ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ចូលរួម​អបអរសាទរ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០២១-២០២២

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ចូលរួម​អបអរសាទរ​លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០២១-២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចូលរួម​អបអរសាទរ​ជាមួយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ ដោយ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ដោយ​សរសេរថា ”​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​បេក្ខជន​ដែល​បាន​ជាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ សម័យ​ប្រឡង ០៥-០៦ ធ្នូ ២០២២ ទាំងអស់គ្នា​។

​លទ្ធផល​នៃ​ការប្រឡង​ពិតជា​បាន​ឆ្លុះបញ្ចាំង​នូវ​ការព្យាយាម​រៀនសូត្រ​របស់​ប្អូនៗ​សិស្សានុសិស្ស​ក្នុង​ពេល​កន្លង​ទៅ​គួបផ្សំ​ជាពិសេស​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​របស់​លោកគ្រូ អ្នកគ្រូ​ទាំងអស់គ្នា​ផងដែរ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ ជាពិសេស​រក្សាបាន​នូវ​សុ​ក្រិត​ភាព និង​សុចរិត​ភាព​នៃ​ការប្រលង​ថ្នាក់ជាតិ​គ្រប់​ភូមិ​សិក្សា​ដោយ​ឈរលើ​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​»​។

​ជាមួយគ្នានេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រួមមាន អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​យុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់​រូប​ដែល បាន​ចូលរួមចំណែក​ធ្វើ​ឱ្យ​ការប្រឡង​នៅ​ឆ្នាំ​សិក្សា​នេះ​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន និង​បាន​ជោគជ័យ​។ ធនធានមនុស្ស​គឺ​ជាស​សរ​ស្តម្ភ​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ និង សម្រាប់​ខេត្ត​យើង ដែល​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការកសាង អភិវឌ្ឍ​ប្រទេសជាតិ​ទាំង​បច្ចុប្បន្ន និង​អនាគត​។ ទន្ទឹមនឹងនេះ សូម​ប្អូនៗ​ដែល​មិន​បាន​ជាប់ សូម​កុំ​អស់សង្ឃឹម​ហើយ​ខិតខំ​ព្យាយាម​ម្តងទៀត​នៅ​ឆ្នាំក្រោយ ឬ​អាច​ជ្រើសរើស​មុខជំនាញ​វិជ្ជាជីវៈ​ណាមួយ​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​តាម​លទ្ធភាព និង​សមត្ថភាព​ផ្ទាល់ខ្លួន​។​

​បើ​តាម​របាយការណ៍​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា ស្ថិតិ​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង ០៥ ធ្នូ ឆ្នាំ​២០២២ នេះ គឺ​មាន​សិស្ស​មក​ប្រឡង​សរុប​ចំនួន​៥៥០​នាក់ ស្រី​៣១៧​នាក់ សិស្ស​ប្រឡង​ជាប់​សរុប​ចំនួន​៤០១​នាក់ ស្រី​២៥១​នាក់​។ ហើយ​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ចំនួន​០២​នាក់ (​ស្រី​) ជាប់​និទ្ទេស B ចំនួន​២៩​នាក់ ស្រី​២៥​នាក់ ជាប់​និទ្ទេស C ចំនួន ៦៦​នាក់ ស្រី​៤៣​នាក់ ជាប់​និទ្ទេស D ចំនួន​១៣៦​នាក់ ស្រី​៨៧​នាក់ និង​និទ្ទេស E ចំនួន​១៦៨​នាក់ ស្រី​៩៤​នាក់​៕

Filed in: ព័ត៌មានជាតិ