ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តរ​ច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ទូទាំង​ខេត្ត​ប៉ៃលិន​

​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តរ​ច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ទូទាំង​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​តំណាងរាស្ត្រ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ និង​ថវិកា​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្តរ​ច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​អ្នក​ប្រកប​មុខរបរ​រត់​ម៉ូតូឌុប​ទូទាំង​ខេត្ត ចំនួន ៤៥៧​នាក់ នៅក្នុង​បរិវេណ​សាលាខេត្ត​ប៉ៃលិន​។​

​ថ្លែង​នៅក្នុង​ឱកាស​នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​ពាំនាំ​ផ្តាំ​សួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែងតែ​យកចិត្តទុកដាក់​នឹករលឹក និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដាច់​ស្បៀង​ស្លាប់ ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បន្ត​ថា​៖ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់ និង​ចង់​ដឹង​ពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​យើង​គ្រប់ពេលវេលា ប្រកប​ដោយ​សេចក្ដីស្រឡាញ់ ចំពោះ​បងប្អូន និង​ក្រុមគ្រួសារ​ជនរួមជាតិ​ទាំងអស់ ហើយ​ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្ត​ច​តេជោ សែន និង​នយោបាយ ឈ្នះ ឈ្នះ បាន​ធ្វើឱ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ហើយ​កត្តា​សន្តិភាព​នេះ បាន​ផ្តល់ឱកាស​ឱ្យ​យើង​បាន​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមមាន​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត​មាន​តាំង​នៅ​ទីប្រជុំ ជន​រហូតដល់​ជនបទ ទាំងនេះ​ជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យើង ហើយ​វា​ក៍បាន​ជំរុញ នូវ​កំណើន​សេដ្ឋកិច្ច​គ្រួសារ ដោះស្រាយ​បាន​រាល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ស្របតាម យុទ្ធសាស្ត្រ កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោកជំទាវ បាន ស្រីមុំ ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ ការជួប​សំណេះសំណាល​ពេលនេះ មាន​គោលបំណង​ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​របស់ បងប្អូន​ជា​អ្នក​ម៉ូតូឌុប ដែល​មិនសូវ​បាន​នៅផ្ទះ​ជាប់រវល់​ក្នុងការ​ប្រកបការងារ​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ចង់​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​បណ្តាញ​សង្គម ពីព្រោះ​បងប្អូន​ជា​អ្នករត់​ម៉ូតូឌុប គឺជា​ភ្នាក់​សន្តិសុខដ៏​សំខាន់​ក្នុង​កាចូលរួម​ផ្តល់​ព័ត៌មាន​ទាំងឡាយណា ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ​សង្គម​ក្នុង​មូលដ្ឋាន ជា​ពិសេស​ការចូលរួម​ដ៏​សកម្ម​របស់​បងប្អូន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​ជាមួយគ្នានេះ​ដែរ​លោកជំទាវ​អភិបាលខេត្ត ក៍​បាន​អំពាវនាវ​ដល់​បងប្អូន អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប សូមមេត្តា​ទៅ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​មាន​បិទ​នៅតាម​បណ្តា​ឃុំ​/​សង្កាត់​របស់​បងប្អូន ដើម្បី​ឲ្យដឹង​ថា​យើង មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​យើង នា​ពេល​ខាង​មុខ​ផង​ដែរ​។

​សូមបញ្ជាក់​ថា​៖ ក្នុងឱកាស​នោះ​ដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ ក៍​បាន​ឧបត្ថម្ភ​ដល់​បងប្អូន​អ្នករត់​ម៉ូតូឌុប​ចំនួន​៤៥៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អាវកាក់​មួយ អង្ករ និង​ថវិកា​មួយ ចំនួន​ផង​ដែរ​៕
​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ