ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​រដ្ឋបាល​ខេត្ត​ព្រះវិហារ និង​ខេត្ត​អ៊ូ​ប៊ុន​រាជធានី ប្រទេស​ថៃ ប្តេជ្ញា​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ទំនាក់ទំនង​ល្អ ដើម្បី​ការអភិវឌ្ឍន៍​តាម​ព្រំដែន​នៃ​ខេត្ត​ទាំង​២

​រដ្ឋបាល​ខេត្ត​ព្រះវិហារ និង​ខេត្ត​អ៊ូ​ប៊ុន​រាជធានី ប្រទេស​ថៃ ប្តេជ្ញា​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ទំនាក់ទំនង​ល្អ ដើម្បី​ការអភិវឌ្ឍន៍​តាម​ព្រំដែន​នៃ​ខេត្ត​ទាំង​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ រដ្ឋបាល​ខេត្ត​ព្រះវិហារ នៃ​កម្ពុជា និង​អភិបាលខេត្ត​អ៊ូ​ប៊ុន​រាជធានី របស់​ប្រទេស​ថៃ បាន​ប្តេជ្ញា​រួម​គ្នា​បន្ត​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ទំនាក់ទំនង​ល្អ ដើម្បី​ការអភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​រវាង​ខេត្ត​ទាំង​ព​២​។​

​ការប្តេជ្ញា​ចិត​រួម​គ្នា​បែប​នេះ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្នុង​ឱកាសលោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បាន​ដឹកនាំ​ប្រតិភូ ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ស្តី​ពី​ទំនាក់ទំនង​ការអភិវឌ្ឍន៍ កម្ពុជា​-​ថៃ នៅ​ខេត្តឧ​ប៊ុន​រាជាធានី នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូល​រូ​ម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ព្រមទាំង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ លោក​អភិបាលស្រុក​ជាំ​ក្សាន្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ក្រៅពី​កិច្ចប្រជុំ​ទ្វេរ​ភារ​គី​រវាង​អភិបាលខេត្ត​នៃ​ប្រទេស​ទាំង​២ ស្តី​ពី​ការបន្ត​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​ទំនាក់ទំនង​ល្អ ជាមួយគ្នា ដើម្បី​អភិវឌ្ឍន៍​តាម​ព្រំដែន​រួមគ្នា លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ព្រមទាំង​គណៈប្រតិភូ ក៏​បាន​ជួប​សំណេះសំណាល ជាមួយ និស្សិត​កម្ពុជា​ដែល​បាន​ទទួល​អាហារ​រូបករណ៍ មកពី​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត ថ្នាក់​បរិញ្ញាបត្រ នៅ​សកល​វិទ្យាល័យ​រា​ចា​ផាត់ ខេត្ត​អូ​ប៊ុន​រាជធានី​។​

​លោក​អភិបាល​ខេត្ត​ព្រះវិហារ ក៏​បង្ហាញ​ផងដែរ​នូវ​វឌ្ឍនៈភាព ស្ថានភាព ទិដ្ឋភាព​នៃ​ការអភិវឌ្ឍន៍​នានា របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដល់​ក្មួយៗ​និស្សិត និង​បាន​ជម្រុញ​ឲ្យ​សិស្ស និស្សិត ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​ប្រយោជន៍ ផ្ទាល់ខ្លួន និង​ប្រទេសជាតិ​យើង ព្រមទាំង​បាន​ចូលរួម​ការលេង​កីឡាបាល់ទាត់ ដើម្បី​ជម្រុញ ចំណង​មិត្តភាព​រវាង​ខេត្ត​ព្រះវិហារ នៃ​ប្រទេស​កម្ពុជា និង​ខេត្តឧ​ប៊ុន​រាជធានី នៃ ប្រទេស​ថៃ និង​បាន​ទស្សនា​នូវ​ការសម្តែង​សិល្បៈ របស់​សិស្ស និស្សិត​កម្ពុជា និង​សិស្ស និស្សិត​ថៃ ដើម្បី​ចែករំលែក​នូវ​វប្បធម៌​គ្នា​ទៅវិញទៅមក​ផងដែរ​៕

Filed in: ព័ត៌មានជាតិ