ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ ក្នុង​ពិធី​អបអរសាទ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​ជ័យជំនះ​៧​មករា​

លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ ក្នុង​ពិធី​អបអរសាទ ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​ជ័យជំនះ​៧​មករា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ដ​បន្ទាយមានជ័យ ៖​នៅ​រសៀល​ថ្ងៃ​អង្គារ៍ ១២​កើត ខែ បុស្ស ឆ្នាំ ខា​ល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ ដល់​កងកម្លាំង​តាម​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៥ សង្កាត់ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង​ពិធី​អបអរសាទរ រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​ជ័យជំនះ ៧​មករា (៧​មករា​១៩៧៩-៧​មករា​២០២៣) និង​ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​ស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា ក្រុង​ប៉ោយប៉ែត ស្ថិតនៅក្នុង​ភូមិ​អណ្ដូង​ថ្ម​មាស សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សូមបញ្ជាក់​ថា​៖ ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ផ្សព្វផ្សាយ​ដល់​កងកម្លាំង​គ្រប់​ផ្នែក​ជំនាញ ដើម្បី​បែងចែក​ការងារ តួនាទី ភារកិច្ច គោលដៅ​ទទួលខុសត្រូវ ដើម្បី​ធានា​ឲ្យបាន​ប្រសិទ្ធភាព តាម​ផែនការ​ដែល​បានកំណត់​។​

​គោលបំណង​សំដៅ​ធានា​បាន​ទាំងស្រុង សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ​អោយ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ