ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​ពិធី បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២២ នៅ​វិទ្យាល័យ​សិរីសោភ័ណ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​ពិធី បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២២ នៅ​វិទ្យាល័យ​សិរីសោភ័ណ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២ កើត ខែ​មិគសិរ ឆ្នាំខាល​ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ពិធី បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២ នៅ​វិទ្យាល័យ​សិរីសោភ័ណ ក្រុង​សិរីសោភ័ណ​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរ អប់រំ​យុវជន​និង​កីឡា លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ លោក លោកស្រី តំណាង អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ តំណាង​ក្រសួង​អប់រំ លោកគ្រូ អ្នកគ្រូ គណៈមេប្រយោគ ជាច្រើន​នាក់​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរ​ក្រសួង​អប់រំ យុវជន និង កីឡា បានឲ្យដឹងថា ឆ្នាំ​២០២២​នេះ មាន​បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាប័ត្រ ទុតិយភូមិ ចំនួន ៥៩៦០​នាក់ ក្នុងនោះ ស្រី​៣១៥៨​នាក់​។ មាន​៧​មណ្ឌល​ប្រឡង រួមមាន​: ១-​មណ្ឌល​វិ​.​សម្តេចឪ មាន​៣២​បន្ទប់ ២.​មណ្ឌល​បឋម ហ៊ុន សែន សូ​ភី មាន​៣០ បន្ទប់ ៣.​មណ្ឌល​វិ​.​ហ​ស ខ្លា​កូន មាន​២៥ បន្ទប់ ៤.​មណ្ឌល​វិ​.​សិរីសោភ័ណ មាន​៤១ បន្ទប់ ៥.​មណ្ឌល​សាកល​វិ​.​គ្រប់គ្រង និង​សេដ្ឋកិច្ច មាន​៤១ បន្ទប់​៕

Filed in: ព័ត៌មានជាតិ