ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញាតិ​ឱ្យ​ឯកឧត្ដម មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​បេសកកម្ម​ការទូត ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​ឯកឧត្តម មិ​កាមិ បាន​សំដែង​នូវ​ការអបអរសាទរ​គោរព​ជូន​សម្ដេច​តេជោ ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​ការគ្រប់គ្រង​ការរីក​រាល​ដា​ជំងឺ​កូវី​ដ​-១៩ ហើយក៏​បាន​សំដែង​នូវ​ការគោរព​ភាពជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ ដោយ​ទី​១- ការដឹកនាំ​កម្ពុជា ឲ្យមាន​សុខសន្តិភាព ជាពិសេស មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំកន្លងមក​, ទី​២-​ការសម្រេចចិត្ត​លើ​បញ្ហា​ជម្លោះ​អ៊ុ​យក្រែន​-​រុស្ស៊ី​, ទី​៣-​ក្នុង​ការប្រឹងប្រែង​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា​, ទី​៤- ការពង្រឹង និង​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំក្រោយ​។​

​ឯកឧត្តម មិ​កាមិ បាន​បន្ថែមថា បេសកកម្ម​របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ដោយ​មាន​ការគាំទ្រ និង​ស្រឡាញ់​រាប់អាន​ពី​គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន​របស់​កម្ពុជា ហើយ​ជប៉ុន នៅតែ​បន្ត​គាំទ្រ​កម្ពុជា ហើយ​ពេលនេះ ជប៉ុន កំពុង​ចូលរួម​បង្ហាត់​កីឡាករ​កម្ពុជា ត្រៀម​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​ខាង​មុខ​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម មិ​កាមិ ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​ច្រើន​រួម​គ្នា​រួម​មាន​៖ ទី​១-​ការរួម​គ្នា​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​, ទី​២-​រៀបចំ​ឱ្យ​មាន​ការចូល​ចត​នាវា​ជប៉ុន ចំនួន ២​ដង នៅ​កម្ពុជា​, ទី​៣-​រៀបចំ​ឱ្យមាន​ជំនួប​រវាង​សម្ដេច​តេជោ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន ចំនួន ១​ដង​ក្នុង​មួយឆ្នាំ​, ទី​៣-​រៀបចំ​ឱ្យមាន​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​ជប៉ុន​ផងដែរ​, ទី​៥-​ជំរុញ​វិនិយោគ​ជប៉ុន​មក​កម្ពុជា​, ទី​៦-​ការ​ធ្វើ​ខួប​ក្រុមហ៊ុន​មីនេ​បៀរ និង​ការជំរុញ​ដំណើរការ​គម្រោង​ជប៉ុន​ទាំងអស់​នៅ​កម្ពុជា ឱ្យ​ដំណើរការ​បាន​ល្អ​ទោះ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដោយ​ជំងឺ​កូវី​ដក៏ដោយ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជម្រាបជូន​ឯកឧត្តម មិ​កាមិ ផងដែរ​ថា ករណី​ជម្លោះ​រវាង​អ៊ុ​យក្រែន និង​រុស្ស៊ី គឺជា​ករណី​គោលការណ៍​ច្បាប់ និង​គុណ​ស្រ័យ គឺ​ខុស​គ្នា​។ ដោយឡែក​ករណី​មី​យ៉ាន់​ម៉ា សម្ដេច​តេជោ បាន​មានប្រសាសន៍ថា កម្ពុជា បាន​ប្រឹងប្រែង​អំពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ជួយ​ឲ្យ​មី​យ៉ាន់​ម៉ា វិលត្រឡប់​មក​គន្លង​ប្រក្រីភាព​វិញ ដែល​ពេល​នេះ គឺ​ទុក​ជូន​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន​បន្តវេន ដោះស្រាយ​បន្ត ។​

​ជាទី​បញ្ចប់ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ជូនពរឲ្យ​ឯកឧត្តម​បាន​ទទួល​ជោគជ័យប​ន្ថែ​មទៀត ក្នុង​បេសកកម្ម​របស់​ឯកឧត្តម​នាពេល​អនាគត ៕

Filed in: ព័ត៌មានជាតិ