ទាន់ហេតុការណ៍
កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ==>រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ នេត្រ ភក្ត្រា ក្រើនរំលឹកដល់អ្នក​សារព័ត៌មាន ​ឱ្យពង្រឹងស្ដង់ដារសុវត្ថិភាព និងចៀសវាងស្លៀកពាក់ស្រដៀងឯកសណ្ឋាន កង​ទ័ព ពេលចុះយកព័ត៌មាននៅតំបន់ប្រយុទ្ធ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់ នៅ​ខេត្ត​ក្រចេះ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់ នៅ​ខេត្ត​ក្រចេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ក្រចេះ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិន​ធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​សហ​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានអោយដឹងថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​បើក​ការដ្ឋាន​សាងសង់​នេះ គឺ មាន​ប្រវែង ១.៧៦១​ម៉ែត្រ ត្រើយ​ខាងកើត ស្ថិតនៅ​ត្រង់​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច ស្ថិតនៅត្រងមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​។ ស្ពាន​នេះ នឹង​ត្រូវ​ស្ថាបនា​ឡើង​ដោយ​មាន​មុខ​កាត់​ទទឹង ១៣,៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង​ទៅមក ប្រវែង ៣,៥​ម៉ែត្រ គន្លង​ផ្លូវ​សម្រាប់​ទោចក្រយាន​ចំនួន ២​គន្លង​ទៅមក ប្រវែង ១,៧៥​ម៉ែត្រ ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង​ទៅមក ប្រវែង ១​ម៉ែត្រ និង​បង្កាន់ដៃស្ពាន​សងខាង ប្រវែង​០,៥​ម៉ែត្រ​។​

ចំណែកឯ​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង ៣១,៦៩​គីឡូម៉ែត្រ រួមមាន​៖ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន​មាន​ប្រវែង ១៥,៤៩​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ នៅក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង ១៦,២០៨​គីឡូម៉ែត្រ​។ ខ្សែ​ផ្លូវ​ទាំងនេះ នឹង​ត្រូវ​សាងសង់​ពង្រីក និង​លើក​កម្រិត​គុណភាព​ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC) កម្រាស់ ៧​សង់ទីម៉ែត្រ​ដូចគ្នា ដោយ​ក្នុង​នោះ កំណាត់​ផ្លូវ ៤​ខ្សែ ប្រវែង ២៦,៦៧​គីឡូម៉ែត្រ នឹង​ត្រូវ​ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី ៩​ម៉ែត្រ រហូតដល់ ១៣​ម៉ែត្រ លើ​តួ​ផ្លូវ​ចាប់ពី ១១​ម៉ែត្រ រហូតដល់ ១៩,៥​ម៉ែត្រ និង​កំណាត់​ផ្លូវ​១​ខ្សែ ប្រវែង ៥,០២៥​គីឡូម៉ែត្រ នឹង​ត្រូវ​ពង្រីក​ទទឹង ១៩​ម៉ែត្រ លើ​តួ​ផ្លូវ ៣០​ម៉ែត្រ ដែល​មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ ចំនួន ៤​គន្លង​(២​ទៅ ២​មក​) គន្លង​ផ្លូវ​សម្រាប់​ទោចក្រយាន​ចំនួន ២​គន្លង​(១​ទៅ ១​មក​) និង​មាន​សួន​ពុះ​ទ្រូងផ្លូវ​នៅ​ចំ​កណ្តាល ប្រវែង ៤​ម៉ែត្រ ផងដែរ​។ គម្រោង​នេះ​នឹង​បញ្ចូល​នូវ​ការសាងសង់​ស្ពាន​មធ្យម​ចំនួន ៤​កន្លែង ប្រវែង​សរុប ៣៨៤​ម៉ែត្រ ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ២៦​កន្លែង និង​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់​។​

គម្រោង​នេះ នឹង​ត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២​ខែ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៦ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ១១៤​លាន​ដុល្លារ​អាមេរិក ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សមិទ្ធផល​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្នុង​ខេត្ត​ក្រចេះ​នា​ពេល​នេះ គឺជា​សមិទ្ធផល​ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ការរួមចំណែក​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ចិន បាន​ជួយ​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ចំនួន​៤​ហើយ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​សរុប​ទាំងអស់​ចំនួន​១១​ស្ពាន​ហើយ​ផងដែរ​។ តាមរយៈ​សមិទ្ធផល​ស្ពាន និង​ផ្លូវ ដែល​ចិន​បាន​ជួយ​កសាង​នៅ​កម្ពុជា​កន្លងមក​នេះ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា​-​ចិន និង​ជា​សមិទ្ធផល​កើតចេញ​ពី​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន ដែល​បាន​ចូលរួម​ចំណែក​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រោយ​ពេល​ស្ពាន និង​ផ្លូវ​នេះ ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​នោះ ការលំបាក​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់បន្ថយ​ហើយ ក្នុងនោះ​ការចំណាយ​លើ​ការ​ឆ្លងទន្លេ​ក៏​ត្រូវ​បាន​លុបបំបាត់ ហើយ​ចំណេញ​ទាំង​ពេល​វេលា​ផងដែរ​។​

នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា នៅពេល​ខាងមុខ​នេះ ផ្លូវ​ក្នុង​ខេត្តក្រចេះ​ប្រមាណ ៤​ខ្សែ​ទៀត នឹង​ត្រូវ​សិក្សា និង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០២៣​។ ផ្លូវ​នោះ​រួមមាន ផ្លូវ​លេខ​៧៣ ភ្ជាប់​ពី​ត្បូងឃ្មុំ មក​ក្រចេះ​, ផ្លូវ​លេខ ៣៧៧ ភ្ជាប់​ពី​ក្រចេះ ទៅ​ស្រុក​សំបូរ​, ផ្លូវ​លេខ​២៧៧ ពី​សណ្តាន់ ទៅ​សង្គម​, និង​ផ្លូវជាតិ​លេខ​៧ គីឡូម៉ែត្រ​លេខ​៣០០ ដល់​គីឡូម៉ែត្រ​លេខ​៣១ រង្វង់​មូល​ក្រចេះ​ជា​ដើម​។ ថ្លែង​នៅ​ឯ​ខេត្តក្រចេះ​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២​កន្លងទៅ​។ សម្តេច​តេជោ​សង្ឃឹមថា អ្នក​ខេត្តក្រចេះ នឹង​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា នៅ​ខែ​កក្កដា ឆ្នាំ​២០២៣​ខាង​មុខ​ជា​បន្ត​ទៀត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ប្រឹងប្រែង​លើ​ការងារ​សាងសង់ ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ​នាពេលនេះ​។​សម្តេច​ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ចំពោះ​ផលប៉ះពាល់​កើតចេញ​ពី​គម្រោង​សាងសង់​នានា​នៃ​ការដ្ឋាន​នេះ​។​

នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អបអរសាទរ​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​ចាប់ផ្តើម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅថ្ងៃនេះ​។ សម្តេច​តេជោ​រំពឹងថា លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ នឹង​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវី​ដ​១៩ ហើយ សម្តេច​តេ​ជោក៏​នៅតែ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បន្តទៀត​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ត្រូវ​យកចិត្តទុកដាក់​លើ​ការអភិរក្ស​សត្វ​ផ្សោត ដោយ​គ្មាន​ការលើកលែង​។​សម្តេច​តេជោ​ថែម​ទាំង​ណែនាំ​ឱ្យ​បង្កើត​តំបន់​ស្នូល​អចិន្ត្រៃយ៍​នៃ​ការ​អភិរក្ស​សត្វ​ផ្សោត​ទៀតផង​។​

មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​ជូន​ពរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ បន្ទាប់មក សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ចុច​ប៊ូ​តុង​បញ្ជា​គ្រឿងចក្រ​ជា​និមិត្តរូប បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ