ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បើក​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​ប្រព័ន្ធ Hot Line ការបំពេញ​បែបបទ​អេឡិចត្រូនិច និង​ការស៊ើបអង្កេត​លើ​ករណី​ជនបរទេស​ប្រើប្រាស់​លិខិតឆ្លងដែន​ដែល​មាន​ចុះ​ទិដ្ឋាការ និង​ត្រា​ក្លែងក្លាយ ចេញផ្សាយ​ថ្ងៃ​អង្គារ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២

​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ  បើក​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​ប្រព័ន្ធ Hot Line ការបំពេញ​បែបបទ​អេឡិចត្រូនិច និង​ការស៊ើបអង្កេត​លើ​ករណី​ជនបរទេស​ប្រើប្រាស់​លិខិតឆ្លងដែន​ដែល​មាន​ចុះ​ទិដ្ឋាការ និង​ត្រា​ក្លែងក្លាយ ចេញផ្សាយ​ថ្ងៃ​អង្គារ៍ ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១៣ កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បើក​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​ប្រព័ន្ធ Hot Line ការបំពេញ​បែបបទ​អេឡិចត្រូនិច និង​ការស៊ើបអង្កេត​លើ​ករណី​ជនបរទេស​ប្រើប្រាស់​លិខិតឆ្លងដែន​ដែល​មាន​ចុះ​ទិដ្ឋាការ និង​ត្រា​ក្លែងក្លាយ​។ កិច្ចប្រជុំ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯ​ឧត្តម​អគ្គនាយករង លោក​ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​។​

​ជា​កិច្ច​ចាប់ផ្ដើម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​កោត​ស​សើរ ដល់​ក្រុមការងារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កន្លងមក ក្នុង​ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស ស្នាក់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ឡើង​។ ឯកឧត្ដម បានបញ្ជាក់​ថា​ប្រព័ន្ធ Hot line របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នេះ បាន​ចងក្រង​ឱ្យ​មាន​បី​ស្ថាន​ប័ន​ចូលរួម មាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​សុខាភិបាល អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ឯកឧត្ដម​ក៏បាន​ណែនាំ​ឲ្យ​ក្រុម​ការងារធ្វើការ រៀបចំ​ក្រុមបច្ចេកទេស​, ក្រុម Hot Line និង​ក្រុម​ស្រាវជ្រាវ ដើម្បី​ចងក្រង ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ និង​ធ្វើឲ្យ​មាន​លក្ខណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​បន្ទាប់មក ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត និង​បច្ចេកវិទ្យា បាន​ធ្វើ​សេចក្តីរាយការណ៍ ជម្រាប​ជូន​អគ្គនាយក​អន្តោប្រវេសន៍ អំពី​វឌ្ឍនភាព​នៃ​បច្ចេកទេស និង​កិច្ចការ​គ្រប់គ្រង​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត ក្នុង​រយៈពេល​កន្លងមក និង​បាន​លើកឡើង អំពី​ការខ្វះចន្លោះ ដូចជា​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែល​ត្រូវ​ធ្វើ​ការកែលម្អរ​និង​ធ្វើឲ្យ​ទំនើ​បបន្ថែមទៀត ។​

​បន្ទាប់ពី​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ក្នុង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ការងារ​គ្រប់គ្រង​ជនបរទេស​តាម​ប្រព័ន្ធ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ក៏​បាន​មានប្រសាសន៍​ជម្រាប​ជូន​អង្គប្រជុំ​ក៏​ដូចជា​ក្រុម​ការងារ ដោយ​កោតសរសើរ​អំពី​លទ្ធផល​កិច្ច​ប្រតិបត្តិការ​នេះ និង​បាន​ជំរុញ​ដល់​ក្រុមការងារ បន្ត​ធ្វើ​យ៉ាងណា ត្រូវ​រៀបចំ​ផែនការ​ការងារ​មួយ​នេះ​ឱ្យបាន​ច្បាស់លាស់ ក៏ដូចជា​បញ្ហា​បច្ចេកទេស​កាន់តែ​សុក្រិត្យ​ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុង​ការគ្រប់គ្រង ផ្ដល់ព័ត៌មាន និង​ជូនដំណឹង​ទៅ​ជនបរទេស​អន្តោប្រវេសន៍​តាម​ប្រព័ន្ធ Hot line នាពេល​ខាងមុខ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ជា​ចុងបញ្ចប់​ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គោលបំណង​សំខាន់​របស់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ Hot line នេះ​គឺ​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យបាន​ច្បាស់លាស់ និង​ជួយ​សម្រួល​បញ្ហា​ប្រឈម​មួយចំនួន​របស់​ជនបរទេស​អន្តោប្រវេសន៍ ឱ្យមាន​ប្រសិទ្ធភាព ដែល​ជា​ការចូលរួម ក្នុង​ការអភិវឌ្ឍន៍ និង​ការថែរក្សា​សន្តិសុខ សុខភាព សុវត្ថិភាព​របស់​ជាតិ​មាតុភូមិ ៕

Filed in: ព័ត៌មានជាតិ