ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម ឌិ​ត ទីណា សូម​គោរព​អបអរសាទរ និង​ជូនពរ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ទទួលពាន​រង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​»

ឯកឧត្តម ឌិ​ត ទីណា សូម​គោរព​អបអរសាទរ និង​ជូនពរ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ទទួលពាន​រង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម ឌិ​ត ទីណា រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោកជំទាវ យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ​គ្រប់​ជាន់​ថ្នាក់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​គោរព​អបអរសាទរ​យ៉ាង​ស្មោះ​អស់ពី​ដួងចិត្ត ក្នុងឱកាស​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ទទួលបាន​ពានរង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​» ពី​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (KSI)​។​

​ការទទួល​ពានរង្វាន់ «​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក​» គឺជា​មហា​កិត្តិយស​ដ៏​ធំធេង សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល និង​ស័ក្តិសម​បំផុត ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែលជា «​បិតា​ស្ថាបនិក​សន្តិភាព និង​ជា​មេដឹកនាំ​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា​» ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត និង​បញ្ញាញាណ ព្រមទាំង​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ក្នុង​បេសកកម្ម ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ជាពិសេស​ការដឹកនាំ​បញ្ចប់​សង្គ្រាម​បង្ហូរឈាម​នៅ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ​, មាន​ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​ពេញលេញ​, មានការ​ធានា​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​, មាន​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ ព្រមទាំង​ធ្វើឱ្យ​ប្រទេសជាតិ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​កិត្យានុភាព​នៅលើ​ឆាក​អន្តរជាតិ​។ វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ពលិកម្ម​ដ៏​ធំធេង​របស់​សម្តេច​តេជោ ហ៊ុន សែន មិន​ត្រឹមតែ​បាន​នាំមក​នូវ​សុខសន្តិភាព ដល់​ប្រទេស​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ដ៏​សំខាន់ ក្នុង​ការកសាង​សន្តិភាព​សម្រាប់​ប្រជាជាតិ​ក្នុង​តំបន់ ក៏​ដូចជា​ក្នុង​ពិភពលោក​ទាំងមូល​ផងដែរ​។​

​ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរ​ជ័យ​បវរ​សួស្តី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់​ប្រការ ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​។​សូម សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សម​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ