ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ពិធី​សំណេះសំណាល និង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិផល​នានា​នៅ​វត្ត​ពោធិ៍​ធំ ឃុំ ម្រាម ស្រុក​រមាស​ហែក​

ពិធី​សំណេះសំណាល និង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិផល​នានា​នៅ​វត្ត​ពោធិ៍​ធំ ឃុំ ម្រាម ស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​: លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​និង លោកស្រី បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល និង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធិផល​មួយ​ចំនួន​ដូច​ជា​ជួសជុល ព្រះវិហារ​, ផ្លូវ នឹង​បង្គោល​ភ្លើង​នៅ​វត្ត​ពោធិ៍ធំ ឃុំ​ម្រាម ស្រុក​រមាស​ហែក នា​ព្រឹក​ថ្ងៃទី​៤​ខែ​ធ្នូ​ឆ្នាំ​២០២២​។​

​ក្នុង​ឪ​កាស​នោះ​លោក ស៊ូ ម៉ុល អភិបាល នៃ​គណៈ​អភិបាលស្រុក​រមាស​ហែក​បាន​ថ្លែងថា​
​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ ប្រកបដោយ​ស្មារតី​បុរស​កម្ម និង​ទាន់​ពេលវេលា ជាពិសេស​ការដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​វាក់​សាំង ដើម្បី​បង្កើត​ភាពស៊ាំ​នៅក្នុង​សហគមន៍ ទប់ទល់​នឹង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុលោម​តាម “​អភិក្រម​ផ្កា​រីក​” ។​

​លោក បាន​បន្ថែមថា​ចំពោះ​វិស័យ​ពុទ្ធសាសនា​នៅ​ទូទាំង​ស្រុក​រមាស​ហែក​វត្តមាន​ចំនួន​៥២ ព្រះអង្គ ៣០២​អង្គ​ភិក្ខុ​១៦៩​អង្គ​សាមណេរ​១៣៣០ ដោយឡែក​វត្ត​អំពិល​ពោធិ៍ធំ ជា​វត្ត​មួយ​ស្ថិតនៅ​ភូមិ​បឹង​ម្ខាង ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង មាន ផ្ទៃដី​ទំហំ​ជាក់ស្ដែង​បច្ចុប្បន្ននេះ ទទឹង​មាន​ប្រវែង​១០០​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​២១០​ម៉ែត្រ​ដោយ វត្ត​នេះ​ត្រូវបាន​កសាង​ឡើង​តាំងពី​ឆ្នាំ ១៨៤៧ ដោយ​លោកគ្រូ​ចៅអធិការ​ព្រះនាម សុខ គីម ចាប់​តាំង ពី ឆ្នាំ ១៩៤៧ រហូតមកដល់​បច្ចុប្បន្ន​មាន​ព្រះគ្រូ​ចៅអធិការ​វត្ត​ចំនួន​៩ ព្រះអង្គ​ហើយខ​ណះ​ព្រះគ្រូ​ចៅអធិការ យ៉ង ប៉ាត គង់​នៅ​សព្វថ្ងៃនេះ ។​

​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ទី​អារាម​វត្ត​ទាំងមូល ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់​អ្វី​ឡើយ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ បងប្អូន​ប្រជាពលរដ្ឋ​បាន​រូប​រួម​គ្នា​កសាង​វត្ត​ឡើងវិញ​បន្តិច​ម្តងៗ រហូត ដល់ សព្វថ្ងៃនេះ ។​

​ក្នុង​ឪ​កាស​នោះ លោក​អភិបាលស្រុក​រមាស​ហែក​ក៏បាន ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង កសិកម្ម​ក្រាប ម៉ាញ់ និង​នេសាទ និង​លោកស្រី បាន​ជួយ​ជួសជុល និង​កសាង​មាន​ដូចតទៅ​៖ ចាក់​ប្លង់​ស​សាលាឆាន់ និង​សមិទ្ធផល​នានា​ជាច្រើន​នៅ​វត្ត​អំពិល​ពោធិ៍ធំ ស្ថិតក្នុង​ឃុំ​ម្រាម​នេះ​ផងដែរ​។​

​លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​បាន​មាន​ប្រសា​ស​ន៏​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹង​នឹករលឹក​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នៃ​កម្ពុជា​ក៏ដូចជា លោក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ផងដែរ​។​

​លោក បន្តថា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន បាន​ធ្វើអោយ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​សុខ​សន្តិ ភាព សុវត្ថិភាព ល្អ​ប្រសើរ​ធានា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​តាម​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច មាន​ស្ថិរភាព​ល្អ​ប្រសើរ ផងដែរ​។​

​លោក បាន​បន្ថែមថា ប្រទេស​កម្ពុជា​យើង​បាន​ចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​អត្រា​គ្របដណ្តប់​ទាំង​ដុស មូលដ្ឋាន និង​ជួស​ជំរុញ ហើយ​បច្ចុប្បន្ន​យើង​កំពុងតែ​បន្ត​ចាក់​ដូសទី​៥ បន្ថែម​ទៀត​មិន​ថា​មនុស្ស​ចាស់​ឬក៏​ក្មេង​ឡើយ​។​

​លោក បន្តថា សមិទ្ធិផល​នានា​ជាច្រើន​ដែល​បាន​កសាង​នា​ពេលកន្លងមក ក៏​ដូចជា​ធ្វើ​ពិធី​សម្ភោ​ធ​ពេលនេះ​គឺ​ចំណាយ​ថវិការ​សរុប​ចំនួន ៣៨៨១៣​ដុល្លារ​។​

​ហើយ​ពេល​ដែល​ទទួលបាន​សមិទ្ធិ​ផល​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ថែរក្សា​ទាំងអស់គ្នា​អោយបាន​គង់វង្ស​ព្រោះ​វា​ជា​សម្បត្តិ​រួម មិនមែន​ជា​របស់​បុគ្គ​ល​ណា​ម្នាក់​ឡើយ​ខ​ណះ​លោក​បាន ស្នើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ពិនិត្យ​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ អោយបាន​គ្រប់​គ្នា​និង​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អត្ត​សញ្ញាប័ណ្ណ​របស់​ខ្លួន​ហួស សុពលភាព​សូម​អញ្ជើញ​មក​ធ្វើ​ថ្មី​និង​ពុក​ម៉ែ​បងប្អូន​ចាស់​ក្មេង​នាំគ្នា​មក​ចាក់​វាក់​សាំង​អោយបាន​គ្រប់​ដូសនិង​ដូស​ជំរុញ​អោយបានៗ​គ្នា​។​

​បន្ទាប់​មក​ដើម្បី​ជា​របស់​កំដៃ លោក​នុត ចន្ទ័​សុខា ក៏​បាន​ឧបត្ថម​ថវិការ​ដល់​បងប្អូន​ប្រជាព​រដ្ឋ​ដែល​បាន​ចូលរួម​ប្រមាណ​ជាង​៦០០​នាក់​ម្នាក់ៗ​ចំនួន​២​ម៉ឺន​រៀល​និង​បន្ត​ដាំ​កូន​ឈើ​ក្នុង​វត្ត​ពោ​ធ៏​ធំ យ៉ាង​ភាព​ស្និត​ស្នាល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ