ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ពន្ធ័​ករណី​លួច​រថយន្ត​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ពន្ធ័​ករណី​លួច​រថយន្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ​៖​ ក្រោយ​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង លោក​ឧត្តមសេនីយ៍ទោ តេង ចាន់​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សហការ​គ្នា​បើក​ប្រតិបត្តិការ​ចុះ​ស្រាវជ្រាវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់​ពន្ធ័​ករណី​លួច​រថយន្ត​របស់​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ស្រុក​ព្រះនេត្រព្រះ កាលពី​យប់​ថ្ងៃ​ទី​០២ ខែវិច្ឆិការ ឆ្នាំ​២០២២​។​

​លោក​វរសេនីយ៍ទោ ទេព រដ្ឋា អធិការ​នៃ​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ បានឲ្យដឹងថា ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ​ឌុ​ក វាសនា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ខ្វាវ​លិច ឃុំ ស្វាយចេក ស្រុក​ស្វាយចេក ។ រីឯ​ជនរងគ្រោះ​មានឈ្មោះ អ៊ូច សំបូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក ព្រះនេត្រព្រះ ជា​ម្ចាស់​រថយន្ត​ម៉ាក ហ៊ី​យាន់​ដាយ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ​3A-4414 ប្រភេទ ដឹក​ទំនិញ​ធុន​ធំ នៅលើ​រថយន្ត​នោះ​មាន​ដឹក កន្ទក់​ចំនួន​១០​តោន​។​

​ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល កើតហេតុ​វេលា​ម៉ោង​១១ យប់ ថ្ងៃទី​០២ ខែ​ធ្នូ បាន​យក​រថយន្ត​មក​ចត​ទុក​នៅ​ចំណុច​មុខ ហាង​បាយ​ម្ដាយ​នៅ​ភូមិ​រំដួល ប៉ែក​ខាងលិច​ភូមិ គ្មាន​របង នៅជាប់​ផ្លូវជាតិ លេខ​06 រួច​ទៅ​ដេក​ដោយ​មិន​បាន​ដក​សោ កុង​តាក់ លុះ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ក្រោក​មក​មើល​ស្រាប់តែ​បាត់​រថយន្ត ជនរងគ្រោះ​បាន​មក​ប្តឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់​ចេញ​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នគរបាល​ផែន​ព្រហ្មទ័ណ្ឌ ឲ្យ​ចុះ​ស្រាវជ្រាវ និង បាន​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប ទើប​ស្ទាក់​ឃាត់​បាន​ជនសង្ស័យ និង​រថយន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ចំនុច​រង្វង់​មូល​ព្រះរាជដំណាក់ ក្រុង​សៀមរាប​តែម្តង កាលពី​ម៉ោង​៨:៣០​នាទី ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ត្រូវបាន នគរបាល​ស្រុក​ព្រះនេត្រព្រះ នាំយក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕


Filed in: ព័ត៌មានជាតិ