ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ថ្លែងអំណរគុណ​កម្លាំង​នគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ខិតខំ​ការពារ​សុវត្ថិភាព​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ថ្លែងអំណរគុណ​កម្លាំង​នគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ខិតខំ​ការពារ​សុវត្ថិភាព​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ឧត្តម​សេនី​យ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រីនគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ដែល​បាន​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រួមចំណែក​ធ្វើឱ្យ​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​។​

​តាមរយៈ​សារ​ថ្លែងអំណរគុណ​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងនាម​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម និង​ក្នុងនាម​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខ្ញុំ​សូម​សម្ដែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​ភារកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម រួមចំណែក​ធ្វើឱ្យ​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​»​។​

«​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់ ឯកឧត្តម និង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សុ​ឆន្ទៈ និង​មនសិការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើឱ្យ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​មោទនភាព​ជាតិ​នេះ សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នេះ​បាន​ចូលរួម​លើកស្ទួយ​កិត្តិយស និង​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ​»​។​
​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​បន្ថែមថា «​ក្នុងនាម​អនុគណៈកម្មការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បឋម និង​ក្នុងនាម​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខ្ញុំ​សូម​ថ្លែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ និង​សូម​ជូនពរ ឯកឧត្តម និង​មន្ត្រីនគរបាល​នៃ​ស្នងការដា្ឋន​នគរបា​ល​រាជធានី​ភ្នំពេញ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន សម្រេចបាន​ជោគជ័យ​គ្រប់​បេសកកម្ម​ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​ប្រគល់ជូន ព្រមទាំង​ទទួលបាន​នូវ​ពុទ្ធពរ​ដ៏​ប្រពៃ​ថ្លៃថ្លា ៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕

 

Filed in: ព័ត៌មានជាតិ