ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ ប្រកាស​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​សេចក្ដី​ថ្លែង​ការ​របស់​គណបក្ស​ភ្លើងទៀន

គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ ប្រកាស​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​សេចក្ដី​ថ្លែង​ការ​របស់​គណបក្ស​ភ្លើងទៀន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកស្រី រាជ ផា​វឿន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៣ បាន​ចេញ​ញាត្តិ​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​សេច​ក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣ និង​សូម​ប្រឆាំង​យ៉ាង​ដាច់អហង្ការ ចំពោះ​សេចក្ដី​ថ្លែង​ការ​របស់​គណបក្ស​ភ្លើងទៀន ចុះ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២៣ ដែល​បាន​ចោទប្រកាន់ថា «​គណបក្សកាន់អំណាច​» បាន​គាបសង្កត់​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​គណបក្ស​ភ្លើងទៀន​។​

​លោកស្រី រាជ ផា​វឿន នៅក្នុង​ញាត្តិ​គាំទ្រ​សេចក្ដីថ្លែងការ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​គូស​រម្លិច​ថា ការអនុវត្ត​ច្បាប់​ចំពោះ​រូបវ័ន្ត​បុគ្គល និង​នីតិបុគ្គល គឺជា​ការអនុវត្ត​នូវ​តួនាទី ភារកិច្ច នៃ​ដែន​សមត្ថកិច្ច​ផ្ដាច់មុខ​របស់​ស្ថាប័ន​តុលាការ​ស្រប​តាម​រដ្ឋធម្មនុញ គោលការណ៍​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​បទដ្ឋាន​គតិយុត្តិ​ទាំងឡាយ​របស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ជន​ដែល​ប្រព្រឹត្ត​ខុស​នឹង​បទ​បញ្ញាត្តិ​ជា​ធរមាន ដោយ​មិន​សំដៅលើ​មនុស្ស​មួយក្រុម ឫ​ថ្នាក់ដឹកនាំ សកម្មជន​របស់​គណ​បក្ស​ណាមួយ​នោះទេ​។​

​លោកស្រី រាជ ផា​វឿន បាន​គូស​រម្លិច​ទៀតថា ស្រប​តាម​ស្មារតី​នេះ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មិន​អាច​ទទួលយកបាន​ជាដាច់ខាត ចំពោះ​ចេតនា​ទុច្ចរិត​របស់​គណបក្ស​ភ្លើងទៀន ដែល​បាន​បង្កាច់បង្ខូច​កិត្តិយស កេរ្ដិ៍ឈ្មោះ «​គណបក្ស​ប្រជាជន​កម្ពុជា​» ដែល​ជា​គណបក្សកាន់អំណាច​នាពេល​បច្ចុប្បន្ន និង​បាន​ប្រើប្រាស់​ការ​មិន​គោរព​ច្បាប់​របស់​បុគ្គល​ថ្នាក់ដឹកនាំ​របស់​ខ្លួន បំភ័ន្ដ​សាធារណៈជន​ថា​ជា​រឿង​នយោបាយ សម្រាប់​ទាញ​ប្រយោជន៍​នយោបាយ និង​បម្រើ​ភាព​អត្មានិយម​របស់​បក្ស​ខ្លួន​។​

​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ទួល​សង្កែ​ទី​១ សូម​ប្ដាជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ប្រសាសន៍​របស់ សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​វិធានការ​នានា ដើម្បី​ការពារ​ភាព​ស្អាតស្អំ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​សូម​ប្រកាស​គាំទ្រ​នូវ​វិធានការ​ច្បាប់​ទាំងឡាយ ចំពោះ​បុគ្គល និង​ក្រុម​ជ្រុលនិយម ដែល​មាន​ចេតនា​ទុច្ចរិត បំផ្លិចបំផ្លាញ​កិត្តិយស​កេរ្ដិ៍ឈ្មោះ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​សកម្មភាព​នានា ដែល​អាច​បង្កចលាចល​សង្គម អស្ថិរភាព​នយោបាយ និង​ប៉ះពាល់​ដល់​សុខដុម​នីយកម្ម​នៃ​សង្គមជាតិ​៕

Filed in: ព័ត៌មានជាតិ