ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​ស្ដារ​ប្រព័ន្ធ​លូ ដែល​កកស្ទះ​ពេល​ភ្លៀង​នៅ​បណ្ដាល​ផ្លូវ​R2 កែង​ផ្លូវ 70 ជាង​មួយ​គីឡូម៉ែត្រ នៅ​សង្កាត់​ស្រះចក

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​ស្ដារ​ប្រព័ន្ធ​លូ ដែល​កកស្ទះ​ពេល​ភ្លៀង​នៅ​បណ្ដាល​ផ្លូវ​R2 កែង​ផ្លូវ 70 ជាង​មួយ​គីឡូម៉ែត្រ នៅ​សង្កាត់​ស្រះចក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយ​មាន​ការណែនាំ និង​យកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣​នេះ លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​សាធារណៈការ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ខណ្ឌ ចុះ​ធ្វើការ​ស្ដារ​ប្រព័ន្ធ​លូ តាម​បណ្ដោយ​ផ្លូវ​R2 កែង​ផ្លូវ​លេខ​៧០ ដែល​មាន​ប្រវែង​ជាង​១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​២០ និង​ភូមិ​២៤ មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក ជា ខេ​មា បានឱ្យដឹងថា កន្លងមក​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​R2 កែង​ផ្លូវ​៧០​នេះ ដែល​មាន​ប្រវែង ១,២២៧​ម៉ែត្រ មានការ​ជន​លិច​ទឹក​ដល់​ភូមិ ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​។ ដូច្នេះ ប្រជាពលរដ្ឋ​មាន​ការ​សំណូមពរ​មក​អាជ្ញាធរ​ខណ្ឌ ពេល​នោះ​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​មើល​ដោយ​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​មាន​ប្រព័ន្ធ​លូ​ត្រឹមត្រូវ ដោយ​មុខកាត់​មួយ​ម៉ែត្រ​២​តឹក ទៅ​មួយ​ម៉ែត្រ ៥​តឹក​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បាន​បន្ត​ត្រួតពិនិត្យ​ឃើញថា​នៅ​មាន​អណ្តូង​លូ និង​ក្នង​បណ្តាញ​លូ​នី​មួយៗ​មាន​ការកកស្ទះ​ទៅដោយ​សំរាម សំបក​កំប៉ុង ថង់ប្លាស្ទិក ដី ជាដើម បង្ក​ជា​ការកកស្ទះ​ប្រព័ន្ធ​ទឹក​លែង​ហូរ​។​

​លោក​អភិបាល​បាន​បន្តទៀតថា ធ្វើ​លើក​នេះ​គឺ​ធ្វើ​ឱ្យ​ស្អាត ធ្វើ​ឱ្យ​អស់ ធ្វើឱ្យ​លែង​មាន​ការកកស្ទះ​បន្តទៀត ហើយ​ការស្តារ​ត្រូវ​ធ្វើ​ឱ្យ​ស្អាត​កុំ​ធ្វើ​កិច្ចការ​នេះ​ដដែលៗ បើ​ធ្វើ​ដដែលៗ​នាំ​ឱ្យ​ខាតបង់​ថវិកា និង​ពេលវេលា​ព្រោះ​យើង​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវ​ធ្វើ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​នា​ឱកាស​នោះ​ដែរ លោក​អភិបាលខណ្ឌ បាន​ឆ្លៀត​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​លេខ​៧០​នេះ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ស្រះចក ផងដែរ​ថា ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា​នូវ​ឯកសារ​ផ្សេងៗ មិន​ត្រូវ​ទុក​ចោល​ព្រងើយ​នោះឡើយ​។​

​លោក​ក៏​សូម​សំណូមពរ​ដល់​ប្រចាព​ល​រដ្ឋ​ទាំងអស់​ជួយ​ថែរក្សា​អនាម័យ បរិស្ថាន កុំ​យក​សំរាម​ទុកចោល​នៅលើ​មាត់​លូ ត្រូវ​វិច​ខ្ចប់​ឱ្យបាន​បាន​ត្រឹមត្រូវ សំរាម​ត្រូវ​ចេញ​តាម​ពេល​កំណត់​របស់​ក្រុមហ៊ុន ចៀសវាង​ការចេញ​សំរាម​ក្រៅ​ម៉ោង ដែល​អាច​បង្ក​ការកកស្ទះ​ដល់​មាត់​លូ​ពេល​មេឃ​ភ្លៀង​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ សង្កាត់​ទាំង​១១​នឹង​បន្ត​សហការ​ចូលរួម​ដើម្បី​មូលដ្ឋាន​យើងទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ