ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ពលរដ្ឋ​ខ្មែរ​សម្រុកចូល​លេងល្បែង​កាស៊ីណូ នៅ​ច្រក​ដូង​៧​ដើម យ៉ាង​ពេញទំហឹង !

ពលរដ្ឋ​ខ្មែរ​សម្រុកចូល​លេងល្បែង​កាស៊ីណូ នៅ​ច្រក​ដូង​៧​ដើម យ៉ាង​ពេញទំហឹង !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​) ៖ ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកញៀន​ល្បែង​បាន​បង្ហើប​ឲ្យដឹងថា​:​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង បៀ យូគី និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញទំហឹង​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​រយៈពេល​១​ខែ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ របស់​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា កាន់តែ​ច្រើនឡើងៗ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​នោះទេ​។ រីឯ​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បណ្ដោយ​ឲ្យឈ្មោះ លឹម និង​ឈ្មោះ វ៉ា ប្រព្រឹត្ត​បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ (​ពីមុន​យីហោ​៦៩) មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ទើប​បុគ្គល​ទាំង​២​នាក់​នេះ​ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​កំរោល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មិន​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅ​ក្នុង​កាស៊ីណូ​ច្រក​ដូង​៧​ដើម ជាបន្ទាន់​។​

​ដោយហេតុ​ថា​នៅពេលដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ទឹកដី​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។ ប៉ុន្តែ​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​បណ្ដោយ​ឲ្យ​មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិនមាន​វិធានការ​ទប់ស្កាត់​សោះ​៕​ដោយ​៖​សហការី​

Filed in: ព័ត៌មានជាតិ