ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ឆបោក នៅ​ក្រុង​ប៉ោយ​ប៉ែត​

កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី ឆបោក នៅ​ក្រុង​ប៉ោយ​ប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ​៖​ កាល​ពី​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី ឆបោក ប្រព្រឹត្ត​កាលពី ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ការឃាត់ខ្លួន​ករណី​ខាងលើ​នេះ​ធ្វើឡើង​តាម​សំណុំរឿង​លេខ​៧៩ ចុះ​ថ្ងៃ​ទី​៣១ ខែវិច្ឆិកា ឆ្នាំ​២០២២ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដែល​មាន​ដើមបណ្តឹង ឈ្មោះ ដួង វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​ឈ្មោះ ទុយ ម៉េង​លី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ពាក់ព័ន្ធ​ករណី ឆបោក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹង​ទៀត​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​របាយការណ៍​សុំ​បើក​ការស៊ើបអង្កេត​បឋម ជូន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រហូត​ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ ការិយាល័យ​ព្រហ្មទណ្ឌ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ធ្វើ​របាយការណ៍​សុំ​បើក​ការស៊ើបអង្កេត​បឋម​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ការិយាល័យ​ព្រហ្មទណ្ឌ​ក៏​បាន​ទទួល​ដីកា​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​បឋម​លេខ​១៣៦១ អយ​.​ក ចុះ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ចេញ​ដោយ ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។ ក្រោយពី​ទទួលបាន​ដីកា​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​បឋម មន្ត្រីនគរបាល​យុត្តិធម៌​ក្រុង​ប៉ោយប៉ែត​បាន​កោះហៅ​ឈ្មោះ ទុយ ម៉េង​លី ឱ្យ​ចូលមក​បំភ្លឺ​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយសា​ម៉ី​ខ្លួន​បាន​ផ្តិតមេដៃ​ទទួល តែ​ពុំ​បាន​ចូលមក​បំភ្លឺ​នៅ​កន្លែង​សមត្ថកិច្ច​នោះទេ​។ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ ឈ្មោះ ទុយ ម៉េង​លី បាន​មក​ដាក់​ពាក្យសុំ​ពន្យា​ពេល សាកសួរ​នៅ​មូល​ដា្ឋន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​។ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ មន្ត្រីនគរបាល​យុត្តិធម៌​ក្រុង​ប៉ោយប៉ែត​បាន​កោះហៅ​ឈ្មោះ ទុយ ម៉េង​លី ឱ្យ​ចូលមក​បំភ្លឺ​ជា​លើក​ទី​២ ដោយ​ប្រពន្ធ​របស់​ឈ្មោះ ទុយ ម៉េង​លី ជា​អ្នក​ផ្តិតមេដៃ​ទទួល​ជំនួស ប៉ុន្តែ​ឈ្មោះ ទុយ ម៉េង​លី ពុំ​បាន​ចូលមក​បំភ្លឺ​តាម​ការកោះហៅ​របស់​សមត្ថកិច្ច​នោះ​ដែរ បន្ទាប់មក​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ការិយាល័យ​ព្រហ្មទណ្ឌ បាន​ធ្វើ​របាយការណ៍​រាយការណ៍​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចំពោះ​ឈ្មោះ ទុយ ម៉េង​លី មិន​គោរព​តាម​ការកោះហៅ​របស់​មន្ត្រី​នគរបាល​យត្តិ​ធម៌ ទើប​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២២ ការិយាល័យ​ព្រហ្មទណ្ឌ ទទួល​បាន​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន លេខ​០៩ អយ​.​ប​ជ ចុះ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២២ របស់ ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ឈានដល់​ការនាំ​ខ្លួន​ឈ្មោះ ទុយ ម៉េង​លី នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ភោជនីយដ្ឋាន​មាតុភូមិ ស្ថិតក្នុង​ភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែម្តង​។​

​ក្រោយ​ការឃាត់ខ្លួន និង​សួ​ចម្លេី​យ​ជនសង្ស័យ​សារភាពថា រូប​ខ្លួន​ពិតជា​បាន​លក់​ដី និង​ផ្ទះ​ផ្តាច់ ទៅឱ្យ​ឈ្មោះ ដួង វណ្ណា ពិតប្រាកដ​មែន ហើយ​បន្ទាប់​មកទៀត​រូប​ខ្លួន​បាន​យក​ដី និង​ផ្ទះ​ដដែល​នោះ​លក់​ទៅ​ឱ្យ​ឈ្មោះ​ស៊ុំ វីរៈ បន្ត​ទៀត​ពិតប្រាកដ​មែន​។​

​ដោយយោង​តាម​ពាក្យបណ្ដឹង និង​ផ្អែក​តាម​ចម្លេីយសារភាព​រប​ស់​ជនសង្ស័យ​ឈ្មោះ ទុយ ម៉េង​លី ទើប​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ទុយ ម៉េង​លី ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​៕

Filed in: ព័ត៌មានជាតិ