ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ជនសង្ស័យ​០៤​នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង លួច​កាច់​ក​ម៉ូតូ​

ជនសង្ស័យ​០៤​នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង លួច​កាច់​ក​ម៉ូតូ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជនសង្ស័យ ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ លក់​ក្ដា​ពុម្ព ស្នាក់នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ២២:៣០​នាទី ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជយ័ ពាក់ព័ន្ធ​ករណី​លួច​កាច់​ក​ម៉ូតូ ០១​គ្រឿង ម៉ាក ស៊ុយ​ស៊ូ​គីនិច ពណ៌ ស​.​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1IK-4472 ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​បុរី​មហា​សែន​សុខ វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ដោយ​ចាប់​យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង ម៉ាក C125 ពណ៌​ខ្មៅ ហើយ​ជនសង្ស័យ បាន​យក​ស្លាក​លេខ​របស់​ជនរងគ្រោះ​ខាងលើ មក​បំពាក់​លើ​ម៉ូតូ​ខ្លួន​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ទៀតផង​។ និង​បន្ត​ស្រាវជ្រាវ​ឃាត់​បាន​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ ឡូ រតនា ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កាលពី​វេលា​ម៉ោង ៩:៣០​នាទី ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣ នៅ​ចំណុច ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ចាប់​យក​វត្ថុតាង ម៉ូតូ​ស៊ុយ​ស៊ូ​គីនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-8808 ។​

​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ កែវ សម្បត្តិ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ អង្គ សង្កាត់ ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៨ ខែ មករា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ យឿន វឌ្ឍនះ ភេទ ប្រុស អាយុ ៣០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​០៣​ដង​) ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ចាប់​យក​វត្ថុតាង ក្រាម​ស​ថ្លា​ចំនួន​០៣​កញ្ចប់​។​

​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ