ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ជំនួប​ជាមួយ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ទោះ​ត្រូវ​បាន​បញ្ចប់​ការងារ តែ​លោក​នៅតែ​មាន​សុ​ឆន្ទៈ​គាំទ្រ​លើ​ការអភិវឌ្ឍ និង​ជួយ​ជំរុញ​វិនិយោគិន​កូរ៉េ​មក​រកស៊ី​នៅ​កម្ពុជា

​ជំនួប​ជាមួយ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​, ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ទោះ​ត្រូវ​បាន​បញ្ចប់​ការងារ តែ​លោក​នៅតែ​មាន​សុ​ឆន្ទៈ​គាំទ្រ​លើ​ការអភិវឌ្ឍ និង​ជួយ​ជំរុញ​វិនិយោគិន​កូរ៉េ​មក​រកស៊ី​នៅ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​បាន​ទទួល​ជួបពិភាក្សា​ការងារ និង​ជម្រាបលា​ពី​សំណាក់​លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

លើក​ឡើង​នា​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​កន្លង​មក​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ចំពោះ​ជំនួយ​នានា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ជូន​មក​កម្ពុជា​ជា​ហូរហែរ ហើយ​មាន​គម្រោង​មួយចំនួន​ដែល​កំពុង​អនុវត្ត​នៅពេល​សព្វថ្ងៃ​រួមមាន​៖ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ និង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨ ជាដើម​។​

ជាមួយគ្នា​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​អំពី​គម្រោង​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​បច្ចុប្បន្ន ឱ្យទៅ​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជាពិសេស​ការពង្រីក​ផ្លូវ​រថភ្លើង​ឱ្យ​សមស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ការរៀបចំ​ផែនការមេ​វិស័យ​ភស្តុភា​រកម្ម ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ជាពិសេស​គម្រោង​សិក្សា​លើ​ការជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេ​បាសាក់ ទៅកាន់​ឈូង​សមុទ្រ​ខេត្តកំពត​។​

លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​លើ​ការ​ផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២២-២០២៦ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា ដែល​ភាគី​ទាំងពីរ កម្ពុជា​-​កូរ៉េ ទើប​នឹង​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២២ ថ្មីៗ​នេះ​។ ក្នុងឱកាស​នោះ​ក៏​មាន​ការចុះហត្ថលេខា​លើ​គម្រោង​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ទឹកប្រាក់​ចំនួន ៧០​លាន​ដុល្លារ​អាមេរិក និង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​ចាស់​-​ជ្រោយចង្វារ​, ជ្រោយចង្វារ​-​អរិយ​ក្សត្រ​) ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ២៤៦​ដុល្លារ​អាមេរិក ផងដែរ​។​

ក្នុងឱកាស​នោះ​ដែរ​លោក Park Heung-Kyeong ក៏​បាន​សម្តែង​នូវ​អំណរគុណ​ដូចគ្នា ចំពោះ​រដ្ឋាភិបាល​នៃ​កម្ពុជា ក៏ដូចជា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​តែងតែ​ផ្តល់នូវ​កិច្ចសហការ​ល្អ​។ លោក​បាន​បន្ថែមថា ផ្លូវថ្នល់​គឺជា​បច្ច័យ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​កម្រិត​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដូច្នេះហើយ​បាន​ជា​ការចូលរួម​ក្នុង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ គឺជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​ជា​មិត្ត ដើម្បី​រឹតបន្តឹង​ចំណង​សម្ព័ន្ធមេត្រីភាព​ល្អ​ជាមួយ​គ្នា​។​

លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ដែលថា បើទោះជា​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់ ប៉ុន្តែ​លោក​នៅតែ​មាន​សុ​ឆន្ទៈ ក្នុង​ការចូលរួម​គាំទ្រ​លើ​ការអភិវឌ្ឍ ប្រទេស​កម្ពុជា ដោយ​នឹង​ជួយ​ជម្រុញ​ណែនាំ​ដល់​វិនិយោគិន​កូរ៉េ ដែល​មាន​បំណង​ធ្វើ​ការវិនិយោគ​នៅ​ក្រៅប្រទេស ឱ្យ​ងាក​មក​ពិចារណា​លើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុងតែ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​នេះ​ផ្ទាល់​។​

ជាមួយគ្នា​នោះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថិល ក៏​បាន​ជម្រាបជូន​អំពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ដែល​ក្រុមការងារ​អន្តរក្រសួង និង​ភាគី​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹង​ប្រឹង យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការរៀបចំ​សេចក្តីព្រាង​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (Public-Private Partnership Contract – PPP) ឱ្យបាន​ចប់​សព្វគ្រប់ មាន​អត្ថន័យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឈាន​ទៅរក​ការចុះហត្ថលេខា នា​ដើមឆ្នាំ​២០២៣​ខាងមុខ ក្រោម​អធិបតីភាព​ប្រមុខ​ថ្នាក់ដឹកនាំ​។​

លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត គឺ​ពិតជា​ស្ថិត​ក្រោម​ទម្រង់​នៃ​ការវិនិយោគ ក្នុង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP) ប្រាកដ​មែន ដោយហេតុ​ថា​ភាគី​រដ្ឋ​ទទួលបន្ទុក​លើ​ហិរញ្ញប្បទាន​ក្នុង​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ហើយ​ភាគី​ក្រុមហ៊ុន​ឯកជន​ទទួលបន្ទុក​ក្នុង​ការ​វិយោគ​សាងសង់​ផ្លូវ និង​ហេដ្ឋរចនាសម្ព័ន្ធ​នានា​។ រដ្ឋាភិបាល​កម្ពុជា ជ្រើស​យក​វិធី​វិនិយោគ​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ទន្លេមេគង្គ តាមរយៈ​ស្ពាន​ដែលមាន​៤​គន្លង ដោយ​មិន​ចាំបាច់​មាន​ការចំណាយ​បន្ថែម​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ