចុះមក​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​បន្ទាយមានជ័យ នាពេល​នោះ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ ដែល​ជា​ការរួមចំណែក​កាត់បន្ថយ​លើ​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ច្រើន សម្រាប់​ការថែទាំ​សុខភាព​បន្ថែម​ប្រចាំថ្ងៃ​។​

​លោក លី សុវណ្ណរិទ្ធិ បាន​បន្តថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សហគម​សុខាភិបាល​ខ្មែរ​អាមេរិក​ជាច្រើន​នាក់ ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​ចំណានៗ និង​មាន​ថ្នាំពេទ្យ​ជា​ច្រើន​មុខ រួម​ទាំង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ ហ៊ុន សែន ជាច្រើន​នាក់​ផង មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​មាន​ជំងឺ​ទូទៅ មាត់​ធ្មេញ ភ្នែក និង​ផ្តល់​វែន​តា​ជូន​ដោយ​មិន​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​នៅ​ស្រុក​មង្គល​បូរី មាន​រយៈពេល​៦​ថ្ងៃ ពិសេស​នៅ​ជនបទ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា វណ្ណ​: ក្នុង​បំណង​រួមចំណែក​បន្ថែម​ក្នុង​ការ​បំប៉ន លើកកម្ពស់​សុខុមាលភាព កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ