ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ចាត់​ឲ្យ​ក្រុមការងារ អញ្ជើញ​សួរសុខទុក្ខ​លោក ឈន អៀម ដល់​គេហដ្ឋាន

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ចាត់​ឲ្យ​ក្រុមការងារ អញ្ជើញ​សួរសុខទុក្ខ​លោក ឈន អៀម ដល់​គេហដ្ឋាន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ចាយ បូរិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ផ្នែក​ឃោសនា​អប់រំ នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​ដឹកនាំ សមាជិក សមាជិកា ផ្នែក​ឃោសនាអប់រំ អញ្ជើញ​សួរសុខទុក្ខ​លោក ឈន អៀម សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ក្រសួង​ធម្មការ និង​សាសនា ដែល​មាន​វ័យចាស់​នៅ​គេហដ្ឋាន នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​លោក​ប្រធាន​ប្រតិភូ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ប្រធាន​គណបក្ស សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេច លោកស្រី អនុប្រធាន​គណបក្ស លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស គ្រប់​លំដាប់ថ្នាក់ រួមជាមួយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ចំពោះ​លោក ឈន អៀម និង​ក្រុមគ្រួសារ​។​

​លោក ឈន អៀម បាន​ថ្លែងអំណរគុណ និង​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​ពញា​ចក្រី ហេង សំរិន សម្តេច​ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង​សំរិន​, សម្តេច លោកស្រី​អនុប្រធាន​គណបក្ស លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់​ជាពិសេស លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ ផ្តល់​ភាព​កក់ក្តៅ និង​ក្តីសង្ឃឹម ជូន​ដល់​ចាស់ព្រឹទ្ធាចារ្យ និង​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ស័កិ្ក​សម​ជា​អ្នក​បន្តវេន ដែល​គណបក្ស​ជ្រើសរើស​ជា​អ្នក​បន្តវេន នាពេល​អនាគត​។​

​លោក ចាយ បូរិន បាន​សម្តែង​ការកោតសរសើរ​នូវ​ចំណេះដឹង ទេពកោសល្យ បទពិសោធន៍​ការងារ យ៉ាងច្រើន​ឥត​គណនា របស់លោក ឈន អៀម និង​ការលះបង់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី ក្នុង​ការចូលរួមចំណែក កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​មាន​ស្នាដៃ​តែង​និពន្ធ​សៀវភៅ​ជាច្រើន ស្ទើរ​រពេញ​មួយជីវិត ហើយ​លោក​ធ្លាប់បាន​បម្រើ​ការងារ​នៅ​ក្រសួង អប់រំ​ជាតិ​-​ក្រុមប្រឹក្សា​ជាតិរ​ណ​សិរ្យ​សាមគ្គី​កសាង ការពារ​មាតុភូមិ​កម្ពុជា​, អនុប្រធាន ខុទ្ទកាល័យ​រដ្ឋសភា​-​ជា​អនុរដ្ឋមន្ត្រី​-​អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង​ធម្មការ​-​ជា​អនុរដ្ឋលេខាធិការ​-​ជា​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា​-​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ។​

​សូមជម្រាបថា លោក​បណ្ឌិត ហ៊ុន ណែ​ត ដែល​ជា​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ថ្នាក់កណ្តាល តែងតែ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​យុវជន​គ្រប់ផ្នែក គ្រប់​ជាន់ថ្នាក់ យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ចាស់ព្រឹទ្ធាចារ្យ ឥស្សរជន​គណបក្ស​ទាំងអស់ ដែល​លោក​កំពុងស្ថិត​នៅ​ក្នុង​វ័យ​ជរា ឬ​មាន​ជំងឺ​ត្រូវ​សហការ​គ្នា​ចុះ​សួរសុខទុក្ខ ផ្តល់​កម្លាំងចិត្ត ជូន​លោក​ជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បង​ជំនាន់​មុន បាន​ធ្វើ​ពលិកម្ម​ដ៏​ធំធេង និង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន សម្រាប់​ប្រទេសជាតិ និង​ប្រជាជន ដែល​យុវជន​ជា​អ្នក​បន្តវេន ត្រូវ​សម្ដែង​ការដឹងគុណ ចំពោះ​ថ្នាក់ដឹកនាំ​ជំនាន់​មុន ហើយ​ខិតខំ​ថែរក្សា មរតក​ដ៏​ថ្លៃថ្លា និង​កសាង​ឱ្យបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។​

​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះដែរ លោក ចាយ បូរិន និង​លោក ទួន យ៉ា​ត ព្រមទាំង​សមាជិក សមាជិកា ប្រតិភូ បាន​ប្រគល់​ជូន​វត្ថុ​អនុ​ស្សា​រីយ៍ និង​ថវិកា ជា​អំណោយ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​លោក ឈន អៀម និង​ជូនពរ​ដល់​លោក​មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​មាន​ជន្មាយុ​យឺនយូរ​។​

​លោក ឈន អៀម ក៏បាន​ជូនពរ​ដល់​គណៈប្រតិភូ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី និង​សូម​ជូនពរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​យើង ទទួលបាន​ជ័យជម្នះ ជា​រៀងរហូត ជាពិសេស​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ខាងមុខនេះ ព្រមទាំង​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ មាន​សុខភាព​ល្អ ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ