ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ ជាង​៣​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ ជាង​៣​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ប្រមាណ​ជាង​៣​ពាន់​នាក់ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​នៅ​វិមាន​៧​មករា​។

​តាម​របាយការណ៍​របស់ ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណបក្ស​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការអញ្ជើញ​សំណេះសំណាល​របស់​សម្ដេច​តេជោ នាពេលនេះ​គឺ​បាន បង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ ។ ឯកឧត្តម​ក៏បាន​ជម្រាប​សម្តេច​តេជោ និង​អង្គពិធី​អំពី​សភាពការណ៍​រួម​របស់ រាជធានី​ភ្នំពេញ រួម​មាន​ការងារ​សន្តិ​សុខ សណ្តាប់​សាធារណៈ របាយការណ៍​ពាក់ព័ន្ធ​មន្ត្រីរាជការ និង​ការងារ​អភិវឌ្ឍ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​ការងារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ឯកឧត្តម ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់ រក្សា ការពារ និង​ពង្រឹង​ជា​ប្រចាំ​ហើយ​ជារួម ធានាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។ ទន្ទឹមនេះ រដ្ឋបាល​គ្រប់​ថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ចូលរួម​សហការ​ក្នុងការ​បង្កលក្ខណៈ​ល្អប្រសើរ ។

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា​គណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ក្នុង​ស្ថាប័ន ក្រសួង​មួយចំនួន​ទៀត​នៅ​ក្នុង​ថ្ងៃនេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អ ការរួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្កចលាចល​នានា​ក្នុងសង្គម​។

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ សម្ដេច​តេជោ ក៏បាន​លើកឡើង​នូវ​សមិទ្ធិផល​ធំៗ​មួយចំនួន​គួរអោយ​កត់សម្គាល់​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើរួមាន កា​រក្សាបាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ភាព​ជោគជ័យ​នៃ​ការប្រយុទ្ធ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ ជាពិសេស​គឺ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ស្រោច​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​បង្កើត​ភាពស៊ាំ​បាន​យ៉ាង​ល្អ ការរក្សា​កំណើនសេដ្ឋកិច្ច ការគ្រប់គ្រង​ដោះស្រាយ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​បាន​ទាន់ពេលវេលា ពិសេស​គឺ​ពេល​គ្រោះទឹកជំនន់​បាន​កើតឡើង ការគ្រប់គ្រង​ដំណើរការ​នៃ​ការបោះឆ្នោត​បាន​យ៉ាង​ល្អ​នា​ពេល​កន្លង​ទៅ លើសពី​នេះ​ការអនុវត្ត​ការទូត​ឯករាជ្យ​ផ្អែក​ដោយ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​អង្គការសហប្រជាជាតិ​លើ​បញ្ហា រុស្ស៉ី​-​អ៊ុ​យក្រែន និង​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​២០២២​នៅ​កម្ពុជា ។

​សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់ សមាជិក សមាជិកា គណបក្ស​ទាំងអស់​ដែល​មាន​តួនាទី​នៅ​រាជរដ្ឋាភិបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​យកចិត្តទុកដាក់​រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនេះ ត្រូវ​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវាសាធារណៈ រួមមាន​សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ អោយ​បាន​លឿន និង​មាន​ប្រសិទ្ធិភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា​។ អាជ្ញាធរ​ត្រូវ​យកចិត្ត​ទុក ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​។ ត្រូវ​រួម​គ្នា​បន្ត​ការទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ និង​ជម្ងឺ​រាតត្បាត​នានា យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​លក់ដូរ​របស់​ប្រជាជន​ដែឡ​កើតមានឡើង​នៅ​តាម​ផ្សារ បញ្ហា​ចរាចរណ៍ បញ្ហា​ទឹក ភ្លើង ។​ល​។ លើសពី​នេះ​សម្ដ​ច​តេជោ បាន​ជម្រុញ​អោយមាន​ការខិតខំ​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង កម្មករ ជាមួយ​រោងចក្រ ឬ បុគ្គលិក​ក្រុមហ៊ុន ជាមួយ ក្រុមហ៊ុន និង​លើកទឹកចិត្ត​អោយ​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ​របស់​ប្រជាពលរដ្ឋ​តាម​បែប​ក្រៅ​ប្រព័ន្ធ​តុលាការ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ដែល​បាន​រួម​សហការ​គ្នា ធ្វើ​កិច្ចការ​អភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាង​ល្អ ទទួលបាន​នូវ​ការ​ការរីកចម្រើន​ជា​បន្តបន្ទាប់​មក​៕

Filed in: ព័ត៌មានជាតិ