ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អភិបាលខេត្ត​ប៉ៃលិន បានអនុញ្ញាត​ឱ្យ​ប្រតិភូ​យោធា​ថៃ ខេត្ត​ចាន់​បុរី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​អភិបាលខេត្ត​ប៉ៃលិន បានអនុញ្ញាត​ឱ្យ​ប្រតិភូ​យោធា​ថៃ ខេត្ត​ចាន់​បុរី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ នៅ​សាលាខេត្ត ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បានអនុញ្ញាត​ឱ្យ​ប្រតិភូ​យោធា​ថៃ ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ម៉ៃ​ទ្រី ប៊ុត​ប៊ូ​រី (Mr. Maitree Butburi) មេបញ្ជាការ​សឹក​រង​ខេត្ត​ចាន់​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត​ទាំង​២ (​ប៉ៃលិន​+​ចាន់​បុរី​) ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​កោត​ស​សើរ និង​ថ្លែងអំណរគុណ ចំពោះ​កងកម្លាំង​យោធា​ថៃ ខេត្ត​ចាន់​បុរី ដែល​កន្លងមក​បាន​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ខេត្ត​ទាំង​២ ដោយ​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន និង​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ដោយ​ស្មើភាព និង​ស្មោះត្រង់ ហើយ​ជាក់ស្តែង​នា​ពេលកន្លងមក បើ​ទោះបី​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក៍​សកម្មភាព​ការទំនាក់ទំនង និង​កិច្ចសហការ​នានា រវាង​ខេត្ត​ទាំងពីរ នៅតែ​មាន​ដំណើរការ​ធម្មតា ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ «​ប្រទេស​យើង​ទាំង​២ មាន​យន្ដការ​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​២ ដូចជា​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង ២ ជា​ប្រធាន និង​គណៈកម្មាធិការ​កំណត់​ព្រំដែន​កម្ពុជា​-​ថៃ​(JBC) ព្រមទាំង​ការប្រជុំ​អភិបាល​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​មិត្តភាព និង​ដោះស្រាយ​បញ្ហា​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​២» ហើយ​ជាក់ស្តែង​នា​ពេលកន្លងមក កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ គឺជា​អ្នក​នាំមុខ​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងៗ ដើម្បី​នាំមក​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ក្នុង​ការប្រកប​មុខរប​រ​ចិញ្ចឹមជីវិត និង​ការអភិវឌ្ឍ​នៅតាម​បណ្តោយ​ព្រំដែន​នៃ ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៏​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង កងទ័ព​ថៃ ដែល​បាន​ផ្តល់​ការជួយ​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ការសម្របសម្រួល​យ៉ាង​កក់ក្តៅ ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន ព្រមទាំង​ប្រជា​ពលករ​ខ្មែរ​ដែល​រស់នៅ និង​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​នេះ​បាន​បង្ហាញ​ពី​ចំណង​ទំនាក់ទំនង​មិត្ត​ភាពជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​២ ។​

​ជា​ការឆ្លើយតប លោក​វរសេនីយ៍ទោ ម៉ៃ​ទ្រី ប៊ុត​ប៊ូ​រី (Mr. Maitree Butburi) មេបញ្ជាការ​សឹក​រង​ខេត្ត​ចាន់​បុរី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ចំពោះ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​បាន​គាំទ្រ​ដល់​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា នៃ​ប្រទេស​ទាំង​ពីរ អោយ​កាន់តែ​បន្ត​រីកចម្រើន​ទៅមុខ ដូចដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ សមិទ្ធផល​សំខាន់ៗ ដែល​កងទ័ព​ខេត្ត (​ប៉ៃលិន​+​ចាន់​បុរី​) សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក​នេះ ទាំង​កិច្ចសហការ​ល្អ រវាង​បណ្តា​កងឯកភាព​ជួរមុខ នៅតាម​បណ្តោយ​ព្រំដែន​, ការភ្ជាប់​ទំនាក់ទំនង រវាង​អង្គភាព​ថ្នាក់​យុទ្ធវិធី និង​រវាង​យោធិន​ជា​លក្ខណៈ​បុគ្គល ដើម្បី​ជួយ​ពង្រឹង​ដល់​ការ កសាង​ទំនុកចិត្ត​តាមរយៈ​ការបង្កើន​មនោសញ្ចេតនា ស្គាល់​គ្នា​ទៅវិញទៅមក​ឱ្យបាន​ស្អិតរ​មួ​ត​។​

​លោក​មេបញ្ជាកា​រក៍បាន​មានប្រសាសន៍​លើកឡើង​ផងដែរ អំពី​ការខិតខំ​ចូលរួមចំណែក របស់​កងកម្លាំង​នៃ​ខេត្ត​ទាំង​ពីរ ក្នុង​ការកសាង និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ និង​បាន​បញ្ជាក់ថា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន គឺ​ពិតជា​បាន​បង្ក​លក្ខណៈ ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែល​ជា​ការចូលរួមចំណែក យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ។​

​ប៉ៃលិន 17-01-2023

Filed in: ព័ត៌មានជាតិ