ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​អភិបាលខេត្ត​ពោធិ៍សាត់ ជូនពរ​ដល់​បេក្ខជន​ដែល​ប្រឡង​បាក់​ឌុប ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់គ្នា និង​ត្រូវ​ខិតខំ​ឱ្យអស់​ពី​សមត្ថភាព និង​គោរព​បទ​ប្បញ្ញត្តិ បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង​

​អភិបាលខេត្ត​ពោធិ៍សាត់ ជូនពរ​ដល់​បេក្ខជន​ដែល​ប្រឡង​បាក់​ឌុប ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់គ្នា និង​ត្រូវ​ខិតខំ​ឱ្យអស់​ពី​សមត្ថភាព និង​គោរព​បទ​ប្បញ្ញត្តិ បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​ចូលរួម​ជាមួយ​ប្រតិភូ​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បើក​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​២០២១-២០២២ នៅ​មណ្ឌល​វិទ្យាល័យ​ពោធិ៍សាត់​។​

​លោក ខូ​យ រី​ដា បាន​គូសបញ្ជាក់ថា «​ឆ្នាំនេះ ការប្រឡង មាន​សភាព​ហ្មត់ចត់ និង​មាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​រំពឹងថា​ទទួល​បាន​គុណភាព​ល្អ​ប្រសើរ ព្រោះ​ដោយសារ​មាន​ការចូលរួម ពី​គ្រប់​អង្គភាព មាន​សមត្ថកិច្ច​ពាក់ព័ន្ធ រួម​នឹង​សមាគម និង​អង្គការ​សង្គម​ស៊ីវិល ជា​អ្នក​សង្កេតការណ៍​»​។​

​ក្នុងនាម​អភិបាលខេត្ត លោក ខូ​យ រី​ដា បាន​ជូនពរ​បេក្ខជន​ទាំងអស់ ដែល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់ៗ​គ្នា និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព ធ្វើឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសារ ដោយ​ត្រូវ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង​។​

​សូម​រំលឹក​ថា ការប្រឡង​បាក់​ឌុប ឆ្នាំ​២០២២​នេះ ចាប់ផ្ដើម​ដំណើរការ​សម័យ​ប្រឡង រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០៥-០៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មាន​បេក្ខជន​ប្រឡង ចំនួន​១២៨,១៣៤​នាក់ ក្នុងនោះ​ស្រី ចំនួន​៦៨,៧៧១​នាក់ ព្រមទាំង​មាន​មណ្ឌល​ប្រឡង ចំនួន​២២១​មណ្ឌល ស្មើនឹង ចំនួន​៥,១៧៤​បន្ទប់ និង​មាន​ការចូលរួម​ដោយ​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ក្នុង​ដំណើរ​ប្រឡង ចំនួន​២៧,៧៥៣​នាក់​។

​ដោយឡែក សម្រាប់​ខេត្ត​ពោធិ៍សាត់ មាន​បេក្ខជន​មក​ពី​បណ្តាល​ក្រុង​-​ស្រុក​ទាំង​៧ ចូលរួម​ប្រឡង សរុប​មាន​ចំនួន​៣,៤៣៥​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​១,៨៤២​នាក់ ដោយ​បែងចែក​ជា​១៣៨​បន្ទប់ ស្មើនឹង​៥​មណ្ឌល​ប្រឡង​។​

​ជាមួយគ្នានេះដែរ ក្រសួង​អប់រំ ក៏​បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវគោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន នូវ​ឧបករណ៍​អេឡិចត្រូនិ​ចគ្រប់​ប្រភេទ ចូល​ក្នុង​មណ្ឌល ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត​។ ក្នុងករណី​រកឃើញថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

​សូមបញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​លទ្ធផល ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ខាងមុខ​។ ដោយឡែក​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស នា​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ព្រមទាំង​មាន​ការផ្សព្វផ្សាយ នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក របស់​ក្រសួង​អប់រំ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ