ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣​នេះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង​។​

​តាម​របាយការណ៍​សាងសង់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បានសម្រេច​ជ្រើស​យក​ទីតាំង​ថ្មី​ដើម្បី​សាងសង់ ស្ថិតនៅ​ភូមិ​បារាយណ៍​ខាងកើត សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង លើ​ទំហំ​ផ្ទៃដី ២៥,៦០០​ម៉ែត្រការ៉េ ហើយ​ជំហាន​ដំបូង​កសាង​អគារ​សេនាធិការដ្ឋាន ដែល​មាន​បណ្តោយ ៥៦​ម៉ែត្រ ទទឹង ១១​ម៉ែត្រ និង កម្ពស់ ៣​ជាន់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានចាត់ទុក​សមិទ្ធផល​ថ្មី​ដែល​បាន​ចាប់ផ្តើម​សាងសង់​នៅ​ពេល​នេះ ពិតជា​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ សំណូមពរ​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ក្នុង​ការការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សង្គម និង​រក្សា​ភាព​សុខសាន្ត​ជូន​ប្រជាជន​។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមត្ថភាព​របស់​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ដឹកនាំ​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ ធ្វើ​កំណែទម្រង់​ដ៏​ជាក់លាក់ លើកកម្ពស់​សមត្ថភាព​អង្គភាព និង​ជំនាញ សហការ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សង្គម កសាង​ជំរំ​បន្ទាយ​តាម​រចនាបទ​តែមួយ​។​

​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើង​ពី​សមិទ្ធផល​ថ្មីៗ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើ​គ្រប់​វិស័យ​មាន​ការរីកលូតលាស់ ក្នុងនោះ ការពារ​បាន​យ៉ាង​គត់មត់​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ និង​ការរស់នៅ​សុខដុមរមនា​របស់​ប្រជាជន​។​

«​ពាក្យស្លោក អរគុណ​សន្តិភាព បាន​លាន់​រន្ទឺ​ពាសពេញ​ប្រទេស និង​ក្លាយជា​ស្មារតី​នៃ​សង្គម​ជាតិ​ដ៏​ខ្លាំងក្លា​រស់​រវើក​នៅក្នុង​ដំណើរ​កសាង និង​ការពារ​មាតុភូមិ​។ ដូច្នេះ យើង​ទាំងអស់គ្នា​ត្រូវ​យល់ និង​ស្គាល់​ច្បាស់​ពី​ប្រភព​ឬ​សគល់​នៃ​សន្តិភាព បានមក​ពី​ណា​? សន្តិភាព បានមក​ពី​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន​»​។ នេះ​ជា​ការបញ្ជាក់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន​។​

​ពាក់ព័ន្ធ​ការប្រយុទ្ធ​ជំងឺ​កូវី​ដ​១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​ការដឹកនាំ​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការដាក់ចេញ​យុទ្ធសាស្ត្រ និង​វិធានការ​ដ៏​មុត​ស្រួច ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព តាមរយៈ​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ (​យុទ្ធសាស្ត្រ​ផ្កា​រីក​) សង្គ្រោះ​ជីវិត​ប្រជាជន​រួចផុត​ពី​ជ្រោះ​មរណៈ​ជំងឺ​កូវី​ដ​១៩ និង​បាន​បើក​ប្រទេស ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ទន្ទឹម​នឹង​សមិទ្ធផល​ខាងលើ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៏បាន​លើកឡើង​ពី​កិត្យានុភាព​កម្ពុជា ដែល​កាន់តែ​បាន​លើកកម្ពស់​លើ​ឆាក​អន្តរជាតិ តាមរយៈ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា កន្លងមក​ថ្មីៗ​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​នៅ​ចុងបញ្ចប់ នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាកា​រ បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ បន្ត​អនុវត្តន៍​ឱ្យមាន​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​ដែល​បានប្រគល់ ក្នុងនោះ​ចូលរួម​ការពារ​ឱ្យបាន​រឹងមាំ​សន្តិភាព ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម កម្ទេច​រាល់​កម្លាំង​អមិត្ត ដែល​មាន​បំណង​បង្ក​វិទ្ធង្សនា បង្ក​អស្ថិរភាព​សង្គម នយោបាយ​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ