ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៦​ខ្សែ ប្រវែង​ជាង​២៨​គីឡូម៉ែត្រ នៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែងា​វ​ ក្រោមអធិបតីភាព លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៦​ខ្សែ ប្រវែង​ជាង​២៨​គីឡូម៉ែត្រ នៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែងា​វ​ ក្រោមអធិបតីភាព លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​បណ្ឌិត ទី ថា​នី អនុប្រធាន​ទី​១ អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​វាលវែង នា​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​បើក​ការដ្ឋាន ស្ថាបនា​ផ្លូវ​បេតុង​សំខាន់ៗ នៅក្នុង​ទីប្រជុំជន​ឃុំ​អូរ​សោម ស្រុក​វាលវែង នៃ​ខេត្ត​ពោធិ៍សាត់ ចំនួន​៦​ខ្សែ មាន​ប្រវែង​ជាង​២៨​គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា គុណប្រយោជន៍​របស់​ខេត្ត​។​

​ពិធីបើកការដ្ឋាន​ផ្លូវ​បេតុង​ខាងលើ ត្រូវបាន​ធ្វើឡើង​ព្រម​គ្នា​ជាមួយ​ពិធី​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ប្រមាណ​៥០០​នាក់ នៅ​បរិវេណ​សាលាបឋមសិក្សា​អូរ​សោម ដោយ​បាន​ការចូលរួម ពី​លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក​ឧកញ៉ា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​។​

​លោក​បណ្ឌិត ទី ថា​នី និង​លោក ខូ​យ រី​ដា បាន​ថ្លែង​ស្រដៀងៗ​គ្នា​ថា ការ​ស្ថាប​ផ្លូវលំ​សំខាន់ៗ នៅក្នុង​ទីប្រជុំជន​ឃុំ​អូរ​សោម ស្រុក​វាលវែង ចំនួន​៦​ខ្សែ មាន​ប្រវែង​ជាង​២៨​គីឡូម៉ែត្រ ឱ្យក្លាយ​ទៅ​ជា​ផ្លូវ​បេតុង ដោយ​ពង្រីក​ទទឹងផ្លូវ​២០​ម៉ែត្រ និង​តួ​ផ្លូវ​១០​ម៉ែត្រ គឺ​ដើម្បី​ធានា​គុណភាព​ដល់​អ្នកប្រើប្រាស់​។ ផ្លូវ​បេតុង ដែល​ធ្វើ​ពិធីបើកការដ្ឋាន​នាពេលនេះ បាន​ប្រើប្រាស់​កញ្ចប់​ថវិកា គុណប្រយោជន៍​របស់​ខេត្ត និង​ទទួល​ម៉ៅការ ដោយ​ក្រុមហ៊ុន​គី​ស៊ី​យូ​នៀន របស់​លោក​ឧកញ៉ា ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត ទៅ​តាម​ដំណាក់កាល ជា​ជំហានៗ​។ កត្តា​ដែល​សំខាន់​នោះ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ ដែល​មាន​ការប៉ះពាល់រ​បង ផលដំណាំ​បន្តិចបន្តួច​នោះ សូមមេត្តា​បើក​បេះដូង​ឱ្យ​ទូលាយ ចូលរួម​ដោយ​ស្មោះស្ម័គ្រ ដើម្បី​យើង​ទទួលបាន​ផ្លូវលំ​បេតុង​ដ៏​ល្អ​នេះ នៅក្នុង​ភូមិ​ឃុំ ជា​ប្រយោជន៍​រួម និង​បាន​ប្រើប្រាស់​ទាំងអស់គ្នា​។​

​ថ្នាក់ដឹកនាំ​ទាំង​២​បន្ថែមថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់​ពី​សមិទ្ធផល​នានា​ជាច្រើន ក្រោម​ដំបូល​សុខសន្តិភាព និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ គឺជា​ការ​តបស្នង​ទៅនឹង​គុណបំណាច់ ដែល​បាន​គាំទ្រ​សម្តេច​បន្ត​ដឹកនាំ​ប្រទេស​។​

​លោក​បាន​ជម្រាបជូន​ថា ខេត្តពោធិ៍សាត់​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្តោត​ការយកចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន ដែល​បាន​នឹង​កំពុង​ធ្វើ​ការស្ថាបនា​ផ្លូវជាតិ​លេខ​១០ ចាប់​ពី​ខេត្ត​ព្រំប្រទល់​ខេត្ត​កោះកុង ឆ្លងកាត់​ឃុំ​អូរ​សោម ស្រុក​វាលវែង រហូត​ដល់​អក្ស​T ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​មាន​ប្រវែង​ជិត​២០០​គីឡូម៉ែត្រ និង​ផ្លូវ​មួយ​ខ្សែ​ទៀត ដែល​បាន​ស្ថាបនា​រួច និង​កំពុង​ដំណើរការ​ចរាចរណ៍​សព្វថ្ងៃ គឺ​ផ្លូវ​ជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​៥ ឆ្ពោះទៅ​កាន់​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ ដែល​មាន​ប្រវែង​ជិត​២០០​គីឡូម៉ែត្រ​។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​ជម្រាបជូន​ដែរ​ថា រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ត្រាត មាន​កិច្ចសហការ​គ្នា​បង្កើត​ផ្សារណាត់​មួយកន្លែង នៅ​ព្រំដែន ដើម្បី​ទទួល​ទិញ លក់ និង​ផ្លាស់ប្តូរ​ផលិតផល​គ្នា​ទៅវិញទៅមក ហេតុ​នេះ​សូម​បងប្អូន​ខិតខំ​ដាំ​ដំណាំ ដោយ​ប្រើប្រាស់​ជីធម្មជាតិ​ពិត ជា​មាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស មាន​ប្រាក់​ចំណូល​ច្រើន កាត់បន្ថយ​ភាពក្រីក្រ​។​

​ពាក់ព័ន្ធ​ទៅនឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន ថ្វីត្បិតតែ នៅ​ទូទាំង​ប្រទេស មាន​សុខសន្តិភាព​ស្ថេរភាព​ពេញលេញ​យ៉ាងណាក៏ដោយ ក៏​នៅ​តាម​ជនបទ​មួយចំនួន តែងតែ​កើតមាន អំពើរ​ចោរកម្ម ត្រង់​ចំណុច​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហកា​រទាំង​អស់​គ្នា ក្នុង​ការលុបបំបាត់​ទាំង​ក្មេង​ទំនើង គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ បើ​មាន​ករណី​នេះ​កើតឡើង ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​ក្រោយ​ការចែកជូន​វត្ថុ​កំដរ​ដៃ ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ជាង​៥០០​នាក់ ក្នុង​ម្នាក់ៗ​សារុង​១​នោះ​រួចមក​, ថ្នាក់ដឹកនាំ​ទាំង​២ បាន​ឡើង​បញ្ជា​គ្រឿងចក្រ បើក​ការដ្ឋាន​ជា​និមិត្តរូប​ចាប់ពី​ពេលនេះ​តទៅ​។​

​សូមបញ្ជាក់​ថា​ស្រុក​វាលវែង បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៨ មាន​៥​ឃុំ ២០​ភូមិ និង​ភូមិឧប​ស័ម្ពន្ធ​២៣ មាន​ប្រជាពលរដ្ឋ​៨,៧៥១​គ្រួសារ មនុស្ស​ជាង​៣៥​ពាន់​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២២ ចំនួន​៣០,០០៣​នាក់ និង​ចុះឈ្មោះ​ថ្មី​បាន​ចំនួន​១,៣៧៤​នាក់​៕

Filed in: ព័ត៌មានជាតិ