ទាន់ហេតុការណ៍
យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន

​នាយសេនាធិការ​បញ្ជាកា​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត​កោះកុង ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​ភារកិច្ច​របស់​កងកម្លាំង

​នាយសេនាធិការ​បញ្ជាកា​រដ្ឋា​ន​អាវុធហត្ថ​ខេត្ត​កោះកុង ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​ភារកិច្ច​របស់​កងកម្លាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កោះកុង​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ទោ ម៉ាន់ ដា​វីត នាយសេនាធិការ​បញ្ជាកា​រដ្ឋា​ន កងរាជអាវុធហត្ថ​ខេត្ត​កោះកុង បាន​ដឹក​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​ភារកិច្ច របស់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​កោះកុង​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​សំណាក់​លោក​នាយ​រង​សេនាធិការ លោក​ប្រធាន អនុប្រធាន​មន្ទី​រទាំង​៧ លោកនាយ នាយរង​ការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ ជំនួយការ សរុប​ចំនួន​១០១​នាក់​។​
​លោកនាយ​សេនាធិការ បាន​សម្តែង​នូវ​គាវរ​កិច្ច​អរគុណ ចំពោះ​ការ​ខិខំ​បំពេញ​ការងារ​កន្លង​មក​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្តកោះកុង​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច និង​បង្ក្រាប​បទល្មើស​ផ្សេង ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​កាន់តែ​មាន​ភាពកក់ក្តៅ​។​

​នៅ​ក្នុង​កិច្ច​នេះ ក៏បាន​មាន​ការលើកឡើង​ពី​របៀប​វរៈ​ចំនួន​១២​ចំណុច ដោយ​សំដៅ​ទៅលើ​ការពង្រឹង​ការអនុវត្តន៍​តួនាទី​ភារកិច្ច និង​វិន័យ​ក្រមសីលធម៌​ជា​កងទ័ព និង​ការងារ​ប្រចាំ​ថ្ងៃ​នៅក្នុង​អង្គភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ