ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាល​រាជធានី​ភ្នំពេញ​៖ ៨​ឆ្នាំ ទៅ​១០​ឆ្នាំ ប្លង់​គោល​រាជធានី​ភ្នំពេញ ត្រូវ​កែប្រែ​ឡើងវិញ ដើម្បី​ងាយស្រួល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​ឱ្យ​បាន​លឿន​, មន្ត្រី​ជំនាញ​ត្រូពិនិត្យ​ឱ្យបាន​ជាក់លាក់​លើ​ប្លង់គោល

អភិបាល​រាជធានី​ភ្នំពេញ​៖ ៨​ឆ្នាំ ទៅ​១០​ឆ្នាំ ប្លង់​គោល​រាជធានី​ភ្នំពេញ ត្រូវ​កែប្រែ​ឡើងវិញ ដើម្បី​ងាយស្រួល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​ឱ្យ​បាន​លឿន​, មន្ត្រី​ជំនាញ​ត្រូពិនិត្យ​ឱ្យបាន​ជាក់លាក់​លើ​ប្លង់គោល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើឡើង​ទៅ​តាម​ប្លង់​គោល​រាជធានី​ភ្នំពេញ ឆ្នាំ​២០៣៥ ទាំង​ការអភិវឌ្ឍ​ប្រឡាយទឹក និង​សំណង់​ផ្សេងៗ ជាមួយ​នឹង​ការកែប្រែ (Update) ប្លង់​គោល​នេះ​មួយ​ចំនួន​ឡើងវិញ ដើម្បី​ងាយស្រួល​ក្នុង​ការផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​។ ដូចនេះ មន្ទីរជំនាញ អភិបាល​ខណ្ឌ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ​ឱ្យបាន​ជាក់លាក់ លើ​ប្លង់គោល ចៀស​ឱ្យបាន​ពី​ការរំលោភ​ទៅលើ​ប្លង់គោល ឆ្នាំ​២០៣៥​នេះ​។​

​ការលើកឡើង​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការកែសម្រួល និង​ធ្វើ​បច្ចុប្បន្នភាព​ប្លង់គោល​រាជធានី​ឆ្នាំ​២០៣៥ និង​លើក​ទិសដៅ​អនុវត្ត​បន្ត នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា នៅ​រាជធានី​ភ្នំពេញ បាន​បង្កើតឡើង​នូវ​ប្លង់​គោល​ជាច្រើន តែ​សម្រាប់​ការប្រជុំ​ថ្ងៃនេះ យើង​លើកយក​តែ ប្លង់​គោល​ប្រើប្រាស់​ដី​ថា្នក់​ខណ្ឌ ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ប៉ុណ្ណោះ​មក​ប្រជុំ ពិភាក្សា និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ឱ្យ​ថ្នាក់​ខណ្ឌ បាន​យល់​ពី​គម្រោង​អភិវឌ្ឍ​ប្លង់​មេ និង​ធ្វើ​កិច្ចការងារ​នេះ​ឡើងវិញ​។​

​ជាមួយគ្នានេះដែរ លោក ឃួ​ង ស្រេង បាន​ណែនាំ​ថា​សម្រាប់​ភូមិបាល​ខណ្ឌ​ត្រូវ​ក្តាប់​ប្លង់​មេ​ឱ្យបាន​ច្បាស់លាស់ មុន​ផ្តល់​ឱ្យ​គេ​ធ្វើ​អ្វីមួយ ពោល​គឺ ការអភិវឌ្ឍ​ក្រុង​ត្រូវ​ធ្វើឡើង​ទៅ​តាម​ប្លង់​មេ ទាំង​ប្រឡាយទឹក ក៏​ដូច​សំណង់​ផ្សេងៗ​។​

​លោក ឃួ​ង ស្រេង បាន​បន្តថា​៖ «​ខណ្ឌ​មួយចំនួន យើង​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​ថា្នក់​ខណ្ឌ ចក្ខុវិស័យ​ឆ្នាំ​២០៣៥​រួចហើយ នៅសល់​ខណ្ឌ​ទើប​បង្កើត​ថ្មី​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​រៀបចំ ដែល​យើង​ត្រូវ​សិក្សា​ពី​ប្លង់​មេ​ឱ្យបាន​ច្បាស់​។ ៨​ឆ្នាំ ទៅ​១០​ឆ្នាំ ប្លង់​គោល​រាជធានី​ភ្នំពេញ ត្រូវ​កែប្រែ (Update) ឡើងវិញ ដើម្បី​ងាយស្រួល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​។ មន្ទីរជំនាញ អភិបាល​ខណ្ឌ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពិនិត្យ​ឱ្យបាន​ជាក់លាក់ លើ​ប្លង់គោល ចៀស​ឱ្យបាន​ពី​ការរំលោភ​ទៅលើ​ប្លង់គោល ឆ្នាំ​២០៣៥​នេះ​»​។​

​គួរបញ្ជាក់​ថា ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៣៥ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ថ្នាក់​ខណ្ឌ គឺ​ជំរុញ​ការគាំទ្រ និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ជា «​បេះដូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិត​នៅលើ​ចំណុច​ពិសេស នៃ​ប្រសព្វ​ទន្លេ​បួន ហៅថា ទន្លេ​បួន​មុខ ដែល​ជា​អត្តសញ្ញាណ​តែ​មួយ​គ្មាន​ពីរ ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ប្រកបដោយ​សក្ដានុពល ប្រកួតប្រជែង ជាមួយ​ការអភិវឌ្ឍ​មួយ ប្រកប​ដោយ​វឌ្ឍនភាព សមធម៌ និង​ចីរភាព ព្រមទាំង​សំដៅ​រៀបចំ និង​អភិវឌ្ឍ​ខណ្ឌ ជា​តំបន់​ស្នូល​នៃ​រាជធានី​ភ្នំពេញ សម្រាប់​រដ្ឋបាល នយោបាយ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ប្រកបដោយ គុណភាព​បរិស្ថាន​រស់នៅ​ល្អប្រសើរ សុខុ​ដុមនីយកម្ម ភាព​ឆ្លាត​វៃ ចីរភាព និង​បរិយាប័​ន្ន​៕

 

Filed in: ព័ត៌មានជាតិ