ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

និស្សិត​និតិ​សាស្ត្រ​នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ប្រកួតប្រជែង​លើ​ដំណើរការ​នៃ​អង្គ​សវនាការ​ប្រតិដ្ឋ​

និស្សិត​និតិ​សាស្ត្រ​នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​ប្រកួតប្រជែង​លើ​ដំណើរការ​នៃ​អង្គ​សវនាការ​ប្រតិដ្ឋ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ ៖​និស្សិត​ឆ្នាំ​ទី​៣ មុខវិជ្ជា​និតិ​សាស្ត្រ​នៃ​មហា​វិទ្យាសាស្ត្រ​និតិ​សាស្ត្រ​និង​សេដ្ឋកិច្ច ចំនួន ៤​ក្រុម នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ​(UME-BMC) កាលពី​ថ្ងៃអាទិត្យ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២២ បាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ចំណាត់​ថ្នាក់​លើ​ដំណើរការ​នៃ​អង្គ​សវនាការ​ប្រតិ​ដ្ឋ​។​

​អញ្ជើញ​ជា​អធិបតី​និង​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ប្រឡងរ​បស់​និស្សិត​នោះ​រួមមាន លោក​ណង ថា នាយក​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ ព្រមទាំង​និស្សិត ។​
​គណ​:​កម្ម​ការវាយតម្លៃ​រួមមាន លោក​ងួន រ​តន​: ចៅក្រម​នៃ​សាលាដំបូង​ខេត្ត លោក​លឹម ប៊ុន​សុភ័ក្ត្រ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​សួន រតនា ក្រឡាបញ្ជី​នៃ​សាលាដំបូង -​ខេត្ត​បន្ទាយមានជ័យ ។​
​និង​លោក​ជិន វណ្ណា សមាជិក​គណ​:​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ព្ជជា​-​បេក្ខជន​បណ្ឌិត​-​ជា​គ្រូដឹកនាំ ។​

​យោង​ក្រុមនិស្សិត​អោយដឹងថា :​ដំណើរការ​បទ​បង្ហាញ​ដែល​សម្តែង​លើ​ប្រធានបទ​ចំនួន​៤ គឺ :
​ក្រុមទី​១ សម្តែង​ប្រធានបទ : មេធាវី​យុត្តិធម័​(​ករណី​រំលោភ​សម្លាប់​) ,​ក្រុមទី​២ តុលាការ​យុត្តិធម័​(​ករណី​ការប្រើប្រាស់​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ) ក្រុមទី​៣ (​បទល្មើស​រំលោភ​សម្លាប់​)​និង​ក្រុម​ទី​៤ សេនា​យុត្តិធម៌ (​ករណី​ការប្រើប្រាស់​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ) ។

​លោក ណង ថា នាយក​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា​:​កម្ម​វិធី​ធ្វើ​បទ​បង្ហាញ​ដោយ​សម្តែង​លើ​ដំណើរការ​សវនាការ​ប្រតិដ្ឋ​របស់​និស្សិត្យ​មុខវិជ្ជា​និតិសាស្ត្រ​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់​ក្នុង​បំណង​អោយ​និស្សិត​យក​ខ្លឹមសារ​ជា​ទ្រឹស្តី​ក្នុង​ចំណេះ​ជំនាញ​ដែល​បាន​រៀន​ពី​គ្រូ​និង​ការស្រាវជ្រាវ​ទៅ​អនុវត្ត​ជាក់ស្តែង​ក្នុង​លំ​ហាត់​សិក្សា ហើយ​ជម្រុញ​ពួកគេ​ខិតខំ​រៀនសូត្រ​បន្ត​បន្ថែម​អោយមាន​សមត្ថភាព​និង​ប្រសិទ្ធភាព ។​

​ក្រុម​និស្សិត​ទាំង​៤​ក្រុម​ដែល​សម្តែង​ក្នុង​បទ​បង្ហាញ​សវនាការ​ប្រតិ​ដ្ឋ បាន​ចែក​ជា​តួអង្គ ហើយ​នឹង​ត្រូវ​ទទួល​ពិន្ទុ​លើ​លក្ខណ​:​វិនិច្ឆ័យ​របស់​គណ​:​កម្ម​ការវាយតម្លៃ​៥​ក​ម្រឹត គឺ​ខ្សោយ មធ្យម ល្អ​បង្គួរ ល្អ​និង​ល្អ​ណាស់ ។​
​ក្រុម​បេក្ខជន បេ​ក្ខ​នារី​និស្សិត​ត្រូវ​ដើរ​តួអង្គ​ក្នុង​១​ក្រុមៗ​មាន​: ១-​ចៅក្រម​ប្រឹក្សា​ឬ​ប្រធាន​ក្រុមប្រឹក្សា ២-​តំណាង​អយ្យការ ៣-​ក្រា​ឡា​បញ្ជី ៤-​មេធាវី ៥-​ជនជាប់ចោទ ៦-​ជនរងគ្រោះ ឬ​ណូ​អ​ដើម​បណ្តឹងរដ្ឋប្បវេណី ៧-​សាក្សី ៨-​ពន្ធនាគារ​នុរ​ក្ស ។​និង​ពិន្ទុ​លើ ១-​ការសម្តែង​ជា​ក្រុម​និង​២-​ខ្លឹមសារ ។​

​បន្ទាប់​ពី​ការសម្តែង គណកម្មការ​វាយតម្លៃ​រួម​មាន​សមាសភាព​ដូចខាងលើ ដែល​មាន​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​និង​មេធាវី ដែល​បាន​ធ្វើ​ការវាយតម្លៃ​ជា​រួម​លើ​ក្រុម​តែម្តង​បានបង្ហាញ​ថា : ក្រុម​តួអង្គ​សម្តែង​បាន​ផ្សារភ្ជាប់​ទ្រឹស្តិ ខ្លឹមសារ​មេរៀន​យកទៅ​អនុវត្ត​ជាក់ស្តែង​បានល្អ​ភាគច្រើន​(៩០​ភាគរយ​)​។​
​តួអង្គ​សម្តែង​អនុវត្ត​បាន​សឹងតែ​ដូច​ក្នុង​សវនាការ​ពិត​ជាក់ស្តែង​របស​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​និង​មេធាវី​អាជីព ។​.​តួអង្គ​មាន​សេចក្តីក្លាហាន ស្វាហាប់ មាន​សិល្ប​: វិធីសាស្ត្រ ទេពកោសល្យ​ក្នុង​ការសម្តែង ។​
​ជាងនេះទៅទៀត គេ​ឃើញ​តួអង្គ​ជនជាប់ចោទ ជនរងគ្រោះ​និង​ដើម​បណ្តឹងរដ្ឋប្បវេណី​…​ក៏​បាន​បញ្ចូល​រូបារម្មណ៍​(​ចូល​តួ​)​បាន​ល្អ​ដូចជា​មាន​លើកដាក់​ស​ម្លែង កាយវិការ ខឹង អង្វរ យំ ខ្សឹកខ្សួល បង្ហូរទឹកភ្នែក​… ។ ពោល​គឺ​លំហូរ​សាច់រឿង​ក្នុង​អង្គហេតុ​និង​អង្គច្បាប់​បាន​សមស្រប ។​

​ចំពោះ​ការភ្ជាប់​មូលបញ្ហា​រឿង​(​ការ​ចោទ​និង​ដោះស្រាយ​) មក​ឧត្តមគតី​រឿង​(​គំនិត​អប់រំ​) គឺ​ចំ​បំណង​នៃ​ប្រធានបទ​(​ប្រធាន​រឿង​)​របស់​អង្គហេតុ​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ប្រតិដ្ឋ​ទាំង​៤ ករណី​នោះ​។​

​ក្នុងឱកាស​នោះ គណ​:​កម្ម​ការវាយតម្លៃ​បាន​ផ្តល់​អនុសាសន៍​កែលម្អ​មួយចំនួន ដើម្បី​អោយ​លោក​គ្រូដឹកនាំ គ្រូបង្រៀន​និង​និស្សិត​យក​ទៅ​កែលម្អ​និង​អនុវត្ត​អោយបាន​ប្រសើរ​ឡើង ។​
​ពោល​គឺ​ដើម្បី​បាន​ក្លាយជា​អ្នក​អាជីព​លើ​ជំនាញ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​និង​មេធាវី ជាដើម ។​

​ចំពោះ​លោក​គ្រូដឹកនាំ​វិញ លោក​បាន​បង្ហាញថា : ប្រធានបទ​ទាំង​៤​ដែល​តួអង្គ​សម្តែង​ក្នុង​បទ​បង្ហាញ ជា​សំណុំរឿង​ព្រហ្មទ័ណ្ឌ​មាន​លក្ខណ​:​ស្មុគ្រស្មាញ​ផង បង្កប់​អាថ៌​កម្លាំង​និង​ងាយស្រួល​ផង ព្រោះ​ចង់អោយ​តួអង្គ​និមួយៗ​ឈ្លាសវៃ​ទាំង​លើ​ការ​ចោទ​ដាក់បន្ទុក ការឆ្លើយ​ដក​បន្ទុក​និង​ការផ្តល់​យុត្តិធម៌​ពិត​ដល់​ដល់​គ្រប់ភាគី ។​

​ចុង​ក្រោយ​លោក​ណង ថា បាន​អបអរ​នូវ​លទ្ធផល​សវនាការ​ប្រតិដ្ឋ​នោះ​ថា វា​ឆ្លុះបញ្ចាំង​ដូច​ជា​ទិដ្ឋភាព​និង​ទស្សនីយភាព​ពិត​មួយ​។​ ​លោក​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​សមាសភាព ហើយក៏​បាន​ប្រគល់​នូវពាន​រង្វាន់​និង​រង្វាន់​ដល់​ក្រុមនិស្សិត​ជ័យលាភី​។​ ​និង​ក៏​ផ្តល់​ផង​ដែរ​នូវ​លិខិត​ថ្លែងអំណរគុណ​ដល់​គណ​:​កម្ម​ការវាយតម្លៃ​មកពី​តុលាការ​ខេត្ត​និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​និង​លោក​គ្រូដឹកនាំ មក​ពី​គណ​:​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ